ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មានរឿងមិនចេះអស់៖ប្រធានសាខាពន្ធដា​រខេត្តឧត្ដរមានជ័យ ជំុំ សំនិត ដាក់ឈ្មោះកូនស្រីខ្លួន បើកយកប្រាក់ខែដោយមិនធ្វើការ

មានរឿងមិនចេះអស់៖ប្រធានសាខាពន្ធដា​រខេត្តឧត្ដរមានជ័យ ជំុំ សំនិត ដាក់ឈ្មោះកូនស្រីខ្លួន បើកយកប្រាក់ខែដោយមិនធ្វើការ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ឧត្ដរមានជ័យ៖ លោក​ ជំុំ សំនិត​ ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ ពេលនេះបានទទួលរងនូវការរិះគន់ថា បានដាក់បញ្ចូលឈ្មោះ កូន ស្រី
បង្កើតរបស់ខ្លួន​ ម្នាក់ឈ្មោះ​ និត​ មន្នីនាត ជាមន្រ្តីកិច្ចសន្យា នៅក្នុងសាខាពន្ធដារខេត្តឧត្ដរមានជ័យ ដើម្បីបើកយកប្រាក់ខែ ដោយមិនបានចូលធ្វើការផង។
ប្រភពបានបង្ហើបថា មន្រ្ដីកិច្ចសន្យា សាខាពន្ធដារ.ឈ្មោះនិត្យមន្នីនាត ជាកូនស្រីរបស់លោកជុំ សំនិត មិនដែលចូលកន្លែងធ្វើការងារនោះទេ គឺរស់នៅឯទីក្រុងភ្នំពេញ ធ្វើការងារនៅកន្លែងផ្សេង និងបានបើកប្រាក់ខែជាមន្រ្ដីបណ្ដែតរៀងរាល់ខែ ព្រោះមានលោក ជុំសំនិត ជាអ្នកចុះហត្ថលេខា វត្តមានជំនួសរហូត!។
ប្រភពបានបន្តរថា សកម្មភាពនេះបានកើតឡើងច្រើនឆ្នាំមកហើយ
ដោយលោក ជុំ សំនិត បានបន្ថែមឈ្មោះខ្មោចរបស់កូនស្រីសម្រាប់បើកប្រាក់ខែរដ្ឋ។នេះជាអំពើទុច្ចរិតស្មោគគ្រោករបស់លោកជុំសំនិត ដែលប្រើល្បិច ស៊ីដាច់​និងកិបកេង ប្រាក់របស់រដ្ឋ​។ពោលគឺជាគំរូដ៏អាក្រក់របស់ថ្នាក់ដឹកនាំ អង្គភាពពន្ធដារ។

សូមរំលឹកថា លោក​ ជំុំ សំនិត​ ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ កន្លងមកធ្លាប់មានរឿងអាស្រូវពុករលួយជាច្រើនករណី ប៉ុន្តែដោយសារូបគាត់ចេះយកចិត្តថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ នោះ ទើបបានរក្សាកៅអីជាប់។

ជំុវិញករណីខាងលើ ផែនដីថ្មី ពុំអាចសុំការបំភ្លឺពី លោកជុំ សំនិត​ ប្រធានសាខាពន្ធដា​រខេត្តឧត្ដរមានជ័យ​ ​បានទេ ៕