ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះអង្កេតការងារ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ មួយឆ្នាំៗកឹបកេងថវិកាជាតិរាប់លានដុល្លា

អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះអង្កេតការងារ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ មួយឆ្នាំៗកឹបកេងថវិកាជាតិរាប់លានដុល្លា

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ភ្នំពេញ៖ មន្ត្រីមួយចំនួនធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវដល់ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីចុះអង្កេត និងស្រាវជ្រាវ ទៅលើសកម្មភាព ការងារ របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបក្ខពួក ដែលសង្ស័យបានប្រព្រឹត្តអំពើពុករលួយ។

ប្រភពដដែល បានអះអាងថា តួរយ៉ាងដូចជាការងារចាក់បេតុងឆ្អឹងដែកកម្រាប់ ២០ស.ម ផ្លូវទំនប់កប់ស្រូវជំហ៊ានទី១ មានបណ្ដោយ១២ ៧៥៩ ម៉ែត្រទទឹង ៩,៧៥ម៉ែត្រ ផ្ទៃក្រឡា១២៥ ៤០០ម៉ែត្រការ៉េ ដាក់លូទំហំ១,៥ម៉ែត្រ កាត់ទទឹងផ្លូវ២កន្លែង ចាក់ដីពង្រីកតួផ្លូវបណ្ដោយ១២ ៧៥៩ម៉ែត្រ ទទឹង ១២ម៉ែត្រ ផ្ទៃក្រឡា ១៥៣.១០៨ម៉ែត្រការ៉េ រៀបសួនច្បារកណ្ដាលទ្រូងផ្លូវទំហំទទឹង ២,៥ម៉ែត្រ បណ្ដោយ១២ ៧៥៩ ម៉ែត្រ និងតម្លើងបង្គោលភ្លើងព្រែកចំនួន៤២៥ដើម ចាប់ពីផ្លូវរថភ្លើងដល់រង្វង់មូលព្រែកព្នៅ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌព្រែកព្នៅ ទទួលបានទឹកប្រាក់ចំណាយរហូតដល់ ៥៨. ០៣៤.០០០.០០០រៀល(ហាសិបប្រាំបីប៊ីលាន សាបសិបបួនលានរៀលគត់) បើគិតជាប្រាក់ដុល្លារ គឺស្មើ ១៤ ៣២៩ ៣៨២ (ដប់បួនលាន ម្ភៃប្រាំបួនពាន់ បីរយប៉ែតសិបពីរដុល្លាអាមេរិក) បើគិត១ដុល្លារស្មើ ៤០៥០រៀល។

ត្រង់ចំណុចនេះ សំណួរសួរថាតើការចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ របស់សាលារាជធានីភ្នំពេញ ទៅលើគម្រោងខាងលើតាមរយៈការចចារថ្លៃ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយគណៈកម្មាធិការលទ្ធកម្ម របស់សាលារាជធានីភ្នំពេញ ថាតើតម្លៃខាងលើនេះ មានតម្លៃថ្លៃ ខ្ពស់ ឬថោកជាងឯកជន? ហើយសួរថា តើការចំណាយលើការទិញទំនិញ និងសម្ភារៈ របស់ លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ មានធ្វើលទ្ធកម្មត្រឹមត្រូវដែរឬទេ? ហើយនៅក្នុងលិខិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ព្រមតាមសំណើរបស់ សាលារាជធានីភ្នំពេញ ក្នុងការផ្តល់កិច្ចសន្យាលេខ ១៥៦០ សហវ.អលសា ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ផ្តល់ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកអនុវត្តន៏និងបានបញ្ជាក់ហាមមិនអោយប្រគល់កិច្ចសន្យានេះបន្តទៅក្រុមហ៊ុនឯកជនថែមទៀត។ ក្នុងករណីអង្គភាពរដ្ឋមួយនេះគ្មានលទ្ធភាពអនុវត្តន៏ គឺ ត្រូវប្រគល់អោយអង្គភាពរដ្ឋមួយផ្សេងទៀត ប៉ុន្តែត្រូវមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមុនសិន។ ក្រោយរឿងនេះត្រូវបានចេញផ្សាយគេបានឃើញ លោក សាំ ពិសិដ្ឋ បំភ្លឺតាមគេហទំព័រមួយថា ក្រុមហ៊ុនជាអ្នកអនុវត្តន៏ ហើយមន្ទីរជាអ្នកពិនិត្យបច្ចេកទេសទៅវិញ ក្រោយចេញបំភ្លឺបានប៉ុន្មាន់នាទី គឺគេលុបចោលនូវអត្ថបទនោះទាំងអស់តែម្ដង។

មន្ត្រីថ្នាក់ទាបស្នើមិនបង្ហាញអត្តសញ្ញាណមួយចំនួន កំពុងបំរើការងារ នៅមន្ទីរសាធារណការរាជធានីភ្នំពេញ បានចោទលោក សាំ ពិសិដ្ឋ ជាប្រធានមន្ទីរសព្វថ្ងៃនេះ ហាក់បានចាត់ទុកស្ថាប័នរដ្ឋមួយនេះ ប្រៀបបានជាក្រុមហ៊ុនឯកជនផ្តាច់មុខ របស់ លោក ព្រោះពួកគេសង្កេតឃើញថា រាល់ការចំណាយ និងចំណូល របស់មន្ទីររដ្ឋមួយនេះ មានមិនប្រក្រតីជាច្រើន ដូចជាការចំណាយទៅលើការងារស្ថាបនា ជួសជុលនិងថែទាំផ្លូវជាដើម ដោយរាល់ការសម្រេចលើគ្រប់បញ្ហាទាំងអស់ គឺស្ថិតនៅលើបបូរមាត់ របស់លោក សាំ ពិសិដ្ឋ និងបក្ខពួកជំនិតមួយចំនួន។ល។

