ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ចុមយក្ស៖ឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​ និងបក្ខពួក​ ព្រមទាំង​រថយន្ត​ជាង​៤០​គ្រឿង​ ត្រូវបង្រ្កាប់ ចុះអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំ​អ៊ាង ដែលបិទភ្នែកទទួលសំណូកពីឈ្មួញឈើគិតយ៉ាងម៉េច ??

ចុមយក្ស៖ឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​ និងបក្ខពួក​ ព្រមទាំង​រថយន្ត​ជាង​៤០​គ្រឿង​ ត្រូវបង្រ្កាប់ ចុះអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំ​អ៊ាង ដែលបិទភ្នែកទទួលសំណូកពីឈ្មួញឈើគិតយ៉ាងម៉េច ??

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

លោកអភិបាលខេត្ត​មណ្ឌលគិរី​ ស្វាយ សំ​អ៊ាង សង្ស័យជាប់ពាក់ព័ន្ធនិងការទទួលសំណូកពីឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​ រួមនិងឧកញ៉ា​ឈ្មួញ​ឈើជាច្រើនទៀត ជាថ្នូ និងការមិនបង្រ្កាប់។ ក្រៅពីនោះឈ្មួញ​ឈើឈ្មោះ គួ​យ សុ​ឃុន ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ និងជាមន្ត្រីនគរបាល​ខេត្ត ក៏ជាឈ្មួញឈើធំម្នាក់ក្នុងចំណោមឈ្មួញឈើជាច្រើនដែលបាននាំឈើទៅលក់នៅប្រទេសវៀតណាម ដឹកបង្កអោយខូចផ្លូវយ៉ាងធ្ងន់ធ្ងផងដែរ។

មណ្ឌលគិរី៖កម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ដោយបាន​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​បីនាក់​, រឹបអូស​រថយន្ដ​ជាង​៤០​គ្រឿង ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង ។​

ប្រតិបត្តិ​ការកម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី បានធ្វើ​ប្រព្រឹត្តិ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដោយ​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​កម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេល បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន ,​មេការ​ពី​រេ​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​។​

​អ្នកនាំពាក្យ​កម្លាំងកង​អាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៌មានក្នុងស្រុកជាច្រើនថា នៅ​រសៀល​ថ្ងៃនេះ​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​ បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ដែលមាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រមទាំង​រថយន្ដ​ជាង​៤០​គ្រឿង​។​រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូ​ញ​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។

​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បានបញ្ជាក់​ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញចោល​នៅ​ទីនោះ​តែម្ដង​។​អ្នកនាំពាក្យ​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជាមិនខាន​ឡើយ​។​

​សូមបញ្ជាក់ថា ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅ​អំពី​ឧកញ៉ា​ស៊ឹង សំអុល នៅមាន​ឧកញ៉ា​គ្រាក់ៗ​ច្រើន​រូប​ទៀត​កំពុង​សំងំ​រកស៊ី​ជួញដូរ​ឈើ​នៅ​មូលដ្ឋាន​ស្រុក​កោះ​ញែក ដោយ​ប្រើ​រូបភាព​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ និង​ដេញថ្លៃ​ផល​អនុផល​ព្រៃឈើ​ថែម។ចំណែកលោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ សង្ស័យជាប់ពាក់ព័ន្ធ និងការទទួលសំណូកពីឧកញ៉ា​ឈ្មួញ​ឈើ ស៊ឹង សំអុល​ និងឧកញ៉ា រួមនិងឈ្មួញធំៗជាច្រើនទៀត ជាថ្នូនិងការមិនបង្រ្កាប់ បណ្ដោយអោយមានបទល្មើសព្រៃឈើ៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