ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ជនជាតិ​វៀតណាម​១២​នាក់​ ដែល​នាំ​គ្រឿងចក្រ​ឈូសឆាយ​តំបន់​ឧទ្យាន​វរជ័យ​ ត្រូវតុលាការ​ដោះលែងស្ងាត់ៗ

ជនជាតិ​វៀតណាម​១២​នាក់​ ដែល​នាំ​គ្រឿងចក្រ​ឈូសឆាយ​តំបន់​ឧទ្យាន​វរជ័យ​ ត្រូវតុលាការ​ដោះលែងស្ងាត់ៗ


ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

រតនគិរី​៖​ជនជាតិ​វៀតណាម​១២​នាក់ ត្រូវតុលាការ​ខេត្ដ​រតនគិរី​បានចេញ​ដីការ​ដោះលែង​ឱ្យមាន​សេរីភាពនៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​បន្ទាប់ពី​ឃុំខ្លួន​ជាង​មួយខែ​រឿង​នាំ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​។​

ជនជាតិ​វៀតណាម​ទាំង​ជាង​១០​នាក់​ដែល​តុលាការ​ដោះលែង​នោះ​រួមមាន​ទី​១​ឈ្មោះ​វៀង​វ៉ាន់​ហីន​ទី​២​វៀង​វ៉ាន់​ថា​ន់ទី​៣​វៀង​វ៉ាន់​ហុង​ទី​៤​ប៊ូ​វ៉ាន់​ហីន​ទី​៥​វៀង​គូក​នួន​ទី​៦​ដាំង​វ៉ាន់​ម៉ិ​ញ​ទី​៧​វៀង​ស៊ុន​ហ៊ាន​ទី​៨​វ៉​ហុង​ភឿ​ក​ទី​៩​យឿ​ង​វ៉ាន់​ឌឹ​ក​ទី​១០​ចឹ​ង​កៅ​ប៉ុង​ទី​១១​ឡេ​ង៉ុ​ក​ធូ​និង​ទី​១២​ហ៊ាន​ម៉ា​រី​។

​ពួកគេ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​ដោយ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​២៩​នៃ​ច្បាប់​ស្ដីពី​ជន​អន្ដោ​ប្រវេ​ស​ន៏​ឆ្លងដែន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​មាត្រា​៥៦​។​កថាខណ្ឌ​ទី​៤​និង​មាត្រា​៥៨​មាត្រា​៦២​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធន់​ធាន​ធម្មជាតិ​និង​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ប្រទេស​កម្ពុជា​។​

 

គួររំលឹកថា​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​ជនជាតិ​វៀតណាម​មានឈ្មោះ​ដូចខាងលើ​បាន​នាំ​គ្រឿងចក្រ​ចំនួន​ប្រាំ​មួយគ្រឿង​ចូលមក​ឈូសឆាយ​ដីព្រៃ​ក្នុងស្រុក​តា​វែង​ជាប់​ព្រំប្រទល់​ស្រុក​អណ្ដូង​មាស​ដោយ​សម្អាងថា​មាន​លិខិតស្នើ​សុំ​ពី​លោក​សេក​វរ​:​ប្រធាន​ក្រុមហ៊ុន​នុ​ភាព​សុ​ភី​និង​បានផ្ដល់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ជា​ថ្នូរ​បានមក​ធ្វើ​អាជីវកម្ម​លើដី​នោះ​។​

ប៉ុន្ដែ​នៅ​ថ្ងៃទី​១៦​ខែមេសា​ដដែល​នោះ​ថ្នាក់លើ​បាន​បញ្ជា​លោក ​ថាវ យ៉េន​ប៉េអឹម​ខេត្ដ​រតនគិរី​ឱ្យ​នាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​បាន​ជាង​៣០​ហិកតា​នៅ​ចំណុច​អូរ​តា​យ៉ាក​ក្នុងភូមិ​សាស្ដ្រ​ឧទ្យាន​ជាតិ​វរជ័យ​។​

ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រោយពី​កម្លាំង​ប៉េអឹម​ចុះបង្ក្រាប​ដល់ទី​តាំង​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ដោយ​មិន​ស្របច្បាប់​នោះ​មន្ដ្រី​ប៉េអឹម​បាន​រឹបអូស​គ្រឿងចក្រ​(​ប៉ុល​ស័​រ​)​ចំនួន​៦​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ដែលជា​ជនជាតិ​វៀតណាម​រួច​បញ្ជូន​មកកាន់​ស្នងការ​ខេត្ដ​ដើម្បី​សាកសួរ​។​ចំណែក​គ្រឿងចក្រ​៦​គ្រឿង​បាន​ផ្ញើរ​ទុក​ក្នុង​បរិវេណ​អតីត​ដី​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​ដែល​ស្ថិតនៅ​ក្បែ​នោះ​។​