ប្រភពបានឲ្យដឹងថា កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានទទួលគម្រោងជាច្រើន លើការងារស្ថាបនា ការងារជុសជុល និងថែទាំផ្លូវ ពីក្រសួងសាធារណការ និងដឹកជញ្ជូននិងពីសាលារាជធានីភ្នំពេញ តាមរយៈ ការចចារថ្លៃក្នុងមួួយឆ្នាំៗមានទឹកប្រាក់សរុបរាប់រយប៊ីលានរៀល រហូតសឹងពាន់ប៊ីលានរៀល ឬស្មើ រាបសិបលានដុល្លារសហរដ្ឋអាមេរិក។

ប្រភពអះអាងថា គម្រោងដែលក្រសួង និងសាលារាជធានី បានប្រគល់ទៅឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ជាអ្នកអនុវត្តន៍នោះ គឺសុទ្ធតែមានតម្លៃខ្ពស់លើសក្រុមហ៊ុនឯកជន ដែលប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន បុគ្គលិកស៊ីប្រាក់ខែផ្ទាល់ខ្លួន និងចំណាយដើមទុន រួមនឹងការបង់ព័ន្ធជូនរដ្ឋចំនួន១០%បន្ថែមទៀត លើតម្លៃដែលខ្លួនដេញថ្លៃបាន។ ប៉ុន្តែចំពោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញវិញ គឺបានប្រើសម្ភារៈបច្ចេកទេសរដ្ឋ បុគ្គលិកស៊ីប្រាក់ខែរដ្ឋ និងមិនបង់ព័ន្ធមួយកាក់មួយសេនទេ ប៉ុន្តែបែរជាទទួលបានគម្រោង ក្នុងតម្លៃថ្លៃខ្ពស់ ជាងក្រុមហ៊ុនឯកជន ជាអ្នកទទួលការទៅទៀត។

ដោយឡែក ចំពោះថវិកា ដែលទទួលផលចំណេញ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សល់ពីការអនុវត្តន៍គម្រោងនោះ តើលោកប្រធានមន្ទីរ សាំ ពិសិដ្ឋ យកទៅណា..? ហើយថា ករណីនេះ តើមានបានធ្វើបញ្ជីចំណាយច្បាស់លាស់ទេ ដូចជាចំណាយ ទៅលើការងារទិញទំនិញនិងសម្ភារៈសំណង់ ដើម្បីយកមកស្ថាបនា ការងារជុសជុល និងថែទាំផ្លូវដែលខ្លួនទទួលបានគម្រោងទាំងនោះជាដើម..។

ប្រភពព័ត៌មានពីមន្ត្រី នៃមន្ទីរសាធារណការរាជធានីភ្នំពេញមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីខាងលើនេះ គឺជាការចំណាយមិនប្រក្រតី ដោយរាល់ការសម្រេចចិត្ត គឺស្រេចតែលើបបូម៉ាត់ របស់លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ ដោយមានការចូលរួមពី ប្រធានការិយាល័យផែនការគណនេយ្យ រួមនិងមន្ត្រីជំនិតរបស់លោក សាំ ពិសិដ្ឋមួយចំនួនទៀត។ ពោលគឺមានន័យថា ប្រាក់ត្រូវចំណាយពិតអស់ប៉ុន្មាន និងចំណេញបានប៉ុន្មាន គឺនៅលើតែបបូម៉ាត់ពួកគាត់ ដោយសារការចំណាយទិញទំនិញនិងសម្ភារៈសម្រាប់អនុវត្តន៍ការងារគេមិនបានធ្វើលទ្ធកម្មនោះឡើយ។ ហេតុដូច្នេះនាំឲ្យ លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ និងមន្ត្រីជំនិត របស់លោកម្នាក់ៗ ទទួលបានប្រយោជន៍ក្នុង១ឆ្នាំៗ មិនតិចលានដុល្លារនោះទេ ចំណែកអ្នកខាតបង់ធ្ងន់ធ្ងរ គឺរដ្ឋដ្ឋាភិបាលកម្ពុជា។

ប្រភពព័ត៌មាន បានអះអាងថា តាមដឹងអ្វីៗគ្រប់យ៉ាង ចង់អស់ប្រាក់តិចឬច្រើន គឺអាស្រ័យទៅលើការស្រេច របស់លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ និងមនុស្សជំនិត្យជាអ្នកកំណត់ ដោយកន្លងមក រាល់គម្រោងនីមួយៗពួកគេបានប្រាក់ចំណេញគ្រប់ទឹក។ បន្ថែមលើសនេះ ក៏នៅមានគម្រោងជាច្រើនទៀត ដោយក្នុងគម្រោងនីមួយៗ មានតម្លៃមហាសាល។

ទោះជាបែបនេះក្តី ព័ត៌មាននេះ ផែនដីថ្មី មិនទាន់អាចសុំការពន្យល់បំភ្លឺលើករណីចោទប្រកាន់ខាងលើពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានទេតាមទូរស័ព្ទ ៕នៅមានត