ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ករណីឆេះកន្លែងប្តូរប្រេងម៉ាសុីន និងលាងរថយន្តមួយដោយជាងផ្សារដែកមកផ្សារដំបូល និងធ្វេសប្រហែសក៏ធ្លាក់កំទេចផ្សារប៉ះនិងធុងប្រេង ទើបបណ្ដាលអោយឆាបឆេះយ៉ាងសន្ធោរសន្ធៅ

ករណីឆេះកន្លែងប្តូរប្រេងម៉ាសុីន និងលាងរថយន្តមួយដោយជាងផ្សារដែកមកផ្សារដំបូល និងធ្វេសប្រហែសក៏ធ្លាក់កំទេចផ្សារប៉ះនិងធុងប្រេង ទើបបណ្ដាលអោយឆាបឆេះយ៉ាងសន្ធោរសន្ធៅ

ភ្នំពេញ៖មូលហេតុឆេះកន្លែងប្តូរប្រេងម៉ាសុីន និងលាងរថយន្តមួយដោយជាងផ្សារដែកមកផ្សារដំបូល និងធ្វេសប្រហែសក៏ធ្លាក់កំទេចផ្សារប៉ះនិងធុងប្រេង ទើបបណ្ដាលអោយឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដងនៅរសៀលថ្ងៃនេះ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឆេះអស់ទាំងស្រុង និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ​ និងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវលាម៉ោងប្រមាណជា០៣:២០នាទីរសៀល​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ទីតាំងលាងរថយន្តខាងលើ បានអោយជាងផ្សារដែកមកផ្សារដំបូល ក្រោយមក ដោយមានការធ្វេសប្រហែសក៏ធ្លាក់កំទេចផ្សារប៉ះនិងធុងប្រេង ទើបបណ្ដាលអោយឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង។​

ម្ចាស់ផ្ទះមានឈ្មោះ លីណា ភេទស្រី អាយុ៣០ឆ្នាំ ចំណែកជនរងគ្រោះ២នាក់មានឈ្មោះ ទី១ មាស ជេស្តា ភេទប្រុស អាយុ២៨ឆ្នាំ និងទី២ឈ្មោះ នន់ ញ៉ាញ់ ភេទប្រុស អាយុ៤៣ឆ្នាំ ។

បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលក្បែរកន្លែងហេតុការណ៍ខាងលើក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយយករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ផងដែរ ព្រោះពួកគាត់ភ័យខ្លាចរាលដាលដល់ផ្ទះជាប់ៗគ្នា។ ក្នុងពេលជួយពន្លត់កម្លាំងអន្តរាគមន៍២នាក់ ត្រូវបានរងរបួសស្រាល ហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៧គ្រឿង ដោយបាញ់ទឹកពន្លត់អស់ទឹកអស់២៥ឡាន ៕