ព័ត៌មានថ្មីៗ
Home / ទំព័រដើម / គិតម៉េច៖រឿងប្រធាន​មន្ទីរ​រៀបចំ​ដែនដីខេត្ត​ព្រះសីហនុ ចេង ស្រុង និងលោក អ៊ី សុខ​ឡេង អភិបាលក្រុងព្រះសីហនុ ករណីបាក់​រលំ​អាគារ កម្ពស់​៧​ជាន់​ស្លាប់​និង​របួស​មនុស្ស​៥៤​នាក់ !

គិតម៉េច៖រឿងប្រធាន​មន្ទីរ​រៀបចំ​ដែនដីខេត្ត​ព្រះសីហនុ ចេង ស្រុង និងលោក អ៊ី សុខ​ឡេង អភិបាលក្រុងព្រះសីហនុ ករណីបាក់​រលំ​អាគារ កម្ពស់​៧​ជាន់​ស្លាប់​និង​របួស​មនុស្ស​៥៤​នាក់ !

ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង ​និងលោក ​ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ប៉ុន្តែ​ក្រោយមក លោក យន្ត មីន ដឹង កំហុស បាន​ស្នើរ​សុំ​ទៅ សម្តេច តេ​ជោ សែន​ដោយ ផ្ទាល់ សុំ​លាលែង​ពី​តំណែង ចៅហ្វាយខេត្ត ។​ ​ចំណែក ចៅហ្វាយ​ក្រុងព្រះសីហនុ លោក អ៊ី សុខ​ឡេង​និង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សង្ងំ​ឲ្យ​ចើម មិន​ទទួល​កំហុស លាឈប់​ទេ​?​។​

​ជុំវិញ​បញ្ហា​នេះ មហាជន​បាននាំគ្នា​បញ្ចេញ​មតិ​ថា កំហុស ធ្ងន់​ជាង​គេ​នៅក្នុង​ករណីរ​លំបាក់​អាគា​កំពស់​៧​ជាន់ បណ្ដាលឲ្យ​មាន​អ្នកស្លាប់​និង​របួស​ជាង​៥០​នាក់​នោះ គឺ​លោក​អ៊ី សុខ​ឡេង ​ចៅហ្វាយ​ក្រុងព្រះសីហនុ​គឺ ជា​អ្នកទទួលខុសត្រូវ​ខ្លាំង​ជាង​គេ​ផង​ ព្រោះថា​កុំថាឡើយ​តែ​សំ ណង់​អាគា​ធំៗ​ខ្ពស់កប់ពពក​នោះ សូម្បី​តែ ពលរដ្ឋ​សង់​តូប​ឬ​ខ្ទម​រោង​មាន់​ឬ​សង់​ផ្ទះបាយ​ជា​លក្ខណៈ​គ្រួសារ​ក៏​មន្ដ្រីក្រោមឱវាទ​​របស់លោក អ៊ី សុខ​ឡេង មក​សួរនាំ​ដេញដោល​ដែរ ចុះ​ទំរាំ​សំណង់​មហាសាល​ដូច​អាគា​៧​ជាន់​ជាដើម​នោះ ជឿ​ទេ​ថា​ម្ចាស់​អាច​សាងសង់​អត់​ច្បាប់​នោះ​? ។​

ជាង​នេះ​ទៅ​ទៀត​បើ​និយាយ​ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​និង​សំណង់​ខេត្ត​ព្រះសីហនុ​នោះ​វិញ​គឺ​រិត​តែ​ខ្លាំង​ទៀតហើយ បើ​អស់លោក​ជា​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​មិន​អនុញាតិ​ច្បាប់​ឲ្យ​ទេ ? សួរថា​តើ​ម្ចាស់​សំណង់​ទាំងនោះ​ថ្លើមធំ​ហ៊ាន​សង់​បាន​ទេ ។

​ដូច្នេះ​គេ​មើលឃើញថា អ្នកពាក់ព័ន្ធ​សំខាន់​ក្នុង​ហេតុ​ការ​រលំ​បាក់​អាគា​កំពស់​៧​ជាន់​ដែល​កំពង​ដំណើរការ​សាងសង់​នេះ មិនមែន​មាន​តែ​លោក យន្ដ មីន អភិបាល​ខេត្ត​ម្នាក់​ប៉ុណ្ណោះ​ទេ ​វា​គួ​តែ​លោក អ៊ី សុខ​ឡេង និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក៏​ពាក់ព័ន្ធ​យ៉ាង​ច្បាស់ក្រឡែត​ដែរ ចុះ​ហេតុ​អី​អស់លោក​ទាំង​ពីរ​នាក់​នេះ​នៅ​បន្ដ​សម្ងំ​សោយសុខ​ដល់​ណា​ទៀត មិន​មើល​គម្រូ​លោក​យន្ដ មីន លោក​មាន​ទំនួល​ខុស​ត្រូវ​កម្រិតណា គួ​តែ​យក​គម្រូ​តាម​មន្ដ្រី​ដូច​លោក​យន្ដ មីន​នេះ​កុំ​ចាំ​គេ​ដក​នាំឲ្យ​មាន​ការឈឺចាប់ ។​

​មហាជន​គេ​មើលឃើញ​ថា​ក្រោយពី​មាន​ឧបទ្ទវហេតុ​នេះ​កើតឡើង លោក​យន្ដ​មីន បាន​ប្រកាស​លាលែង​ពី​តំណែង​បែបនេះ គេ​មាន​ការគោរព​កោត​ស​សើរ​ចំពោះ​ភាព​ជា​អ្នកទទួល​ខុស​ត្រូវ​របស់លោក​ខ្លាំងណាស់ តែ​មន្ដ្រី​ជំនាញ​និង​ចៅហ្វាយក្រុង​វិញ​ដែល ហាក់​សម្ងំស្ងៀម​ដូច​អណ្ដើក​ក្នុង​ស្នូក​ពេល​មាន​ព្យុះភ្លៀង តើ​មហាជន​អាច​ទទួលយក​បាន​ដែរ​ឬទេ ?​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២២​មិថុនា មាន​ហេតុ​ការបាក់​រលំ​អគារ កម្ពស់​៧​ជាន់​សាងសង់​ដោយ ក្រុមហ៊ុន ចិន បណ្តាល​ឲ្យ សង្កត់ កម្មករ ខ្មែរ ប្រុស ស្រី ចំនួន​៥៤​នាក់​ហើយ ក្នុងនោះ (​ស្លាប់​២៨​នាក់ ស្រី​៤​នាក់​) (​របួស​២៦​នាក់ ស្រី​២​នាក់​)៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមានផេកfacebook ផ្លូវការចំនួន៤ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយ៕