ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ត្រូវគេសង្ស័យថា លួចឈើមួយចំនួនដែលចាប់បានយកទៅលក់ ? ព្រោះចាប់ឈើច្រើនដង គ្មានកំណតហេតុត្រឹមត្រូវ និងមិនប្រគល់អោយរដ្ឋបាលព្រៃឈើ ចាត់ការបន្

អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ត្រូវគេសង្ស័យថា លួចឈើមួយចំនួនដែលចាប់បានយកទៅលក់ ? ព្រោះចាប់ឈើច្រើនដង គ្មានកំណតហេតុត្រឹមត្រូវ និងមិនប្រគល់អោយរដ្ឋបាលព្រៃឈើ ចាត់ការបន្

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖ ពេលនេះលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ កំពុងរងនូវការរិះគន់ពីមហាជនក្នុងរឿងចាប់ឈើគ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថែមទៀត។ចំពោះឈើប្រភេទគ្រឿងផ្ទះមួយចំនួនដែលចាប់បាន មានការដឹកចេញពីអធិការដ្ឋានជាច្រើនគោយន្តនៅពេលថ្មីៗនេះ មិនដឹងថា យកឈើទាំងនោះទៅលក់ ឬ ធ្វើអ្វីពិតប្រាកដនោះទេ។ ប៉ុន្តែអ្វីដែលគេសង្ស័យខ្លាំងឈើដែលចាប់បានទាំងនោះ អាចត្រូវបានដឹកយកទៅលក់ដើម្បីយកប្រាក់។ ប្រសិនបើលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ គាត់ជាមនុស្សស្អាតស្អំម៉ែន គឺនៅពេលគាត់ចាប់ឈើបាន ត្រូវមានកំណត់ហេតុ និងធ្វើរបាយការណ៏ប្រគល់គល់ឈើ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរដ្ឋបាលព្រៃឈើកសាងសំណុំរឿងទៅតុលាការចាត់ការផ្លូវច្បាប់។ហើយលោកអធិការ ក៏គ្មានសិទ្ធិយកឈើដែលចាប់បានទាំងនោះទៅចាត់ចែងដោយខ្លួនឯង ទោះបីយកឈើនោះទៅធ្វើអំណោយទាន ឬបំរើសង្គម ក៏មិនបានដែរ ព្រោះអ្នកដែលមានសិទ្ធិសម្រេចមានតែក្រសួងកសិកម្ម យ៉ាងណាស់ក៏ត្រឹមអភិបាលខេត្តដែរ មិនម៉ែនត្រឹមអធិការ មានសិទ្ធិធ្វើអ្វីស្រេចតែចិត្តខ្លួនបានទេ ចឹងមិនបាច់មានមានថ្នាក់លើ ថ្នាក់ក្រោមធ្វើអី? ។

ជាក់ស្ដែងថ្មីនេះៗ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ
បានចាប់ដើមអំពិល​បារាំង ទុកចោលអស់ពេល៥ថ្ងៃ មិនបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើនិងមិនរាយការណ៏ ទៅព្រះរាជអាជ្ញារ ​ដោយចាប់​ដើមអំពិល​បារាំង ដែលដឹកតាមរថយន្តបាកុង តាំងពីម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ហើយទុករហូតដល់មកដល់យប់ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៩ ទើបលោកអធិការនគរបាលស្រុកភ្នំក្រវាញ ថានឹងបញ្ជូន​រថយន្តបាកុង ជាមួយនឹងកំណាត់ដើមអំពិលបារាំងចំនួន៥ដើម​នោះ​ឲ្យទៅរដ្ឋបាលព្រៃឈើ​ចាត់ចែងបន្ត ។ ប៉ុន្តែ​ត្រូវនាយផ្នែករដ្ឋបាលព្រៃឈើ​ភ្នំក្រវាញ អះអាងថា មិនអាចទទួលបានទេ ពីព្រោះគ្មានកំណត់ហេតុត្រឹមត្រូវ និង​ជាឈើ​ក្នុងស្រុក ដែលច្បាប់មិនហាមឃាត់។

