ព័ត៌មានថ្មីៗ
Home / ទំព័រដើម / កងទ័ពចំណុះតំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ បានបញ្ចប់​វគ្គ​ហ្វឹក​ហ្វើ​ន​បំប៉ន​យុទ្ធវិធី​ថ្មើ​ជើង

កងទ័ពចំណុះតំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ បានបញ្ចប់​វគ្គ​ហ្វឹក​ហ្វើ​ន​បំប៉ន​យុទ្ធវិធី​ថ្មើ​ជើង

ព្រះ​វិហារៈ​​មេបញ្ជាការរង​កងទ័ព​ជើងគោក​ឧត្ដមសេនីយ៍ឯក​ ប៉ុល ​ស៊ីនួន​តំណាង​លោក​ឧត្ដមសេនីយ៍ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩ និងលោក​ប្រាក់​ សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វើ​ន​បំប៉ន​យុទ្ធវិធី​ថ្មើ​ជើ​ងខ​.​គ​នៃ​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ស្ថិតនៅ​វរៈ​សេនា​តូច​លេខ​១​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

មាន​សិក្ខាកាម​ដែល​ត្រូវ​បញ្ចប់​វគ្គ​ប្រមាណ​១០០​ជាង​នាក់​។​​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មានប្រសាសន៍​កោត​ស​សើរ​ដល់​នាយទាហាន​ពលទាហាន​ក្នុងការ​ហ្វឹកហាត់​មុខជំនាញ​ធ្វើឱ្យ​ឈានទៅដល់​ជោគជ័យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​អធិបតេយ្យភាព​បូរ​ភាព​ដែនដី​បាន​គង់វង្ស​ជា​ដរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ថ្លែងថា ដោយមាន​គោលការណ៍​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ប្រសិទ្ធភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែលជា​និច្ច​ជា​កាល​។​

លោក​តែងតែ​ផ្តល់នូវ​ការ​រលឹក​ដាស់តឿន​លើ​ការងារ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​គ្រប់លំដាប់​ថ្នាក់​គ្រប់​កងឯកភាព​ហ្វឹកហ្វឺន​ជាប្រចាំ​សំដៅ​ធ្វើអោយ​កងទ័ព​មាន​សមត្ថភាព​គុណភាព​និង​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ​បញ្ជារ​សម្រេចបាន​ជោគជ័យ​លើ​គ្រប់​សមរភូមិ​ទន្ទឹម​។​

 

​លោក​ឧត្ដមសេនីយ៍ឯក​ប៉ុល​ស៊ីនួន​មេបញ្ជាការរង​កងទ័ព​ជើងគោក​បាន​ថ្លែង​កោត​ស​សើរ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទ​ទទួលបាន​ជោគជ័យ​។​លោក​ក៏បាន​ផ្តាំផ្ញើរ​អោយ​សិក្ខាកាម​ទាំងអស់​ក្រោយ​បញ្ជ​ប់​វគ្គ​សិក្សា​ទាំងអស់នេះ​។​

សូមឱ្យ​យកចំណេះ​វិជ្ជា​ទាំងនេះ​ទៅ​អនុវត្ត​ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ​និង​ត្រូវ​សហការ​ជាមួយនិង​អាជ្ញាធរ​ដែនដី​និង​កងកម្លាំង​គ្រប់​ប្រភេទ​ដើម្បី​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​ជាពិសេស​គឺ​បទល្មើស​គ្រឿងញៀន​តែម្តង​៕