ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ការបំភ្លឺ៖អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ពាក់ព័ន្ធរឿងចាប់់ឈើ ដែលថាមិនប្រក្រតី

ការបំភ្លឺ៖អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ពាក់ព័ន្ធរឿងចាប់់ឈើ ដែលថាមិនប្រក្រតី

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖ លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានធ្វើការបំភ្លឺនូវព័ត៌មានមួយចំនួននៅថ្ងៃទី
០៤ ខែឧសភា ក្រោយពេលដែលគេហទំព័រផែនដីថ្មី និងគេហទំព័រ ខ្មែរអាស៊ី បានចេញផ្សាយថា ចំពោះរឿងចាប់ឈើ ថា គ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថែមទាំងបានដឹកឈើប្រភេទគ្រឿងផ្ទះមួយចំនួនដែលចាប់បាន មានការដឹកចេញពីអធិការដ្ឋានជាច្រើនគោយន្ត សង្ស័យថា ឈើដែលចាប់
បានអាចយកទៅលក់នោះ គឺមិនពិតទេ។ អធិការនគរបាលស្រុកភ្នំក្រវាញ បានអះអាងថា ការចាប់ឈើគឺអនុវត្តន៏តាមបទបញ្ជារបស់លោកអភិបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងកម្លាំងសហការ ដែលមាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក រដ្ឋបាលព្រៃឈើខេត្ត ស្រុក និងកម្លាំងបរិស្ថានដែលឈជើងនៅទីនោះដោយអនុវត្តន៏ចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ រហូតមក។

លោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានបន្តថា ឈើដែលចាប់បានមានឈើច្រើនប្រភេទជាគ្រឿងផ្ទះ ដែលសរុប១៥ឡាន មានចំនួនប្រហែល៨០ម៉ែត្រគីប។ហើយលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង បានយកឈើដោះស្រាយថ្លៃដឹកឈើ១៥ឡាននោះ អស់ឈើស្មើ១៥ម៉ែត្តគីបនិងថ្លៃកម្មកលើកដាក់ឈើ៣០មុឺនរៀល។ឈើដែលសល់ត្រូវបានលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង បានផ្ញើឈើនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរក្សារទុក។

លោកអធិការបានបញ្ជាក់ថា ឈើដែលរក្សារទុកតាមប្រសាសន៏របស់លោកអភិបាលខេត្ត បានបញ្ជាអោយលោកអភិបាលស្រុកភ្នំក្រវាញ រក្សាទុកឈើដើម្បីប្រគល់អោយអង្គភាពណារួមមាន សាលាឃុំ សាលារៀន ប៉ុស្ដិ៏នគរបាលរដ្ឋបាល ដែលសាងសង់ពីឈើ ហើយមានការទ្រុធទ្រោមដែលត្រូវធ្វើការជុសជុលត្រូវអាចធ្វើសំណើទៅលោកអភិបាលស្រុកភ្នំក្រវាញ លោក និងធ្វើការត្រួតពិនិត្យ និងផ្ដល់ជូនតាមការជាក់ស្ដែង។

ទាក់ទងលោក តាន់ គារិទ្ធ បានអោយដឹងថា ចំពោះការចាប់ដើមអំពិល​បារាំងដែលដឹកតាមរថយន្តបាកុងចំនួន៥កំណាត់នោះ​ គឺអនុវត្តន៏តាមបញ្ជារបស់លោកអភិបាលស្រុកភ្នំក្រវាញ ដោយសារលិខិតដឹកជញ្ជូនហួសកំណត់ ហើយពេលចាប់មុនដំបូងមន្ត្រីនគរបាល ក៏បានរាយណ៏ទៅមន្ត្រីរដ្ឋបាលព្រៃឈើ ប៉ុន្តែគេមិនសេចលិខិតទទួលយក ដោយៃំអាងថា ច្បាប់មិនបានកំណត់រឿងដើមអម្ពិលបារាំង អោយមានការបងលុយផាក់វិន័យ។ហើយលោក ក៏បានអោយម្ចាស់ឈើធ្វើលិខិតបញ្ជាក់ពីអ្នកលក់អម្ពិលបារាំង យកមកប្រគល់អោយស្រុក និងប្រគល់ទៅអោយម្ចាស់ឈើដើមអម្ពិលបារាំងនោះវិញ។ ប៉ុន្តែចាប់ទាំងពីថ្ងៃចាប់រហូតដល់ថ្ងៃនេះទី០៤ ឧសភា មិនឃើញម្ចាស់ឈើយកលិខិតមកអោយទេ។

អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានបញ្ជាក់ថា
ទាក់ទងបុរស់ម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព បានឡាយ video វ៉ាយប្រហា តាម Facebook លើគេហទំព័រផែនដីថ្មី ក្នុងន័យការពារលោករូបលោកនោះ លោកមិនម៉ែនអ្នកប្រើគេទេ ប៉ុន្តែអាចជាកូនចៅរបស់លោកជាអ្នករកគេមក។

សូមរំលឹកថានៅខេត្តពោធិ៍សាត មួយរយះកន្លងមកនេះបុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព តែងតែចេញមុខឡាយ video ជេតាមFacebook ទាំងទទឹងទិស ដែលផ្សាយអំពីរឿងអាស្រូវមន្ត្រីខិលខូចមួយចំនួននៅក្នុងខេត្តនេះ។ ករណីនេះត្រូវបានអ្នកកាសែតជាច្រើនសង្ស័យថា ជនរូបនេះអាចជាអ្នកស៊ីឈ្មួលជេ ដើម្បីបានប្រាក់តិចតួចពីមន្ត្រីឬឈ្មួញខិលខូច បើមើលពីសាចឈាម ទឹកមុខ និងសម្ដីនិយាយពេលបុគ្គលរូបនេះ ពេលឡាយជេវ៉ាយប្រហាលើ អ្នកកាសែតម្ដងៗ ដោយប្រើសម្ដីសុទ្ធតែពាក្យអញអែងជាដើម ត្រូវបានសង្ស័យថា ជាមនុស្សពុលក្ដួច ឬមនុស្សពុលទឹកម៉ាត់ បើសមត្ថកិច្ច ហៅទៅពិនិត្យទឹកនោមនោះ និងដឹងការពិតជាមិនខាន។

មតិមហាជននៅខេត្តពោធិ៍សាត មួយចំនួនបាននិយាយមន្ត្រីដែលត្រូវអ្នកកាសែតសសេររិះគន់ បើទៅពឹងមនុស្សរបៀបបុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព អោយជួយបកស្រាយវ៉ាយបកលើអ្នកកាសែតវិញ គួរកមនុស្សដែលចំណេះដឹង មានសម្ដីទន់ភ្លន់ ចេះច្បាប់ច្រើនទៅជួយនិយាយទើបចំណេញបើប្រើមនុស្សគ្មានចំណេះដឹង មើលសាចដឈាមទឹកមុខ និងសម្ដី ដូចអ្នកជក់ថ្នាំញឿននោះ អោយទៅនិយាយស្រាយនាំអន់ដល់ខ្លួនថែមទៀត៕