មូលហេតុក្នុងការចាប់​ដើមអំពិលបារាំងនេះ ប្រភពបានអោយដឹងថា សង្ស័យលោកអធិការនិងកូនចៅមួយចំនួនតូច​ គិតថាម្ចាស់ដើមអំពិលបារាំង នឹង​គិតគូរលុយកាក់ ប៉ុន្តែដោយសារម្ចាស់​ដើមអំពិល​បារាំង គិតថាមិនខុសច្បាប់ ហើយមិនចំណាយប្រាក់​ឲ្យនោះ ធ្វើឲ្យពួកគាត់​ខកចិត្ត ហើយ​ប្រុងបញ្ជូន​ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីទប់ទល់ប្រសិនម្ចាស់ឈើប្ដឹង។ ប៉ុន្តែមេព្រៃថា មិនទទួលទេ ធ្វើអោយលោកអធិការរូបនេះអាចនិងជួបរឿងស៊យមិនខាននៅពេលខាងមុខ ប្រសិនបើម្ចាសដើមអម្ពិលបារាំងប្ដឹង។ព្រោះម្ចាស់​គេ​យល់​ច្បាប់ និងមានលិខិតស្នាមត្រឹមត្រូវពីការទិញ-លក់ដើមឈើក្នុងស្រុក ក៏ដូចជាលិខិតដឹកជញ្ជូនយល់ព្រមដោយអភិបាលខេត្ត ដូច្នេះ អ្នកចាប់ដើមអំពិល​បារាំង​ខកចិត្តជាខ្លាំង ។

ចំពោះលោកតាន់ គារិទ្ធ អះអាងប្រាប់អ្នកកាសែតក្នុងស្រុកមួយថា ការចាប់រថយន្តបាកុងដឹកកំណាត់ដើមអំពិលបារាំងនេះ គឺអនុវត្តតាមបទ​បញ្ជាថ្នាក់លើ ហើយឥឡូវ​យើងសម្រេច​ប្រគល់ឲ្យមេព្រៃចាត់ការបន្ត ដោយនិយាយថា ការចាប់នេះ គឺអនុវត្តតាមបទបញ្ជា​​ដោយមិនអនុញ្ញាត​ឲ្យមានការចរាចរណ៍ឈើនោះឡើយ ។ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ​ផ្នែក​ភ្នំក្រវាញ អះអាងថា ប្រសិនបើនគរបាលមានឯក​សារ ឬកំណត់ហេតុ ហើយប្រគល់ឲ្យមេព្រៃភ្លាមៗ នោះគេទទួលយកបាន ផ្ទុយទៅវិញ ចាប់ដើមអំពិលបារាំងតាំងពីថ្ងៃទី២២​ ខែមេសា ទើបស្រែកថា ប្រគល់ឲ្យមេព្រៃនៅយប់ថ្ងៃទី២៧ ខែមេសា ដោយគ្មានឯកសារអ្វីទាំងអស់នោះ គឺខាងមេព្រៃមិនអាចទទួលបានឡើយ ។បើស្ដាប់សម្ដីអធិការនគរបាលស្រុកភ្នំក្រវាញ ហាក់ដូចម៉ាត់ណាក៏យកថ្នាក់លើមកបាំងមុខដែរ ប៉ុន្តែសកម្មភាពរបស់ហាក់បីដូចគ្មានយល់ច្បាប់អ្វីទេ មិនដែលសមត្ថកិច្ចណាចាប់របស់គេទុកប្រាំថ្ងៃហើយ បានចាប់ផ្ដើមរាយការណ៏ទេ គឺចាប់ភ្លាម ត្រូវនិងរាយការណ៏ភ្លាមៗ ទៅជំនាញ និងព្រះរាជអាជ្ញារ មិនម៉ែនទុកជិតមួយអាទិត្យបានរាយការណ៏នោះជាការខុសច្បាប់។ហើយមូលហេតុដែលលោកអធិការទើបរាយការណ៏ពេលនេះ សង្ស័យដោយសាខ្លាចម្ចាស់ប្ដឹងតែប៉ុណ្ណោះ។ចំណែកម្ចាស់ឈើមុនៗ ដែលគ្មានច្បាប់ ត្រូវលោកអធិការយកឈើរួចស្ងាត់ឈឹង ចង់ឈើចាប់បានទៅធ្វើអ្វី ក៏គ្មានសមត្ថកិច្ចដឹងនិងទាមទាយកឈើនោះដែរ ចឹងអាចស៊ីស្ងាត់បាន ដោយគ្រានតែទុកឈើនោះមួយរយះសិន ដើម្បីកាពារម្ចាស់ឈើរកអន្តរាគមន៏សុំឈើទៅវិញ។ ព្រោះមានឈើខ្លះដែលចាប់នោះ គឺពលរដ្ឋទិញមកសម្រាប់សាងសងធ្វើផ្ទះក៏មាន មិនម៉ែនឈើទាំងអស់ដែលដឹកសុទ្ធតែរបស់ឈ្មួញនោះទេ។

