ព័ត៌មានថ្មីៗ
Home / ទំព័រដើម / នៅខេត្តមណ្ឌលគិរី ៖នាយកដែនជម្រកសត្វព្រៃណាំលៀ បើកផ្លូវ ឲ្យរថយន្ត ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាម យ៉ាងគំហុក

នៅខេត្តមណ្ឌលគិរី ៖នាយកដែនជម្រកសត្វព្រៃណាំលៀ បើកផ្លូវ ឲ្យរថយន្ត ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាម យ៉ាងគំហុក

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205 ​

មណ្ឌលគិរី ៖មានរថយន្តមិនតិចជាង៨០គ្រឿង ដឹកឈើខុសច្បាប់ ចេញទៅវៀតណាមតាមច្រកភ្នំណាំលៀ យ៉ាងគំហុក ក្នុងរយៈប៉ុន្មានយប់ជាប់ៗគ្នានេះដោយគ្មានសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធ ចេញមុខបង្រ្កាបនោះទេដោយសារក្រុមមន្ត្រីទទួលបានលាភសក្ការ: ចែកផលលាភគ្នាតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។

ប្រភពបានឲ្យដឹងបន្ថែមថា ឈ្មួញឈើធំៗ នៅក្នុងខេត្តមណ្ឌលគិរី សុទ្ធតែទាក់ទងនាយកដែនជម្រកសត្វព្រៃណាំលៀ ដើម្បី រៀបចំកញ្ចប់ថវិកា ជូនថ្នាក់ដឹកនាំកម្លាំងមានសមត្ថកិច្ចដើម្បីចែកផលលាភទៅតាមឋានៈតួនាទី ។ ប្រភពរាយការណ៍ថា សកម្មភាពនៃការដឹកជញ្ជូនឈើត្រូវបានធ្វើជាចំហរ តាមច្រក ប៉ុស្តិ៍៧ ក្នុង ដែនសមត្ថកិច្ច របស់មន្ត្រីនៃមន្ទីរបរិស្ថាន។ ប្រភពបានបន្ថែមថា រថយន្តឡង់គ្រីស័រជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង តាមច្រកប៉ុស្តិ៍៧ តាំងពីយប់ថ្ងៃទី៩ ខែមិថុនាមកម្ល៉េះ។នៅពេលដែលផលលាភបានចែក គ្រប់ទីកន្លែងហើយនោះ សកម្មភាពនៃការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម បានធ្វើឡើង ដោយមិនលាក់លៀមនោះទេ ។

ឈ្មួញឈើធំៗ ដូចជាឈ្មោះ ឆុង និងម៉ាប់ជាដើម បានធ្វើឡើង ដោយមិនញញើត នរណាទេ ។ អ្នកបោះមេ ក្នុងផលប្រយោជន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ មានប្រាក់រាប់លានដុល្លារ, រថយន្តបួនប្រាំគ្រឿង តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យ ជំនួញឈើ នៅក្នុងខេត្តនេះ ដំណើរការដោយរលូន ។

ពាក់ព័ន្ធករណីនេះ ផែនដីថ្មី មិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីមន្រ្តីដែនជម្រកសត្វព្រៃ ណាំលៀ បាននៅឡើយទេ៕