ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឈ្មោះ សំរិត ណ​យ ជា​អ្នកមាន​សិទ្ធិអំណាច​ធំ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នាំចេញទៅប្រទេសវៀតណាម មួយថ្ងៃមិនក្រោម២០០ឡាន

មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឈ្មោះ សំរិត ណ​យ ជា​អ្នកមាន​សិទ្ធិអំណាច​ធំ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នាំចេញទៅប្រទេសវៀតណាម មួយថ្ងៃមិនក្រោម២០០ឡាន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ឈ្មួញឈើម្នាក់ឈ្មោះ គួ​យ សុ​ឃុន ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ ហើយជាមន្ត្រីនគរបាល​ខេត្តមណ្ឌលគិរីផងដែរ

មណ្ឌលគិរី៖ឈ្មួញ​ឈើឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង​ឈ្មួញ​ឈ្មោះ ឆុង ជាដើម​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា យ៉ាង​រាលដាល​ដដែល​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ច្រើន​នាក់​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​។

តាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​មួយខែ​កន្លងទៅនេះ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​តាម​ច្រក​ទ្វេភាគី​មិនតិចជាង​២០០​រថយន្ត​នោះទេ ហើយក្នុងនោះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ជា​អ្នកមាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​តែម្តង ជាពិសេស​នៅពេល​យប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ណាំ​លៀ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​យ៉ាង​គឃ្លើន​មានដូចជា ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ហើយ​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។ ក្រុម​ឈ្មួញ​ទាំងនោះ​មិន​ញញើត​ក្នុងការ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​តាម​ច្រក​ប៉ុស្ដិ៍​៧​នោះទេ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទទួលផល​ប្រយោជន៍​ពី​ពួកគេ​ជាប្រចាំ ហើយ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ​។

ប្រភពមន្ត្រី​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បានបញ្ជាក់​ទៀតថា ថ្នាក់ដឹកនាំខេត្តគ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ដូច្នេះហើយ​ទើប​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​​ប្រទេសវៀតណាមយ៉ាង​រលូន​។​

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ កំពុង​រង​ការបំផ្លាញ​យ៉ាងគំហុក ព្រោះ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពីសកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​ថា ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ប្រមូល​ទិញ​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ហើយ​ដឹកជញ្ជូន​ចេញទៅប្រទេសវៀតណាម តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​តែម្តង​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ពេ​ជ្រា​ដា ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​ក្នុងពេល​ឆាប់ៗ​ខាង​មុន​នេះឡើយ ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