ការចាប់​រថយន្តបាកុងដឹកកំណាត់ដើមអំពិលបារាំងនេះ​ ញាំងឲ្យមានការរិះគន់ពីមហាជន ក៏ដូចជាម្ចាស់រថយន្តបាកុង និង​ម្ចាស់ដើមអំពិល​បារាំង ។ គេអះអាងថា ការទិញលក់ដើមអំពិលបារាំងនោះ មានការទទួលស្គាល់ពីម្ចាស់ដើមឈើ និងអាជ្ញាធរមូលដ្ឋាន ។ រីឯការដឹកជញ្ជូនចេញពីតំបន់​មួយទៅតំបន់មួយ ក៏មានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តផងដែរ ។ ដូច្នេះការចាប់ដើមអំពិល​បារាំង​នោះ គឺជាការប៉ុនប៉ងជំរិតទារប្រាក់របស់នគរបាលស្រុកភ្នំក្រវាញ នេះធ្វើឲ្យខាតផលប្រយោជន៍ របស់​អាជីវករដែលរកស៊ី អូសបន្លាយ​ពេលតទៅទៀត ។

ពត៏មានថ្មីៗនេះ បុរស់ម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព បានឡាយ video វ៉ាយប្រហា ប្រម៉ាតតាម Facebook ទាំងទទឹងទិសមកលើគេហទំព័រផែនដីថ្មី ក្រោយពីគេហទំព័រផែនដីថ្មី បានផ្សាយរឿងអាស្រូវមួយចំនួនរបស់លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ។ ជាមួយគ្នានេះបុរស់ម្នាក់ដែលមានរូបរាង និងសម្ដីសំដៅប្រហាក់ប្រហែល និងអ្នកជក់គ្រឿងញឿនសឹងថាយ៉ាប់ជាងអ្នកជក់ថ្នាំបែកទៀត ដោយមានគណនីFacebook គីរី សុខហេង សម័យសន្តិភាព បានឡាយ video បាននិយាយលើកសសេរលោក តាន់ គារិទ្ធ យ៉ាងច្រើន។បន្ថែមលើសពីនោះរូបគេបានបកស្រាយថា រឿងដែរគេហទំព័រផែនដីថ្មី សសេរថាសង្ស័យលោកអធិការ ឈើដែលចាប់ទៅលក់នោះ គឺមិនពិតទេ ដោយបុរស់រូបនេះអះអាងថា មានការដឹកឈើចេញពីអធិការដ្ឋានម៉ែន ប៉ុន្តែអោយទៅប៉េអឹម ប៉ូលីស សាលារៀន និង ភូមិ ឃុំ។

