ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ទីក្រុង​ហូ​ជី​មី​ញ​និង​ហាណូយ​៖ជំងឺគ្រុនឈាម​កើនឡើង​ខ្លាំង

ទីក្រុង​ហូ​ជី​មី​ញ​និង​ហាណូយ​៖ជំងឺគ្រុនឈាម​កើនឡើង​ខ្លាំង

ទីក្រុង​ហី​ជី​មី​ញ របស់​វៀតណាម​បាន​រាយការណ៍​អំពី​ករណី​ជំងឺ​គ្រុនឈាម​ចំនួន ២៤.០០០​ករណី​នៅក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​មាន​ការកើនឡើង​ចំនួន​១៧៦​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

​ស្ថិតិ​ផ្លូវការ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ចំនួន​ករណី​នេះ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ចាប់តាំងពី​សប្តាហ៍​ទី​១​នៃ​ខែ​មិថុនា ដោយ​ស្រប​ពេល​ការចាប់ផ្តើម​ភ្លៀង​ក្នុង​រដូវវស្សា​នៅ​វៀតណាម​ខាងត្បូង ។​

​លោក​វេជ្ជបណ្ឌិត Nguyen Tri Dung ប្រធាន​មជ្ឈមណ្ឌល​ការពារ​ជំងឺឆ្លង​ក្រុង​ហូជីមិញ​បាន​និយាយថា ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ដែល​រួមផ្សំ​ជាមួយនឹង​អាកាសធាតុ​ក្តៅបង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់ស​ត្វមូស​ក្នុងកា​រ​ចម្លង​ជំងឺគ្រុនឈាម​នេះ​។​

​ទីក្រុង​ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​វៀតណាម​ជាមួយ​នឹង​ប្រជាជន​ចំនួន​១៣​លាន​នាក់​នេះ​បាន​រាយការណ៍​ថា​មាន​ករណី​ជំងឺគ្រុនឈាម​ច្រើនជាងគេ​បំផុត​នៅ​ប្រទេស​នេះ​នៅ​ឆ្នាំ​នេះ​។​

​នៅ​ក្រុង​ហាណូយ អ្នក​កើត​គ្រុន​ឈាន​នៅ​ឆ្នាំ​នេះ​កើន​មួយ​ជា​បី គឺ​មាន​អ្នក​ចូល​ព្យាបាល​គ្រុន​ឈាន​នៅ​តាម​មន្ទីរពេទ្យ​ចំនួន​៥៤៨​នាក់ គិត​មក​ត្រឹម​ពាក់កណ្តាល​ខែ​មុន តែ​មិន​
​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​ដោយ​ជម្ងឺ​នេះ​នៅ​ហាណូយ​នៅឡើយ​ទេ​។​

​បើ​តាម​សារព័ត៌មាន​វៀតណាម ក្នុង​៦​ខែ​ដើមឆ្នាំ​នេះ​នៅ​ទូទាំង​ប្រទេស​វៀតណាម​មា​ន​អ្នក​កើត​គ្រុនឈាម​ជាង​៦៤.០០០​នាក់ និង​អ្នកស្លាប់​ដោយ​គ្រុនឈាម​១១​នាក់​។​

​ទោះ​ជា​ឆ្នាំ​នេះ​អ្នក​កើត​គ្រុនឈាម​នៅ​វៀតណាម​កើនឡើង តែ​វា​នៅ​ទាប​ជាង​តួលេខ​ពេញ​មួយឆ្នាំ​២០១៧​ឆ្ងាយ ដោយ​ពេល​នោះ​មនុស្ស​១៨៣.២៨៧​នាក់​កើត​គ្រុនឈាម និង​៣០​នាក់​បាន​ស្លាប់​៕