ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ករណីឃាតកម្មអ្នកកាសែតម្នាក់កាលជាង៧ឆ្នាំមុននៅខេត្តរតនគិរី ក្រសួងយុត្តិធម៏ និងស្ថាប័នពាក់ព័ន្ធមេត្តាបើកការស្រាវឡើងវិញ ព្រោះមកដល់ពេលនេះគ្មានជនពាក់ព័ន្ធណាម្នាក់ជាប់គុក ហើយសំណុំរឿងត្រូវគេកប់ចោល

ករណីឃាតកម្មអ្នកកាសែតម្នាក់កាលជាង៧ឆ្នាំមុននៅខេត្តរតនគិរី ក្រសួងយុត្តិធម៏ និងស្ថាប័នពាក់ព័ន្ធមេត្តាបើកការស្រាវឡើងវិញ ព្រោះមកដល់ពេលនេះគ្មានជនពាក់ព័ន្ធណាម្នាក់ជាប់គុក ហើយសំណុំរឿងត្រូវគេកប់ចោល

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

រតនគិរី៖ឯកសារនៃសំណុំរឿងឃាតកម្មសម្លាប់អ្នកកាសែត វរជនខ្មែរ ឈ្មោះ ហង្ស សេរីឧត្តម កាលពីជាង០៧ឆ្នាំមុននៅខេត្តរតនគិរី នោះ អាចបញ្ជាក់បានថា ជារឿងមហាអយុត្តិធម៏មកលើ សពអ្នកកាសែតរូបននេះ ព្រោះជនសង្ស័យជាឃាតកត្រូវបានដោះលែងអោយមានសេរីភាពហើយសំណុំរឿងនេះត្រូវតុលាការខេត្តកប់ចោល រហូតដល់ពេលនេះដោយពុំមានជនសង្ស័យណាម្នាក់ត្រូវតុលាការដាក់ទោសនោះឬចេញដីការស្វែងរកចាប់ខ្លួនទេ។

ករណីឃាតកម្មលើអ្នកកាសែតម្នាក់ឈ្មោះ ហង្ស សេរីឧត្តម នៅអង្គភាពកាសែតវរៈជនខ្មែរ នេះមានជាប់ទាក់ទងនិងលោក គីម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបត្រូវបានលុបឈ្មោះចេញពីកងយោពលខេមរៈភូមិនា ខណៈពេលដែលលោកបានបង្ហាញភាពហុឺហានិងមានបានដោយចែកលុយកូនប្រាំនាក់ក្នុងម្នាក់ៗចំនួន ១០មុឺនដុល្លាក្នុងកម្មវិធីខួបកំណើតមួយរបស់ក្រុមគ្រួសារលោក។

សំណុំរឿងឃាតកម្មលើលោក ហង្ស សេរីឧត្តម រហូតមកដល់ពេលនេះបានកន្លងទៅ ៧ឆ្នាំ ប៉ុន្តែពុំទាន់ទទួលបាននូវយុត្តិអម៌ពីស្ថាប័ន តុលាការទេ ខណៈគ្រួសារសាច់ញាតិសពលោក សេរីឧត្តម កំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារនោះ។

ចំណែកជនសង្ស័យដៃដល់ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធឈ្មោះ សុឹម ស្រីវី ត្រូវបាន តុលាការដោះលែងអោយរស់នៅយ៉ាងមានសេរីភាពមកដល់ សព្វថ្ងៃនេះ ។

ករណីនេះត្រូវបានក្រុមសមត្ថកិច្ច និងតុលាការ គ្រប់ទុកស៊ុំគ្រលំគ្នាប្រព្រឹត្តអំពើពុករលួយជាលក្ខណ:ប្រព័ន្ធបិទបាំងនៅស្ងៀម ធ្វើមិន ដឹងមិនឮពីការទាមទាររកយុត្តិធម៌របស់ក្រុមគ្រួសារជនរងគ្រោះ។

 

សំណុំរឿងនេះបន្ទាប់ពីលោក គីម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជាខ្នងបង្អែកដ៏រឹងមាំ និងអាចអ្នកបញ្ជារអោយជនសង្ស័យដៃដល់ជាឃាតកសម្លាប់លោក ហង្ស សេរីឧត្តម ដូច្នេះទើបបានជាជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធឈ្មោះ សុឹម ស្រីវី នៅខេត្តរតនគិរី ដែលគេទទួលស្គាល់ថា ជាអ្នកមានដ៏ស្តុកស្តម្ភនិងមានឥទ្ធិពលខ្លាំងម្នាក់ ទើបអាចចេញពីគុកបាន និង រស់នៅយ៉ាងមានសេរីភាព។

