ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ថ្លើមធំ៖ជីកកាយស្ទឹងសៀមរាប យកទៅចាក់បំពេញឲ្យដីឡូត៍ របស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ឈ្មោះ ណម ពិសិដ្ឋ លក់ធ្វើផ្ទះល្វែង

ថ្លើមធំ៖ជីកកាយស្ទឹងសៀមរាប យកទៅចាក់បំពេញឲ្យដីឡូត៍ របស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ឈ្មោះ ណម ពិសិដ្ឋ លក់ធ្វើផ្ទះល្វែង

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

សៀមរាប៖ ថ្លើមធំម៉ែនក្រុមហ៊ុនរាជសី ធ្វើសកម្មភាពបំផ្លាញមាត់ច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាប ក្រោមលេស (ការពារទឹកជំនន់) ក្នុងជំហានទី ២ ប៉ុន្តែបែជាកាយយកអាចច៏ដីទៅចាក់បំពេញឲ្យដីឡូត៍មួយកន្លែងរបស់លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ដើម្បីធ្វើផ្ទះល្វែងលក់ទៅវិញ។

សកម្ភាពនេះត្រូវបានអាជ្ញាធរខេត្តសៀមរាប ស្រាវជ្រាវឃើញ ក៏បានសម្រេច ឲ្យក្រុមហ៊ុនរាជសីបញ្ឈប់សកម្មភាពនេះ ព្រោះរកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពបំផ្លាញមាត់ច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាបក្រោមលេស (ការពារទឹកជំនន់) ។

ប្រភពបានឲ្យដឹងដែរថា ការតាមដានសកម្មភាពស្តារស្ទឹងសៀមរាបក្នុងជំហានទី ២ របស់ក្រុមហ៊ុនរាជសីឃើញមានសកម្មភាពមិនប្រក្រតីដែលធ្វើខុសពីគម្រោងរបស់កូរ៉េ ដោយក្រុមហ៊ុនកាយយកដីពីមាត់ស្ទឹងយកទៅចាក់បំពេញឲ្យដីឡូត៍មួយកន្លែងដើម្បីធ្វើផ្ទះល្វែង។

តាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីឡូតិ៍ដែលក្រុមហ៊ុនរាជសី ដឹកអាចម៍យកទៅចាក់នោះជារបស់លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ដោយថានេះជាការឃុបឃិតគ្នា រវាងលោកណម ពិសិដ្ឋធ្វើផ្ទះល្វែង ជាមួយនឹងក្រុមហ៊ុនរាជសី ! ជុំវិញការកាយដោយខុសបច្ចេកទេសនេះ អាជ្ញាធរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចឲ្យក្រុមហ៊ុនរាជសី បញ្ឈប់សកម្មភាពជាបន្ទាន់ បន្ទាប់ពីអាជ្ញាធររកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពកាយបំផ្លាញច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាប ក្រោមរូបភាពកាយបើកមុខទឹក ដើម្បីការពារទឹកជំនន់
លិចក្រុងសៀមរាបនារដូវវស្សានេះ ។

ទាក់ទងពាក់ព័ន្ធ និងការបញ្ឈប់ការជីកកកាយ មាត់ស្ទឹងនេះរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ គេហទំព័រផែនដីថ្មី មិនទាន់ទទួលបានការបំភ្លឺពីលោកណម ពិសិដ្ឋ និងខាងភាគីក្រុមហ៊ុនរាជសី នៅបានទេ ។

ពលរដ្នក្នុងមូលដ្ឋានតែងតែរអ៊ូរទាំថា ដំណាំ ហូបផ្លែ និងដើមឈើៗ ដែលគាត់បានដាំដុះកំពុងតែផ្លែផ្កា ត្រូវបានក្រុមហ៊ុន រាជសី ឈូសឆាយបំផ្លាញខ្ទេចខ្ទីគ្មានសល់ គ្មានស្រណោះម្ចាស់នោះឡើយ ធ្វើអ្វីតាមតែទំនើងចិត្ត ទោះបីសុំឲ្យទុកខ្លះក៏មិនបាន លុះក្រុមការងារថ្នាក់ខេត្តចុះមកបញ្ឈប់នោះ វាហួសពេលហើយ ព្រោះដំណាំពួកគាត់រលាយអស់ ប៉ុន្ដែនូវតែគាំទ្រចំណាត់ការរបស់អាជ្ញាធរខេត្តសៀមរាប ទៅលើក្រុមហ៊ុនរាជសី ដែលបានបំផ្លាញដំណាំតាមដងស្ទឹងសៀមរាបទាំងកម្រោល ។

សូមរំលឹកថា លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ធ្លាប់មានរឿងអាស្រូវពុករលួយជាច្រើន ហើយធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅទៅបំភ្លឺទៀតផង៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមានផេកfacebook ផ្លូវការចំនួន៤ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយ៕