ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ថវិកាខ្ទង់១៥០លានមន្ទីរសង្គមកិច្ចខេត្តកំពត ចំណាយទិញអង្ករ មី ត្រីខ តើពិតជាបានដល់ពលរដ្ឋជួបគ្រោះធម្មជាតិ ម៉ែន ឬ ទេ ?

ថវិកាខ្ទង់១៥០លានមន្ទីរសង្គមកិច្ចខេត្តកំពត ចំណាយទិញអង្ករ មី ត្រីខ តើពិតជាបានដល់ពលរដ្ឋជួបគ្រោះធម្មជាតិ ម៉ែន ឬ ទេ ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

កំពត៖មន្ទីរសង្គមកិច្ចខេត្តកំពត ដែលមានលោកស្រី ព្រំ សុភាព ជាប្រធានមន្ទីរ ត្រូវបានប្រភពរាយកាណ៏ថា
បានកើតមាននូវភាពមិនប្រក្រតីជាច្រើនទាក់ទង និងការចំណាយថវិកាជាតិ ក្នុងការទិញអង្ករ មី ត្រីខ សម្រាប់ចែកជូនជនរងគ្រោះដោយសារគ្រោះធម្មជាតិ។

ប្រភពបានអោយដឹងថា នៅឆ្នាំ២០១៨ មន្ទីរសង្គមកិច្ចខេត្តកំពត បានចំណាយថវិកាជាង១៥០លានរៀល ដើម្បីទិញអង្គរ ត្រី មី សម្រាប់ផ្ដល់ជូនជួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ប៉ុន្តែ អង្គរ ត្រី មី ទាំងនោះ ត្រូវបានគេសង្ស័យថា មួយផ្នែកធំអាចមានតែនៅក្នុងរបាយកាណ៏ចំណាយរបស់មន្ទីរ ក៏មិនដឹង ដោយបញ្ជីឈ្មោះអ្នកដែលត្រូវទទួលបានអំណោយពីមន្ទីរសង្គមកិច្ច ត្រូវបានគេលាក់ជិត។

ប្រភពបានបន្ដថា សម្រាប់អំណោយដែលមន្ទីរសង្គមកិច្ចខេត្តកំពត បានចំណាយថវិកាទិញនៅឆ្នាំ២០១៨ អស់រហូតជាង ១៥០លានរៀលនោះ ប៉ុន្តែអំណោយទាំងនោះ មួយចំនួនតូចត្រូវបានលោកស្រីប្រធានមន្ទីរ ព្រំ សុភាព និងមន្ត្រីគាត់បានយកទៅជួយប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ដើម្បីថតយករូបភាពទុកឯកសារ។ចំណែកមួយផ្នែកធំ នៃ ការចំណាយលើការទិញអំណោយ មាន អង្គរ មី ត្រីខ នោះ គឺគ្រានតែគេធ្វើឡប់ឡែ និងដកយកលុយរដ្ឋមកចែកគ្នាស៊ីចាយ ក្រោមលទ្ធកម្មសេះហោះតែប៉ុណ្ណោះ។

ប្រភពបានបញ្ជាក់ថា ករណីខាងលើនេះ គ្រានតែជាផ្នែកតូចមួយ នៃរឿងអាស្រូវជាច្រើននៅក្នុងមន្ទីរសង្គមកិច្ចខេត្តកំពត ដែលដឹកនាំដោយលោកស្រី ព្រំ សុភាព នោះ។

ទាក់ទងព័ត៌មាននេះ ផែនដីថ្មី មិនអាចសុំការបំភ្លឺ ពីលោកស្រី ព្រំ សុភាព ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពត បានទេ៕