សូមរំលឹកថា ដំណើររឿងឃាតកម្មនេះដូចខាងក្រោមនេះ ក្រោយពីសមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះ លោក ហង្ស សេរីឧត្តម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ បានកំណត់មុខសញ្ញាធ្វើការស្រាវជ្រាវរកឃើញភស្តុតាងមួយចំនួននៅផ្ទះជនសង្ស័យឈ្មោះ អ៊ាងប៊ុន ហេង ហៅ(អេង)និងប្រពន្ធឈ្មោះ ស៉ឹម ស្រីវី រស់ក្នុងភូមិទេសអន្លុង ក្រុងបានលុង ខេត្តរតនគិរី ។ ហើយ លោក អ៊ី សុវណ្ណ ចៅក្រមស៉ើបសួរបានចាត់ការបន្តហៅមនុស្សជាសាក្សីមួយចំនួនទៀត រួមមានោ៖ ១/លោក សាធ សឿន ហៅសឿនផែនដី ២/ឈ្មោះ ចងលិបតែក មេបញ្ជាការរងអាវុធហត្ថស្រុកវ៉ឺនសៃ ៣/ឈ្មោះ គឹង ស៊ាងឡៃមន្ត្រីអាវុធហត្ថខេត្ត ៤/រស់ សំបូរ មន្ត្រីនគរបាលស្រុកវ៉ឺនសៃ ៥/សនគឹម សែន ៦/តឹង ឌឹក ៧/យ៉ាង ញឹង ៨/ឡេ ហុងស៉ឺង ជាប្រជាពលរដ្ឋ នឹងជាសាច់ញាតិជនរងគ្រោះចំនួនពីរនាក់។

ដំណើរការសុំណុំរឿងឃាតកម្មមកលើអ្នកកាសែតមួយនេះក្រោមការស៉ើបអង្កេតបន្ថែមពី លោក សួស ឡា ប្រធានតុលាការខេត្តរតនគិរី បានអូសបន្លាយយ៉ាងយូរ រហូតថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ តុលាការបានជំនុំជម្រះម្តង តែមិនបានប្រកាសសាលក្រមឡើយ ! រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ តុលាការបានជំនំជម្រះម្តងទៀតដោយទំលាក់លើកលែងការចោទប្រកាន់ ប៉ុន្តែជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធនោះត្រូវជាប់ឃុំបណ្តោះអាសន្នសិន ដោយរងចាំស្តាប់តំណាងអយ្យការ(ព្រះរាជអាជ្ញា) ។

សូមបញ្ជាក់ថា សំណុំរឿងនេះបានកើតឡើង ស្របពេលប្រទេសជាតិទើបរវល់មមារញ៉ឹករៀបចំរាជរដ្ឋាភិបាលថ្មី ទើបបោះឆ្នោតរួចផង ? ហើយក្រុមគ្រួសារជនរងគ្រោះមានការខ្វះខាតទាំងជំនួយផ្នែកច្បាប់ និងទីទាល់ក្រ រួមទាំងការភ័យខ្លាចផង ! ជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុនអេង និងប្រពន្ធឈ្មោះ ស៉ឹម ស្រីវី ត្រូវតុលាការដោះលែងអោយមានសេរីភាពរហូតដល់បច្ចុប្បន្ន ។

ជុំវិញរឿងអំពើមនុស្សឃាតសម្លាប់អ្នកកាសែត (វរជនខ្មែរ) លោក ហង្ស សេរីឧត្តមត្រូវបាន មជ្ឈដ្ឋាន មហាជនសម្លឹងមើលឃើញថា វាជារឿងអយុត្តិធម៌ ! រីឯ លោកស្រី អ៉ឹម ចន្នីប្រពន្ធជនរងគ្រោះ នឹងក្រុមគ្រួសារ ដែលត្រូវឃាតករសម្លាប់បានត្រឹមស្រែកទ្រហោយំ ។

សូមបញ្ជាក់ថា លោក ហង្ស សេរីឧត្តម អ្នកកាសែត វរជនខ្មែរ បានស្លាប់និងបានរកឃើញសពនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១២ រហូតដល់ពេលនេះបានរយះពេលជាងកន្លងទៅជាង០៧ឆ្នាំ ប៉ុន្តែឃាតករ នៅតែមានសេរីភាព មិនអាចរកឃើញ៕