ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ស្ត្រី​រ​កស៊ី​ផ្លូវ​ភេទ​៩​​នាក់ដែលរក​ស៊ីនៅជុំវិ​ញ​រង្វ​ង់​មូល​​វត្ត​ភ្នំ ​ត្រូវបានចាប់បញ្ជូនទៅ​ម​ន្ទីរ​សង្គ​មកិច្ច​រា​ជធានី​ភ្នំ​ពេញ​ ​

ស្ត្រី​រ​កស៊ី​ផ្លូវ​ភេទ​៩​​នាក់ដែលរក​ស៊ីនៅជុំវិ​ញ​រង្វ​ង់​មូល​​វត្ត​ភ្នំ ​ត្រូវបានចាប់បញ្ជូនទៅ​ម​ន្ទីរ​សង្គ​មកិច្ច​រា​ជធានី​ភ្នំ​ពេញ​ ​

ភ្នំពេញ​ ៖​ ស្ត្រី​រ​កស៊ី​ផ្លូវ​ភេទ​៩​​នាក់ដែលរក​ស៊ីនៅជុំវិ​ញ​រង្វ​ង់​មូល​​វត្ត​ភ្នំ ត្រូវបានកម្លាំង​អធិការដ្ឋា​ន​នគរ​បាល​ខ​ណ្ឌដូនពេញ​​ ឃាត់ខ្លួន​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៩​​ វេលា​ម៉ោ​ង​២០​​និង​០​០​នាទី​ ​ ករណី​ស្ត្រី​រក​ស៊ី​ផ្លូវភេ​ទ​ និង​​អ្នកកួ​ក​ជេរ​ (​អ្នក​ចាប់​ម៉ូយ​)​ ស្ថិត​នៅ​​ចំណុច​ផ្លូ​វ​លេខ​​ ៩២.​ ៩៤.​ ៩៦​ និង​ជុំវិញ​​រង្វង់​​មូល​វ​ត្ត​ភ្នំ​ ចំ​នួន​៩​​នាក់​។​

​ការ​​ចុះ​ប្រតិ​បត្តិការ​​នេះ​ ជា​លទ្ធផល​បាន​ប​ញ្ចប់​​នៅ​វេលា​​ម៉ោង​២​​​រំលង​អ​ធ្រា​ត្រ​ ចូល​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ សមត្ថកិ​ច្ច​ប្រមូល​​បាន​ស​រុប​រួម​​ចំនួន​​៩​នាក់​ ក្នុង​នោះ​ប្រុស​​ខ្ទើយ​ចំនួ​ន​៣​នា​ក់​ ស្រី​៦​នាក់​។​

ចំពោះ​​មុខ​ អធិការដ្ឋាន​​បាន​ប​ញ្ជូន​ស្ត្រី​​រកស៊ី​​ផ្លូវភេទ​ និង​អ្នកកួ​ក​​ជេរ​ខាងលើ​ ទៅ​មន្ទី​រ​សង្គ​មកិច្ច​​រាជធានី​​ភ្នំពេញ​​ ហើយ​កិច្ច​ប្រតិបត្តិការ​​នេះ​ សម​ត្ថកិច្ច​​នឹង​​បន្ត​អ​នុវត្តន៍​​ជាប់​ជា​​ប្រចាំ​៕