ព័ត៌មានថ្មីៗ
Home / ទំព័រដើម / បង្កហានីភ័យខ្លាំងណាស់៖រណ្ដៅដីលោក តាក់ជីឡៅ ជម្រៅដល់ក្បាលប្រេត ចំពោះពលរដ្ឋដែលនៅជុំវិញ

បង្កហានីភ័យខ្លាំងណាស់៖រណ្ដៅដីលោក តាក់ជីឡៅ ជម្រៅដល់ក្បាលប្រេត ចំពោះពលរដ្ឋដែលនៅជុំវិញ

កណ្តាល៖ ជារៀងរាល់ថ្ងៃគេអង្កេតឃេីញ រណ្ដៅដីយក្សនៅស្រុកអង្គស្នួល ខេត្តកណ្ដាល របស់លោក តាក់ ជីឡៅ កំពុងដំណើរការជីកកាយ ដឹកជញ្ជូនគ្មានឈប់ឈរ!។
ដោយពុំបានគ្រប ឬស្រោចទឹកអោយបានត្រឹមត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសនោះឡើយ ។
ជាមួយគ្នានោះ ក្រុមរថយន្តដឹកអាចម៍ដីលក់ គឺបើកលឿនដូចហោះ បង្កហានីភ័យគ្រោះថ្នាក់ដល់ពលរដ្ឋ ដែលមានកូនតូចៗលេងតាមផ្លូវ។

សកម្មភាពនេះប្រព្រឹត្តទៅបានក៏ព្រោះសំអាងថាលោក តាក់ ជីឡៅ មានមុខងារ ថ្នាក់ឧត្តមសេនីយ៍ទោ និងជាគណៈពង្រឹកក្នុងស្រុកអង្គស្នួល! រួចយកអំណាចមកកាងរណ្តៅដី របស់ខ្លួន។

ប្រជាពលរដ្ឋបានឲ្យដឹងថា៖ លោក តាក់ ជីឡៅ គឺជាមនុស្សម្នាក់ដែលមានអំណាចធំនិងឥទ្ធិពលយ៉ាងខ្លាំង។
ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មិនថាមន្ត្រីថ្នាក់ណា រឺអ្នកណានោះទេ ។
លឺតែឈ្មោះ រួញដូចសត្វអណ្តេីកក្នុងស្នូកចឹង សូម្បីតែខ្មោចរឺអ្នកតា ក៏មិនហ៊ានដែរ។

ពលរដ្ឋបន្តទៀតថា៖ មួយរយៈកាលកន្លេងមកលោក តាក់ ជីឡៅ មានរឿងអាស្រូវជាច្រេីនក្នុងមុខរបរជំនួញរកសុីរបស់លោក ។
តែនៅបន្តសកម្មភាពជាដដែលៗ ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីងទាំងអស់ ។

មិនថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ករណីកូនចៅកាប់សម្លាប់គ្នា យ៉ាងសាហាវព្រៃផ្សៃ ។
និងករណីបណ្តឹងរបស់ ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ ចំពោះក្បួនរថយន្តដឹកដី បេីកល្បឿនលឿនដូចហោះ មិនស្រោចទឹក។
បណ្ដាលអោយដីហុយទ្រលោម ប៉ះពាល់សុខភាព ពួកគាត់យ៉ាងណាក៏ដោយក៏សកម្មភាពនៅតែដំណើរការបានយ៉ាងឬលូន! ដូចគ្មានរឿងអ្វីកើតឡើង។

ជាមួយគ្នានោះលោក តាក់ ជីឡៅ ប្រើសុទ្ធតែរថយន្តបែនដឹកដីធំៗធ្ងន់ ជាហេតុនាំអោយខូចខាតដល់ផ្លូវថ្នល់។
ជាពិសេសការ ជីកយកអាចម៍ ដីជម្រៅជ្រៅជិតដល់ក្បាលប្រេត កំពុងបង្កហានីភ័យខ្ពស់ដល់កសិករ ដែលមានដីនៅក្បែរជុំវិញរណ្ដៅ។
ព្រោះខ្លាចបាក់ដីចូលរណ្ដៅពេលមេឃភ្លៀង ម្យ៉ាងទៀតបើក្មេងតូចៗ ឬសត្វគោក្របី ធ្លាក់ចូលរណ្ដៅនោះគឺស្លាប់មិនខានឡើយ។មិនតែប៉ុណ្ណោះពលរដ្ឋដែលមានដីនៅជិតៗនោះ ប្រាកដជាបូមទឹកដាក់ស្រែមិននៅទេ គឺជ្រាបចូលរណ្ដៅអស់មិនខាន! ហេតុនេះរណ្ដៅរបស់លោក តាក់ ជីឡៅ កំពុងគំរាមកំហែងពលរដ្ឋនៅតំបន់នោះជាខ្លាំង។

រាល់សកម្មភាពនេះគេសង្ស័យថា៖ ប្រាកដជាមានការត្រូវរូវគ្នា ជាប្រព័ន្ធរវាងឈ្មួញជាថៅកែដីមានឥទ្ធិពល អាជ្ញាធរនិងមន្ត្រីជំនាញមិនខានឡើយ។ទើបមេឈ្មួញរូបនេះអាចធ្វើព្យុះភ្លៀងបានតាមតែអំពើចិត្ត។

ទាក់ទងព័ត៌មាន ផែនដីថ្មី ពុំអាចសុំការបំភ្លឺពីលោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល និងលោកប្រធានមន្ទីររ៉ែនិងថាមខេត្តកណ្ដាលបានទេ៕