ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មេឈ្មួញឈើធំប្រចាំស្រុកភ្នំក្រវ៉ាញពាក់ស្បែកជាយោធាឈ្មោះ ជិន និតបន្តទិញឈើ និងនាំឈើចេញ ចំណែកនាយផ្នែកព្រៃឈើភ្នំក្រវ៉ាញ ឈ្មោះ សួស សុផានិត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បិទភ្នែកបើកដៃចាំទទួលប្រយោជន៏

មេឈ្មួញឈើធំប្រចាំស្រុកភ្នំក្រវ៉ាញពាក់ស្បែកជាយោធាឈ្មោះ ជិន និតបន្តទិញឈើ និងនាំឈើចេញ ចំណែកនាយផ្នែកព្រៃឈើភ្នំក្រវ៉ាញ ឈ្មោះ សួស សុផានិត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បិទភ្នែកបើកដៃចាំទទួលប្រយោជន៏

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖មន្ត្រីយោធាឈ្មោះ ជិន និត ឋានៈមេបញ្ជាការ (ខ)D១៤២ ក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ពិតជាថ្លើមធំបំផុត បានទៅរកសុីប្រមូលទិញឈើប្រណិតប្រភេទធ្នង់នៅតំបន់ភ្នំក្រវ៉ាញយ៉ាងគគ្រឹកគគ្រេង ដោយមានដៃជើងរបស់ខ្លួនបញ្ជូនប្រជាជនអោយអូសឈើក្នុងព្រៃដឹកតាមគោយន្តកន្ត្រៃ រទេះគោ រទេះក្របី គោយន្តជាដើម យកមកលក់អោយខ្លួន ក្លាយជាមេក្លោងបទល្មើសឈើដ៏ធំនៅស្រុកភ្នំក្រវ៉ាញ ដ៏កាក់កប និងសុខសាន្តព្រោះដោយមាននាយផ្នែកព្រៃឈើភ្នំក្រវា៉ញ ឈ្មោះ សួស សុផានិត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្មខេត្តពោធិ៍សាត់ រួមនិងមន្ត្រីសាលាខេត្តម្នាក់ឈ្មោះ បូ ជាបើកដៃ និងចាំទទួលប្រយោជន៏ ពីឈ្មួញឈើល្បីឈ្មោះ ជិន និត ទើបឈ្មួញរូបនេះអាចក្លាយជាមេឈ្មួញឈើដ៏ធំរកស៊ីឈើគ្មានញញើតអ្វីទាំងអស់។

ប្រភពបានរាយការណ៏ថា សកម្មភាពការដឹកជញ្ជូនឈើ ការប្រមូលទិញឈើ របស់មន្ត្រីយោធាឈ្មោះ ជិត និត បាននិយាយពេញៗមាត់ដោយអំនួតថា បានបង់អោយអស់ហើយ សមត្ថកិច្ច អាជ្ញាធរ ជំនាញ និងដល់ថ្នាក់ខេត្ត ក្នុងនោះត្រូវគេលួចទម្លាយដកស្រង់សំដីយោធា ឈ្មោះ ជិន និត មកបញ្ជាក់ថា៖ គ្មានអ្នកណាប៉ៈពាល់បានទេរាល់សកម្មភាព ប្រមូលទិញ ដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានយ៉ាងរលូនដោយសារបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ធយ៉ាងច្រើន ជាពិសេសនាយផ្នែកព្រៃឈើភ្នំក្រវ៉ាញ ឈ្មោះ សួស សុផានិត និងប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ រួមនិងមន្ត្រីសាលាខេត្តឈ្មោះ បូ ដែលមានអំណាចខ្លាំងបង្គួរ។បន្ថែមលើសពីនោះទៀតមន្ត្រីយោធាឈ្មោះ ជិត និត បានបង់ឬយកផ្គត់ផ្គង់អោយអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ។ល។ កត្តាល្មើសច្បាប់ទាំងនេះ អាចមានពិរុទ្ធភាពក្នុងបទល្មើសព្រៃឈើដែរឬទេចំពោះយោធាឈ្មោះ ជិន និត ..!!!..អ្នកពាក់ព័ន្ធទទួលកញ្ចប់ហ៊ានដោះសារ ហ៊ានទទួលខុសត្រូវទេ..?

ករណីខ្លះ ជិន និត អោយប្រជាជនដឹកឈើធ្នង់ចេញពីព្រៃត្រូវតែទូរស័ព្ទដោយផ្ទាល់បើមាន អាជ្ញាធរ សមត្ថកិច្ច ជំនាញណាម្នាក់ទៅចាប់ ឬតម្រូវអោយបង់លុយ ដោយគេប្រើរូបភាពប្រជាជនដឹកតូចតាចដើម្បីដោះស្រាយជីវភាព និងយកមកធ្វើផ្ទះសម្បែង តែធាតុពិតជាមនុស្សដែល ជិន និត ប្រើប្រាស់ ហើយខ្លួនចាំប្រមូលទិញផ្តាច់មុខនៅតំបន់ស្រុកភ្នំក្រវ៉ាញតែម្តង។

