ព័ត៌មានថ្មីៗ
Home / ទំព័រដើម / នាយកដែនជម្រកភ្នំសំកុស ខេត្តពោធិ៍សាត់ លោក ផាន់ សុភារីន គឺ ជាអ្នកបើកដៃអោយឈ្មួញបំផ្លាញព្រៃឈើ ថ្នូ និងប្រាក់ សូមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល និងសម្ដេចក្រឡាហោម ស ខេង ជួយចាត់ការផង

នាយកដែនជម្រកភ្នំសំកុស ខេត្តពោធិ៍សាត់ លោក ផាន់ សុភារីន គឺ ជាអ្នកបើកដៃអោយឈ្មួញបំផ្លាញព្រៃឈើ ថ្នូ និងប្រាក់ សូមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល និងសម្ដេចក្រឡាហោម ស ខេង ជួយចាត់ការផង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖ការវិនាសកម្មព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺ ផ្ដើមចេញពីអំពើពុករលួយរបស់លោកនាយកដែនជម្រកភ្នំសំកុសខេត្តពោធិ៍សាត់ ផាន់ សុភារីន និងលោកប្រធាន​មន្ទីរ​បរិស្ថានខេត្ត​ពោធិ៍សាត់ ប៉ាន់ មរកត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានបើកដៃអោយឈ្មួញចូលកាប់ឈើនិងដឹកឈើចេញយ៉ាងរលួន ជាថ្នូនិងប្រាក់។

សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានរាល់ថ្ងៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នាទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់នោះ ទោះពេលខ្លះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅបង្ក្រាប់ ក៏ ពួកឈ្មួញនៅបន្តសកម្មភាពដដែលដោយសារពួកគេអាងមានលោកនាយកដែនជម្រកភ្នំសំកុសខេត្តពោធិ៍សាត់ ផាន់ សុភារីន
ដែលជាដៃស្ដាំឆ្លេងរបស់លោកប្រធាន​មន្ទីរ​បរិស្ថានខេត្ត​ពោធិ៍សាត់ ប៉ាន់ មរកត ជាបង្អែក។

ការកាប់បំផ្លាញ់ព្រៃឈើ នៅដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិសាស្រ្ត ឃុំអូរសោម ស្រុកវាលវែង ដោយឈ្មួញដឹកចេញទាំងឡានៗ ទាំងថ្ងៃទាំងយប់យប់ ក្រោមសម្រប់សម្រួលពីលោក ផាន់ សុភារីន ប្រធានដែនជម្រក់ភ្នំសំកុស ។ ហើយសព្វថ្ងៃនៅចំណុចចំណោទទឹកវេ ក្នុងមួយថ្ងៃមានឡានចេញចូលឆ្លងកាត់ទីនោះ ដើម្បីដឹកឈើចេញ ដូចជាដើមរាជថ្កុល សុក្រំ និងឈើជាច្រើនមុខទៀត។ចំពោះមន្ត្រីបរិស្ថានកូនចៅរបស់លោក ផាន់ សុភារីន នៅប្រចាំការ និងចាំយកលុយពីឈ្មួញតូចៗ ចំណែកឈ្មួញធំ គឺគេមិនបង់លុយតាមផ្លូវទេ។ ចំពោះតម្លៃដែលឈ្មួញតូចៗ បង់លុយ គឺ ចាប់ពី២០មុឺនរៀលឡើងរហូតដល់៣លានរៀល ដោយគ្មានឈ្មួញណាថ្លើមធំហ៊ានមិនចូលបងលុយមន្ត្រីបរិស្ថានទាំងនោះទេ។ ដូច្នេះករណីនេះសូមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងអង្គភាពប្រឆាងអំពើពុករលួយ ជួយពិនិត្យនិងចាត់វិធានការលើលោកនាយកដែនជម្រកភ្នំសំកុសខេត្តពោធិ៍សាត់ ផាន់ សុភារីន ដែលជាដៃស្ដាំ ឆ្លេង របស់លោកប្រធាន​មន្ទីរ​បរិស្ថានខេត្ត​ពោធិ៍សាត់ ប៉ាន់ មរកត ផង។

គួររំលឹកដែរថាក្នុង​ពិធី​មួយ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី្ក​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ពោធិសាត់ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចុះ​ពិនិត្យមើល​ករណី​លួច​កាប់​ឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ខេត្តពោធិសាត់​។ ដោយហេតុថា ក្រុមហ៊ុន រតនៈសម្បត្តិ និងឈ្មួញជាច្រើន បានបំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង ខេត្តពោធិសាត់ ជា​យូរ​មកហើយុ។​ចំណែកលោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កន្លងមកបានរក្សាភាពស្ងៀមស្ងាត់​និងជឿលើរបាយការណ៍​ភូតភរ របស់លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ និងលោក ផាន់ សុភារីននាយកដែនជម្រកភ្នំសំកុសខេត្តពោធិ៍សាត់ ។

តាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមកលោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ ​បានធ្វើរបាយការណ៍​ភូតភរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ខណៈដែល​ក្រុមហ៊ុន រតនៈសម្បត្តិ និងឈ្មួញជាច្រើនបានបំពាន​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស យ៉ាង​មហន្តរាយ​នាពេលដ៍ខ្លីខាងមុខនេះ។

ពាក់ព័ន្ធនឹងរឿងកាប់បំផ្លាញព្រៃឈើខាងលើនេះ គេហទំព័រ ផែនដីថ្មី ពុំអាចទាក់ទងសុំការបំភ្លឺពីលោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ និងលោក ផាន់ សុភារីននាយកដែនជម្រកភ្នំសំកុសខេត្តពោធិ៍សាត់ បានទេនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយពុំមានលេខទូរស័ព្ទ៕នៅមានត