ព័ត៌មានថ្មីៗ
Home / ទំព័រដើម / វៀតណាម៖ខាត​បង់អស់​៤៣​លាន​ដុល្លារ​ ដោយសារជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

វៀតណាម៖ខាត​បង់អស់​៤៣​លាន​ដុល្លារ​ ដោយសារជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

ហាណូយ​៖ប្រទេស​វៀតណាមបាន​សម្លាប់​ ជ្រូក​ជិត​៤១៤.០០០​ក្បាល​ដែល​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ​នៅ​ទីក្រុង​ហាណូយ ដោយ​បណ្តាល​ឱ្យ​ខាតបង់​ប្រាក់​អស់​៤៣​លាន​ដុល្លារ​។​

​លោក​Chu Phu My ប្រធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​នៃ​ក្រុង​ហាណូយ បាន​និយាយថា ការខាតបង់​ទាំងនោះ​បាន​រួម​បញ្ចូល​ថ្លៃឈ្នួល​សម្រាប់​ការសម្លាប់​ជ្រូក​ឆ្លង​​ជម្ងឺ​និង​ថ្លៃ​សម្រាប់​ការ​បោសសម្អាត​ដោយ​ប្រើ​សារធាតុ​គីមី ការ​ធ្វើ​អនាម័យ​ព្រមទាំង វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​ផ្សេងៗ​ទៀត​។​

ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​(​ប៉េស្ត​ជ្រូក​អាហ្វ្រិក​)​បាន​ឆ្លង​រាលដាល​ដល់​ទីក្រុង​នេះ​កាលពីដើម​ខែ​មីនា ហើយ​បាន​ឆ្លង​រាលដាល​ដល់​២៤​សង្កាត់​ក្នុងចំណោម​សង្កាត់​២៩​នៃ​ទីក្រុង​នេះ​។​

​នៅក្រោម​បទបញ្ជា​បច្ចុប្បន្ន ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង់​ប្រាក់​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​ដែល​ជ្រូក​របស់​ពួកគេ​ត្រូវបាន​សម្លាប់​ចោល​ដោយ​ផ្អែក​លើ​ទម្ងន់​នៃ​សត្វ​ជ្រូក​​ទាំងនោះ​។ ពួកគេ​ត្រូវបាន​បង់ប្រាក់​ឱ្យ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​។ ប៉ុន្តែ កាលពី​ពាក់កណ្តាល​ខែ​មិថុនា សង្កាត់​ជាច្រើន​នៃ​ទីក្រុង​នេះ ដោយ​រួមទាំង​សង្កាត់​Ung Hoa, Quoc Hoai, Thach That និង​សង្កាត់ Soc Son​បាន​អស់​ថវិកាបំរុង​ដើម្បី ទូទាត់​សំណង​សម្រាប់​កសិដ្ឋាន​ជាច្រើន​ដែល​រង​ផលប៉ះពាល់​។​

​យោង​តាម​គណៈកម្មាធិកា​រ​ប្រជាជន​ក្រុង​ហាណូយ​បានឱ្យដឹងថា​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​ដល់​កសិដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ជាង​២៣.៣០០​ឬ​ស្មើនឹង ៣០​ភាគរយ​នៃ​គ្រួសារ​កសិករ​ទាំងអស់​នៅ​ទីក្រុង​នេះ​។​

​សត្វ​ជ្រូក​ជិត​១,៩​លាន​ក្បាល កំពុង​ត្រូវបាន​ចិញ្ចឹម​នៅ​ទីក្រុង​ហាណូយ​៕