ប្រភពបានអោយដឹងថា ចំណុចនេះក្លាយជាចំងល់ថា៖ ខាងតើផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវ៉ាញ ឬខ័ណ្ឌរដ្ឋបាលព្រៃឈើ ហ៊ានបង្ក្រាប់ទេ ប្រសិនបើមិនបានពាក់ព័ន្ធនិងសំណូក..? បើបទល្មើសនេះមិនជាក់ស្តែងឃើញដល់ផ្ទាល់ភ្នែក បទល្មើសព្រៃឈើ ការប្រមូលទិញ ដឹកជញ្ជូន របស់មន្ត្រីយោធាឈ្មោះ ជិន និត នេះបានបើកចំហរ។ ហើយមន្ត្រីយោធាឈ្មោះ ជិន និត សព្វថ្ងៃបានប្រើប្រាស់ឡានបាឡែន និងឡានសាំយ៉ុង ជាមធ្យោបាយដឹកជញ្ជូនឈើពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មកកាន់រាជធានីភ្នំពេញ ទាំងថ្ងៃទាំងយប់ តាមរយៈឈើប្រមូលទិញបានតិចឬច្រើន ក្នុងនោះដឹក១ថ្ងៃ ខាន១ថ្ងៃ ខាន៣ថ្ងៃដឹកម្តង ម្តងៗចាប់ពី៥ឡានឡើងទៅ។

ប្រភពបានបន្តថា គ្រប់សមត្ថកិច្ច អាជ្ញាធរ ជំនាញ សហជំនាញ អត់តែខាងធម្មការ ខាងធនធានទឹក ។ល។ ដែលបានមិនដឹងពីពេលវេលា មន្ត្រីយោធា ជិន និត ចេញឈើ ឡានប្រភេទអី ស្លាកលេខអី ចំនួនប៉ុន្មានគ្រឿងនោះ។

ប្រភពបានអោយដឹងទៀតថា ចំពោះបញ្ហានេះ គេរំពឹងសមត្ថកិច្ចថ្នាក់ជាតិមួយតែប៉ុណ្ណោះ។ដោយឡែកនាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ ឈ្មោះ សួស សុផានិត ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជាពិសេសប្រធានមន្ទីរមន្ទីរកសិកម្មខេត្តពោធិសាត់ ឡាយ វិសិដ្ឋ គួរដាក់សញ្ញាសួរខ្លួនឯងថា តើហេតុអីបានជាបណ្ដោយអោយ លោកព្រិន្ទបាល ជិន និត ដឹកឈើប្រណិតបាន ហើយខ្វះអ្នកបង្ក្រាប បើព័ត៍មាន មានពេញក្នុងបាតដៃអស់លោកទៅហើយនោះ។នេះជាសម័យជាសម័យកំណែទម្រង់ គឺថ្នាក់ដឹកនាំបានរឹតបន្តឹងបំផុតជម្រុញទាំងភាពទទួលខុសត្រូវ។ ហើយជៀសអោយឆ្ងាយពាក់ព័ន្ធនិងកាទទួលសំណូកពីបទល្មើស ក្នុងនោះសំដៅលើបទល្មើសធនធានធម្មជាតិ ការប្រមូល ដឹកជញ្ជូនឈើល្មើសច្បាប់ ការចែកចាយក្នុងស្រុក-នាំចេញទៅក្រៅស្រុក និងអ្នកពាក់ព័ន្ធទទួលសំណូក បាក់បាំងបទល្មើស នៅពីក្រោយខ្នងបទល្មើស និងហាមដាច់ខាតវប្បធម៍ពុករលួយ កន្ទេលធំបន្លំដេក ជាមន្ត្រីគ្រាប់ល្ពៅ បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរបស់មន្ត្រីរាជការនិងកម្លាំងសមត្ថកិច្ច ក៏ដូចជាជះឥទ្ធិពលដ៏អាក្រក់ក្នុងសង្គមជាតិធ្ងន់ធ្ងរបំផុត។

សូមរំលឹកថា មន្ត្រីយោធាឈ្មោះ ជិន និត ឋានៈមេបញ្ជាការ (ខ)D១៤២ យកលិខិតបេសកម្មលេខ២០១/២០១៨ របស់កងពលតូចអន្តរាគមន៍លេខ១៤ ចុះហត្ថលេខាដោយលោកវរសេនីយ៍ត្រី ពេជ្រ សុមាលី ដែលជាលិខិតបេសកម្មការពារ ការិយាល័យបោះឆ្នោត នៅឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទៅរកសុីប្រមូលទិញឈើប្រណិតប្រភេទធ្នង់នៅតំបន់ភ្នំក្រវ៉ាញ ដោយមានដៃជើងរបស់ខ្លួនបញ្ជូនប្រជាជនអោយអូសឈើក្នុងព្រៃដឹកតាមគោយន្តកន្ត្រៃ រទេះគោ រទេះក្របី គោយន្តជាដើម យកមកលក់អោយខ្លួន៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