ព័ត៌មានថ្មីៗ
Home / ទំព័រដើម / លោកស័ក្ក៤កន្លះ តែម ភារ៉ា មេខ្លោងធំរកស៊ីឈើល្មើសនៅស្រុកភ្នំក្រវាញ តើមេបញ្ជកាការកងរាជអាវុធហត្ថខេត្តពោធិ៏សាត់ ដឹងទេ?

លោកស័ក្ក៤កន្លះ តែម ភារ៉ា មេខ្លោងធំរកស៊ីឈើល្មើសនៅស្រុកភ្នំក្រវាញ តើមេបញ្ជកាការកងរាជអាវុធហត្ថខេត្តពោធិ៏សាត់ ដឹងទេ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៏សាត់ ៖មានសេចរាយការណ៍ថា លោកសក្ក័៤កន្លះ តែម ភារ៉ា ជាប្រធានមន្ទីរបច្ចេកទេស នៃបញ្ជកាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៏សាត់ សព្វថ្ងៃកំពុងក្លាយជាឈ្មួញដែលរកស៊ីឈើប្រណីតដ៏ល្បី នៅស្រុកភ្នំក្រវាញ ដ៏កាក់កបម្នាក់។

ចំពោះអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចនានា​មិនហ៊ានប៉ះរបររកស៊ីទិញឈើ​របស់លោកសក្ក័៤កន្លះ តែម ភារ៉ា នោះឡើយ ។ គាត់ជាអ្នកដែលឈរចាំទិញឈើ​នៅ​ចំណុច​ភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ។ ប្រជាពលរដ្ឋដែលដឹកឈើ​តាមម៉ូតូ និងរ៉ឺម៉កសុទ្ធតែ​ត្រូវ​យកមកលក់​ជូនលោក តែម ធារ៉ា នៅផ្ទះស្បូវរីក និងស្ថានីយប្រេង​មួយកន្លែងក្បែរស្ពានដែក ស្ថិត​ក្នុងឃុំលាច ។

ប្រភពបានបន្ថែមថា លោកតែម ធារ៉ា របររកស៊ី​បែបនេះជាយូរមកហើយ ប៉ុន្តែគ្មាននរណាហ៊ានប៉ះពាល់នោះឡើយ ។ គាត់ប្រមូល​ទិញឈើ​គ្រប់ទិសទី ជាពិសេស​ប្រភេទឈើប្រណីត(ធ្នង់) តាមរយៈប្រជាពលរដ្ឋ ដែលដឹកចេញពីព្រៃ​ដោយម៉ូតូ ឬរ៉ឺម៉ក ។ គាត់ទិញពីប្រជាពលរដ្ឋ​ក្នុងតម្លៃធូរគួរសម ប៉ុន្តែនៅពេលដែលលក់វិញ គឺ​ដឹកមកភ្នំពេញ​ចំណេញពាន់ដុល្លារក្នុងមួយជើងៗ ។ វាស្ទើរតែជារបរផ្តាច់មុខ ដែលគ្មាននរណាហ៊ានប៉ះពាល់ចំពោះការទិញឈើតាមរយៈ​អ្នក​ដឹកជញ្ជូនដោយម៉ូតូ ឬរ៉ឺម៉ក ។ នៅពេលដែលគាត់ប្រមូលទិញបាន គឺតែងតែដឹកជញ្ជូនមកភ្នំពេញ​តាមរយៈរថយន្តសាំយ៉ុង ។

សព្វថ្ងៃនេះ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាបានរិតបន្តឹង​ចំពោះការដឹកជញ្ជូនឈើយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់លោក តែម ធារ៉ា នៅតែជាអ្នកដែលមានអាទិភាពជាងគេក្នុងរបររកស៊ីមួយនេះ ។ ក្រៅតែពីអាងស្បែកជាសមត្ថកិច្ចប្រដាប់អាវុធ និងធ្លាប់ជាមេបញ្ជការកងរាជអាវុធហត្ថស្រុកក្រវាញ។ ហើយ តែម ភារ៉ា ក៏ជាអ្នកដែលមានឥទ្ធិពលជាមួយថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ផងដែរ ។ ដោយសារការយល់យោគពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ទើបលោកតែម ធារ៉ា អាចឈរជើង​ក្នុងរបររកស៊ីឈើប្រណីតបានជាយូរឆ្នាំនៅស្រុកភ្នំក្រវាញ បើទោះបីជាមានការផ្លាស់ប្តូរ​មន្ត្រីរដ្ឋបាលព្រៃឈើ បែបណាក៏ដោយ ក៏លោក តែម ភារ៉ា នៅតែអាច បន្តរបររកស៊ីឈើប្រណីតនេះ បាននៅខេត្តពោធិ៍សាត់ ជាពិសេស​ស្រុកភ្នំក្រវាញ នរណាក៏ញាក់សាច់ជាមួយលោក តែម ធារ៉ា នេះដែរ។

ករណីនេះសូមលោកមេបញ្ជការកងរាជអាវុធហត្ថខេត្ត និងលោកអភិបាលខេត្តពោធិ៏សាត់ ម៉ៅ ធនិន្ទ រួមនិងលោកនាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយពិនិត្យស្រាវជ្រាវផង។

ទាក់ទងព័ត៌មាន ផែនដីថ្មី បានសុំការបំភ្លឺពីលោកស័ក្ក៤កន្លះ តែម ភារ៉ា ហើយលោកបានអះអាងថាមិនជាប់ពាក់ព័ន្ធរឿងនេះទេ ដោយកូនក្មួយជាអ្នករកស៊ីយកឈ្មោះលោកប្រើ លោកបានបញ្ជាក់ថា កើតរឿងនេះដោយសារនៅចូលឆ្នាំលោកមិនបានអោយលុយគេ។ទោះជាយ៉ាងណា សម្ដីរបស់លោកស័ក្ក៤កន្លះ តែម ភារ៉ា គ្រានតែជាពាក្យដោះបន្ទុក បញ្ហាសំខានគឺស្ថាប័នពាក់ព័ន្ធមេត្តាគួរចុះដល់ស្រុកភ្នំក្រវាញទៅនិងឃើញការពិតជាមិនខាន៕