ចំពោះសម្ដីរបស់បុរស់ខាងលើ ត្រូវគេសង្ស័យថា លោកអធិការ តាន់ គារិទ្ធ ជាអ្នកប្រើអោយនិយាយ ដើម្បីដោះបន្ទុកជុំវិញរឿងដែល ផែនដីថ្មី សសេរ។ប្រសិនបើសម្ដីបុរសរូបនេះបាននិយាយជាការបង្គាប់របស់លោកអធិការ តាន់ គារិទ្ធ ម៉ែននោះមានន័យថាលោក តាន់ គារិទ្ធ ពិតជាទទួលខ្លួនបានអនុញាត្តិអោយដឹកឈើចេញពីអធិការដ្ឋានម៉ែន ហើយនេះថ្លើមធំពាសមេឃ ព្រោះអ្នកដែលមានសិទ្ធិសម្រេចមានតែក្រសួងកសិកម្ម យ៉ាងណាស់ក៏ត្រឹមអភិបាលខេត្តដែរ មិនម៉ែនត្រឹមអធិការ មានសិទ្ធិធ្វើអ្វីស្រេចចាត់ចែងឈើដែលចាប់បានតាមចិត្តឯងនោះទេ។ ដូច្នេះអ្វីដែលគេសង្ស័យថា លោកអធិការចាប់ឈើបានយកឈើទៅលក់នោះទៅលក់ គឺ ត្រឹមត្រូវ ដោយឈើទាំងចាប់គ្មានកំណត់ហេតុត្រូវត្រូវ ជំនាញរដ្ឋបាលព្រៃឈើ ព្រះរាជអាជ្ញារ និងសមត្ថកិច្ចពាក់ព័ន្ធ មិនបានដឹង ចឹងលោកអធិការ ចង់ទៅលក់ឈើ អោយទៅឈ្មួញណាក៏បាន។ ហើយពេលមានការរិះបែឆ្លើយថា អោយទៅសាលារៀន ភូមិ ឃុំ ប៉េអឹម និងប៉ូលីស តើអាចជឿបានទេសម្ដីនេះ ? សរុបសេចក្ដីមកវិញ នេះជាពាក្យដោះស្រាយដែលគ្មានអ្នកជឿ បើចឹងម៉ែនន័យថា លោក តាន់ គារិទ្ធ មានអំណាចធំជាងចៅហ្វាយខេត្តទៀត ដែលមានសិទ្ធិយកឈើចាប់បានទៅចាត់ចែងតាមចិត្តនោះ។

សូមរំលឹកថានៅខេត្តពោធិ៍សាត មួយរយះកន្លងមកនេះបុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព តែងតែចេញមុខឡាយ video ជេតាមFacebook ទាំងទទឹងទិស មកលើអ្នកកាសែតជាច្រើនរូប ក្រោយពេលអ្នកកាសែតទាំងនោះបានផ្សាយអំពីរឿងអាស្រូវមន្ត្រីខិលខូចមួយចំនួននៅក្នុងខេត្តនេះ។ ករណីនេះត្រូវបានអ្នកកាសែតជាច្រើនសង្ស័យថា ជនរូបនេះ អាចជាអ្នកស៊ីឈ្មួលជេ ដើម្បីបានប្រាក់តិចតួចពីមន្ត្រីខិលខូចតែប៉ុណ្ណោះ។ហើយបើមើលពីសាចឈាម ទឹកមុខ និងសម្ដីនិយាយពេលបុគ្គល រូបនេះ ឡាយជេវ៉ៃប្រហាលើអ្នកកាសែតម្ដងៗ ត្រូវបានសង្ស័យថា ជាមនុស្សពុលក្ដួច បើសមត្ថកិច្ច ហៅទៅពិនិត្យទឹកនោមនោះ និងដឹងការពិតជាមិនខាន។

មតិមហាជននៅខេត្តពោធិ៍សាត មួយចំនួនបាននិយាយថា ចំពោះមន្ត្រីដែលត្រូវអ្នកកាសែតសសេររិះគន់ បើទៅពឹងមនុស្សរបៀបបុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព អោយជួយបកស្រាយវ៉ៃប្រហាបកលើអ្នកកាសែតវិញនោះ គួតែរកមនុស្សដែលចំណេះដឹង ចេះច្បាប់ច្រើនទៅនិយាយទើបចំណេញ ទោះបីចំណាយលុយច្រើន ក៏ល្អជាងយកមនុស្សដែលគ្មានចំណេះដឹង មើលសាចឈាម ទឹកមុខ និងសម្ដី សឹងថា យ៉ាប់ជាងអ្នកជក់ថ្នាំញឿន បែកថ្នាំទៅទៀត អោយទៅនិយាយបកស្រាយជួយអោយខ្លួន ដូចនាំថោកដល់ខ្លួនថែមមួយកំរិតទៀតទៅវិញ។

ករណីនេះសូម លោកស្នងការនគរបាលខេត្ត សារុន ចន្ធី លោកអភិបាលខេត្តពោធិ៍សាត់ ម៉ៅ ធនិន្ទ លោកនាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រួមនិងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស្រាវជ្រាវមើលសកម្មភាពរបស់លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ទាក់ទងនិងការងារចាប់ឈើនេះផង កុំអោយអធិការនគរបាលស្រុកម្នាក់នេះ ធ្វើផ្គរព្យុះភ្លៀងតាមចិត្តខ្លាំងពេក៕