ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ជនជា​តិចិន​៣នាក់​រំ​លោភចូ​លក្នុងរ​ប​ងលំនៅដ្ឋា​​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការ​អនុញ្ញាត ត្រូវបានកង​រាជអាវុធ​ហត្ថ ឃាត់ខ្លួ​ន

ជនជា​តិចិន​៣នាក់​រំ​លោភចូ​លក្នុងរ​ប​ងលំនៅដ្ឋា​​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការ​អនុញ្ញាត ត្រូវបានកង​រាជអាវុធ​ហត្ថ ឃាត់ខ្លួ​ន

កំពត៖ជនជា​តិចិន​៣នាក់ ជាបណ្តោះអាស​ន្ន នៅកង​រាជអាវុធ​ហត្ថខេត្ត​កំពត ដើម្បីចាត់កា​រតាមនីតិវិ​ធី ពាក់ព័​ន្ធករណី​រំលោភចូ​លក្នុងរប​ងលំនៅដ្ឋា​ន ក្នុងចំការ និង​រ៉ុករក​រ៉ែ ដោយគ្មាន​ការអនុញ្ញាត​។

ប្រភពដដែល បានបន្តថា នៅវេលា​ម៉ោង 14​និង37នា​ទី ថ្ងៃទី​5 ខែកក្កដា ឆ្នាំ2019 កម្លាំងជំ​នាញការិ​យាល័យប​ទល្មើស
ព្រហ្ម​ទណ្ឌ នៃម​ន្ទីរយុត្តិធម៌​អាវុធហត្ថខេត្តកំ​ពត សហ​ការជាមួយ​មូល​ដ្ឋានកងរា​ជអាវុធ​ហ​ត្ថស្រុកទឹ​កឈូបា​ន ធ្វើការឃា​ត់ខ្លួនជ​នជាតិ​
ចិន ចំ​នួន3នា​ក់ ដូច​មាន ឈ្មោះខាងក្រោ​មៈ 1- JIANJIAND​ONG ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិ ចិន 2- ZHENG BAO JUភេទ ប្រុស អាយុ 51 ឆ្នាំ ជនជាតិ ចិន និង3- LIU JIN CAI ភេទប្រុស អាយុ 47 ឆ្នាំ ជនជាតិ ចិន ។ ការឃាត់​ខ្លួនពួក​ជនជាតិចិ​នទាំង៣​នាក់នេះ ករណីរំលោភចូលក្នុ​ងរបង​លំនៅដ្ឋាន ក្នុងចំការ និងរ៉ុករករ៉ែ​ ដោយគ្មាន​ការអនុញ្ញា​ត កាល​ពីវេលាម៉ោ​ង 14 និង37 នាទី ថ្ងៃទី 5 ខែកក្កដា ឆ្នាំ201​9 នៅចំ​ណុចភូមិ​កូនសត្វ​ ឃុំកូនសត្វ ស្រុកទឹ​កឈូ ខេត្តកំព​ត។

បច្ចុប្បន្ន ជន​សង្ស័យត្រូវបា​នឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅអាវុធហត្ថខេត្តកំ​ពត ដើម្បី​ចាត់ការតា​មនីតិវិ​ធី៕