ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី វៀតណាម អាងអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ្ឌ បង្អែក ទើបហ៊ានផ្គើនបទបញ្ជាក្រសួងកសិកម្ម

មេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី វៀតណាម អាងអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ្ឌ បង្អែក ទើបហ៊ានផ្គើនបទបញ្ជាក្រសួងកសិកម្ម

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

​ត្បូងឃ្មុំ៖ឈ្មួញនៅតែ​សម្រុក​នាំចូល​ជ្រូក​ពី​​វៀតណាម យ៉ាង​ពេញបន្ទុក ​តាម​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះបើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្ដា​ខេត្ត​នានា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ប្រទេសវៀតណាមក៏ដោយ​។ហើយមូលហេតុដែលឈ្មួញអាច​នាំចូល​ជ្រូក​ពី​​វៀតណាម តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចូលមក​ដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ បានដោយសារមានការឃុបឃិតពីមេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ ឈ្មោះ រី ដា​វិ​ន ​ និងបក្ខពួកព្រមទាំងមានលោកអភិបាលខេត្ត​ត្បូងឃ្មុំ ជាម សោភ័ណ្ឌ ជាបង្អែកដ៏ធំរបស់លោក រី ដា​វិ​ន ទើបមិនខ្លាចបទបញ្ជារបស់ក្រសួងកសិកម្មនោះ។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ ​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ទេនោះ​ គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ជ្រូក​ពី​​វៀតណាម តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចូលមក​ដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ បានឡើយ​។ ដូច្នេះ​ទោះបីមេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន ​ ខំប្រឹង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​យ៉ាងណា ក៏​មិនអាច​ទៅរួច​ដែរ​ព្រោះ​នៅពេល​សមត្ថកិច្ច​ខេត្តកំពង់ចាម បង្ក្រាប​រថយន្ត​ដឹក​ជ្រូក គឺ​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម ថ្មីៗ​កន្លងទៅនេះបានធ្វើការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​ពី​វៀតណាម ចូលមក​ខេត្តកំពង់ចាម ចំនួន​៧​លើក​រួចមកហើយ ដោយ​ឈ្មួញ​ខ្លះ​បញ្ជាក់ថា ពួកគេ​នាំចូល​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា ​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ គិតតែ​ពី​រឿង​ផលប្រយោជន៍​ ហើយ​បច្ចុប្បន្ន​ពួកគេ​នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា ពីវៀតណាម ​​យ៉ាង​ពេញបន្ទុក​ដដែល​។

សកម្មភាព​របស់​លោក រី ដា​វិ​ន ជា​ភស្ដុតាង​បង្ហាញថា មន្ត្រី​២​រូបនេះ​បំពាន​លើ​បទបញ្ជា​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​យ៉ាង​គឃ្លើន​បំផុត ហើយ​ព្យាយាម​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ហេតុនេះ​ មេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន មិនអាច​បិទបាំង​ការពិត​តទៅទៀត​បានឡើយ​។

រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា មូលហេតុដែលមេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ រី ដា​វិ​ន ព្រោះអាងរូបគាត់មានការគាំទ្រពីលោកអភិបាលខេត្ត​ត្បូងឃ្មុំ ដោយធ្វើការមិនសូវស្ដាប់បង្គាប់ប្រធានមន្ទីរកសិកម្មខេត្ត ហេង ពិសិដ្ឋ នោះទេ។ហើយថ្មីៗនេះក្រសួងកសិកម្ម បានចេញលិខិតមួយផ្ទេលោក រី ដា​វិ​ន អោយមកបំរើការងារនៅអគ្គនាយកដ្ឋានពេទ្យសត្វ ប៉ុន្តែករណីនេះសង្ស័យមានជំទាស់ពីអភិបាលខេត្ត ទើបបាន ជាលោក រី ដា​វិ​ន អាចនៅបន្តបង្កព្យុះភ្លៀងនិងបើកដៃឈ្មួញ​​នាំចូល​ជ្រូកវៀតណាម ​តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ចូលបាននោះ។

ទាក់ទង់ព័ត៏មាន ផែនដីថ្មី មិនអាចរកការបំភ្លឺ លោក រី ដា​វិ​ន មេពេទ្យសត្វខេត្ត​ត្បូងឃ្មុំ និងលោកប្រធានមន្ទីរកសិកម្មខេត្ត ហេង ពិសិដ្ឋ បាននោះទេ នៅថ្ងៃទី១៤ ខែមិនថុនា ឆ្នាំ២០១៩នេះ៕