ព័ត៌មានថ្មីៗ
Home / ទំព័រដើម / សម្តេច​ហ៊ុនសែន​៖​កំណត់យកថ្ងៃ​៩​មិថុនា​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​ ស្នើ​ឲ្យ​សមាជិក​បក្ស​និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ហូប​នំ​បញ្ចុក

សម្តេច​ហ៊ុនសែន​៖​កំណត់យកថ្ងៃ​៩​មិថុនា​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​ ស្នើ​ឲ្យ​សមាជិក​បក្ស​និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ហូប​នំ​បញ្ចុក

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយក​ដ្ឋ​មន្ត្រី​កម្ពុជា​បានស្នើ​ឲ្យ​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​យក​ថ្ងៃទី​៩​ខែមិថុ នាខាងមុខ​ជួបជុំ​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ។ ការស្នើ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើឡើង​បន្ទាប់ពី​អ​តី ត​ក្រុម​អ្នកនយោបាយ​ប្រឆាំង​បានប្រកាស​ឲ្យ​អ្នកគាំទ្រ​ខ្លួន​យក​ថ្ងៃទី​៩​ខែមិថុនា​ធ្វើ​ទិវា​ហូប​នំ​បញ្ចុក ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានលើកឡើង​ថា​ការហូរ​នំ​បញ្ចុក​មិនអាច​ក្លាយទៅជា​ការបំបែកបំបាក់​ជាតិ​នោះទេ​ហើយ សម្ដេច​ក៏បាន​ណែនាំ​ដល់​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុកនៅ​ថ្ងៃទី​៩​មិថុនា​ឆ្នាំ​២០១៩ខាងមុខនេះ ។ ជាមួយនេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នាំគ្នា​«​បរិភោគ​នំ​បញ្ចុក​»​ទាំងអស់គ្នា។សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​នូវ​ការងឿងឆ្ងល់​ផងដែរ​ចំពោះ​ក្រុម​អតីត​បក្សប្រឆាំង​ដែល​យក​រឿង​នំ​បញ្ចុក​មក​ធ្វើជា​រឿង​នយោបាយ ទៅវិញ​រហូតដល់​បង្កើត​ជា​កម្មវិធី​ហូប​នំ​បញ្ចុក​ហើយ​អ្នក​ដែល​ទទួលទាន​នំ​បញ្ចុក​ជា​អ្នកស្នេហាជាតិ​និង​គាំទ្រ​គណបក្សប្រឆាំង​ដែល​ស្លាប់ទៅ ហើយ​នោះ ។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖« រឿង​នំ​បញ្ចុក​ហេតុ​អី​បានជា​នំ​បញ្ចុក​ក្លាយទៅជា​រឿង​នយោបាយ​ទៅវិញ​មិនយល់ ?នំបញ្ចុក​ក្លាយទៅជា​នយោបាយ​ហើយ​ឥលូវ​វា​ទៅជា​ការបង្កើត​ទិវា​នំ​បញ្ចុក​ទៅជា​ស៊ី​នំ​បញ្ចុក​ស្នេហា​ជាតិ ។ មិច​បានជា​គេ​ប្រែក្លាយ បញ្ហា​នំ​បញ្ចុក​ឲ្យ​ទៅជា​រឿង​នយោបាយ​មួយ​ថា​អ្នកណា​ស៊ី​នំ​បញ្ចុក​គឺ​សុទ្ធតែជា​ពួក​គាំទ្រ​គេ​ហើយ​ត្រូវ​នគរបាល​សមត្ថកិច្ច​តាមដាន​ធ្វើ​ឲ្យ​អ្នក លក់​នំ​បញ្ចុក​មួយចំនួន​មានការ​ភ័យខ្លាច​ទៅទៀត​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖« ឥលូវ​ខ្ញុំ​សូម​ប្រកាសជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​ចំពោះ​សមាជិក​សមាជិកា​គណបក្ស ប្រជាជន​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​សូម​ទទួលទាន​នំ​បញ្ចុក​ទាំងអស់គ្នា​ហើយ​ឮ​គេ​ថា​យក​ថ្ងៃ ៩​នេះ​ធ្វើជា​ទិវា​នំ​បញ្ចុក ។​សូម​យក​សមា ជិ​ក សមាជិកា គណបក្ស​ប្រជាជន​ថ្នាក់ដឹកនាំ​តាម​ខេត្ត​គណៈ​ពង្រឹង​នាំគ្នា​ចុះ​មូលដ្ឋាន​រៀបចំ​នំ​បញ្ចុក​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​ស៊ី​ថ្ងៃ ទី ៩ ខែមិថុនា​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់​ផងដែរ​ថា​ការអំពាវនាវ​ប្រជាពលរដ្ឋ​និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​ហូប​នុំ​បញ្ចុក​មិនមែនជា​វិធី “​បន្លា​មុត​យក​បន្លា​ជួស​នោះទេ​” តែ​វា​ជា​វិធី​“​បន្លា​មុត​យក​ពូថៅ​មក​វាយបំបាក់​បន្លា​ចោល​តែម្ដង​កុំ​ឲ្យ​នាំ​ភាព​ចង្រៃ ដល់​គេឯង​” ។

 

សម្ដេច​បន្តថា​ថ្ងៃក្រោយ​ប្រសិនបើ​ក្រុម​នេះ​(​អតីត​បក្សប្រឆាំង​)​ប្រកាស​នាំគ្នា​ស៊ី​អី យើង​ប្រកាស​ឲ្យ​សមាជិក​បក្ស​ប្រជាជន​ហូប​ដូចគ្នា​ផងដែរ បើ​គេ​ស៊ី​នុំ​គ្រោះ យើង​ស៊ី​នុំ​គ្រោះ​ដែរ បើ​គេ​ស៊ី​បាញ់ឆែវ យើង​ស៊ី​បាញ់ឆែវ លើកលែង តែ​ពួកវា​ប្រកាស​ស៊ី​ដុំថ្ម ឲ្យ​ពួកវា​ស៊ី​ទៅ​យើង​កុំ​ស៊ី​តាម​វា ។​

គួរ​បញ្ជាក់ថា​សកម្មជន​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស​បាននាំគ្នា​បង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​ជា​បន្តបន្ទាប់​ដោយ​ពួកគេ​បានកំណត់​យក​ថ្ងៃទី ៩ខែមិថុនា​ធ្វើ​កម្មវិធី​បរិ ភោគ​នំ​បញ្ចុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​តាមរយៈ​ការរៀបចំ​កម្មវិធី​នេះ​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​បាន​អំពាវនាវ ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស​ចូលរួម​ហូប​នំ​បញ្ចុក​ជុំគ្នា​ដើម្បី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ងាប់​ទៅហើយ នោះ ៕​