កាលនោះ​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​សំណុំរឿង​ជន​អន្ដោ​ប្រវេ​ស​ន៏​វៀតណាម​នោះបាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ដ​រតនគិរី​រួចហើយ​កាលពី​ថ្ងៃទី​១៩​ខែមេសា​ដើម្បីឱ្យ​បន្ដ​ឱ្យ​ចាត់វិធានការ​តាមច្បាប់​។​
នៅ​ថ្ងៃទី​២១​ខែមេសា​តុលាការ​បាន​ឃុំខ្លួន​ជនជាតិ​វៀតណាម​នោះ​ដើម្បី​អនុវត្ដ​ទោស​តាមច្បាប​របស់​ប្រទេស​កម្ពុជា​។​ប៉ុន្ដែ​ឃុំខ្លួន​បានតែ​ជាង​មួយខែ​ប៉ុ​ណោះ​លុះ​មកដល់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​បានសម្រេច​ចេញ​ដីការ​ដោះលែង​ពួក​វៀតណាម​នោះ​ឱ្យមាន​សេរីភាព​វិញ​ដោយ​ស្ងប់ស្ងាត់​ពុំមាន​ឱ្យ​មន្ដ្រីប៉ូលិស​ជំនាញ​ចូលរួម​ដឹងឮ​នោះឡើយ​។​

លោក​ជា​ប៊ុនធឿន​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​កា​ដោះលែង​ជនជាតិ​វៀតណាម​នោះមក​ដល់ពេលនេះ​ពុំបាន​ដឹង​ទេ​រឿង​នោះ​លោក​រុញឱ្យ​សួរ​ប្រធានការិយាល័យ​ជន​អន្ដ​ប្រវេ​ស​ន៏​ទៅ​។​

​លោក​មឿង​ខេ​ម​ប្រធានការិយាល័យ​ជន​អន្ដោ​ប្រវេ​ស​ន៏​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​នេះ​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ប្រចាំ​ខេត្ដ​ថា​ការដោះលែង​ជន​ជនជាតិ​វៀតណាម​ខាងលើ​មន្ដ្រី​របស់លោក​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​នៅឡើយ​ទេ​។​តែ​ឮ​គេ​ថា​មានការ​ដោះលែង​មែន​។

លោក​អ៊ុក​គឹម​ជន់​ប្រធាន​ពន្ធនាគារ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ដែល​ជាប់ពន្ធនាគារ​រឿង​នាំ​គ្រឿងចក្រ​ចូលធ្វើ​ឈូស​ដីព្រៃ​គឺ​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ដ​បានចេញ​ដី​ដោះលែង​វិញ​កាល​ព្រលប់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​

​ប្រធាន​ពន្ធនាគារ​បាន​បន្ដ​ឱ្យដឹងទៀតថា​នៅពេល​ដោះលែង​នៅ​ម៉ោង​ប្រមាណ​ជាង​ប្រាំ​ល្ងាច​ថ្ងៃទី​៣០​ខែឧសភា​មានតែ​សាច់ញាតិ​របស់​ពួកគេ​បានមក​ទទួល​។​ប៉ុន្ដែ​មិនមាន​វត្ដ​មាន​មន្ដ្រីប៉ូលិស​អន្ដោ​ប្រវេ​ស​ន៏​ខាង​វៀតណាម​មក​ទទួល​ទេ​។​

លោក​សួស​ ឡា​ ប្រធាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រតនគិរី​ កាលពី​ថ្ងៃទី​១ ​ខែមិថុនា​ឆ្នាំ​២០១៩ ​បាន​ព្យាយាម​សុំ​ការពន្យល់​តាម​ទូរស័ព្ទ​តែ​ពុំអាឆចទាក់ទង់បាន។​នៅ​ថ្ងៃ​ដដែល​នោះ​លោក​កែវ​ ពិសុទ្ធ​ អ្នក​នាំ​សាលាដំបូង​ខេត្ដ​រតនគិរី​ បានបញ្ជាក់​ប្រាប់​កាសែតទ​ថា​ កាលពី​ថ្ងៃទី​៣០​ខែឧសភា​លោក​ឡេង​ វណ្ណា​រិ​ទ្ធិ​ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

អ្នកនាំពាក្យ​បានបញ្ជាក់​ឱ្យដឹងទៀតថា​ការដោះលែង​ជនជាតិ​វៀតណាម​ខាងលើ​ពុំ​ដឹងថា​មានការ​ចូលរួម​ពី​មន្ដ្រី​ប៉ូលីស​អន្ដោ​ប្រវេ​ស​ន៏​ប្រទេស​វៀតណាម​ដែរ​ឬ​យ៉ាណា​នោះទេ​គឺ​គ្រាន់តែ​ដឹងថា​ដីការ​ដោះលែង​នោះ​ចេញ​ដោយលោក​ឡេង ​វណ្ណា​រិ​ទ្ធិ ​ចៅក្រម​ស៊ើបសួរ​។​

ដោយឡែក​ខាង​សមា​គ​ន៏​វៀតណាម​បានដាក់​ការសង្ស័យថា​កា​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ​គឺធ្វើឡើង​ដោយ​ស្ងាត់ៗ​ទេ​ដឹង ​ព្រោះ​មកដល់ពេលនេះ​ខាង​ភាគី​ប្រទេស​វៀតណាម​ថា​ នៅ​មិនទាន់​បានទទួល​ជន​អន្ដ​ប្រវេ​ស​ន៏​ទាំង​នោះទេ​?៕