ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ធ្លាយរឿងអាស្រូវ​ពុករលួយលោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ទើបដឹងថាមិនធម្មតា

ធ្លាយរឿងអាស្រូវ​ពុករលួយលោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ទើបដឹងថាមិនធម្មតា

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ឧត្ដរមានជ័យ៖ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់​ជាបន្ទាន់​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ដីស្រែ​ចម្ការ​របស់​ពួកគាត់​១៥​ហិកតា​នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ត្រូវបាន​លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ចេញ​ប័ណ្ណកម្មសិទ្ធិ​ក្រោយ​ប័ណ្ណ​សារា​ចរណ៍​លេខ​០១ របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ កាលពី​ឆ្នាំ​២០១៤ ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ជា​អ្នកមានអំណាច​លក់​បន្ត​គ្នា​។ ទង្វើ​របស់លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៣​គ្រួសារ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​គ្មាន​ដីធ្លី​ប្រកប​អាជីវកម្ម​ចិ​ញ្ជឹ​ម​ជីវិត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​កាន់កាប់​អាស្រ័យ​ផល​លើដី​នោះ​តាំងពី​ឆ្នាំ​២០០៣ ហើយ​រហូតដល់​ឆ្នាំ​២០១៩ ស្រាប់តែ​ចេញមុខ​ឈ្មោះ នួន ធា ជា​នាយទាហាន​យោធភូមិភាគ​៤ ទៅ​រារាំង​និង​មាន​អ្នកទិញ​ដី​ចំនួន​២​នាក់​បាន​កាន់​ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​លោក គឹម គា​វិ​ន នៅ​ឆ្នាំ​២០១៤​។ អ្នកមាន​ប័ណ្ណកម្មសិទ្ធិ​ទី​១-​ឈ្មោះ នាង ហាក់​គឹម​លាង ក្បាលដី​លេខ​១២៧២ និង​ទី​២-​ឈ្មោះ នាង ហាក់​សាម​ឌី ក្បាលដី​លេខ​១៧៧៣ ហើយ​ជា​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង​តែម្តង​។ បញ្ហា​នេះ​បញ្ជាក់​យ៉ាងច្បាស់​អំពី​ទង្វើ​មិន​ប្រក្រតី​របស់លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ដែល​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុងស្រុក​អន្លង់វែង បាន​រិះគន់ថា ក្រោយពេល​ផ្លាស់​ដំណែង​ពី​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អន្លង់វែង ទៅធ្វើជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ គឺ​លោក គឹម គា​វិ​ន ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ប្រជាពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក គឹម គា​វិ​ន ខ្លះ​ផង​ព្រោះ​លោក គឹម គា​វិ​ន កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​បង្ក​ទុក្ខលំបាក​សព្វបែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​ជាច្រើន​កន្លែង ក៏ដូចជា​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច បំពាន​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​កំរោល​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តឧត្ដរមានជ័យ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។