ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ថ្លើមធំណាស់៖ ភ្នំ​ហង្ស ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវឈ្មួញ​ជីក​កកាយយកអាចច៏​ដីលក់តាម​អំពើ​ចិត្ត​ បែជាគ្មានការទប់ស្កាត់

ថ្លើមធំណាស់៖ ភ្នំ​ហង្ស ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវឈ្មួញ​ជីក​កកាយយកអាចច៏​ដីលក់តាម​អំពើ​ចិត្ត​ បែជាគ្មានការទប់ស្កាត់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

បាត់ដំបង៖ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឬ​មន្ត្រី​អាជ្ញាធរ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវក​ម្មយ៉ាង​សុខ​ស្រួល​នោះ​ជា​របស់​ក្រុមហ៊ុន ហុង ឆាយ​ហេង ហើយ​ក្រុមហ៊ុន​នេះ​បានដាក់​គ្រឿងចក្រ​កាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវកម្ម​ជាង​១០​ថ្ងៃ​មកហើយ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ទេនោះ​គឺ​ក្រុមហ៊ុន ហុង ឆាយ​ហេង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន ហុង ឆាយ​ហេង ជីក​កកាយ​ដីភ្នំ​ហង្ស ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង

ប្រជាពលរដ្ឋ​បាន​លើកឡើងថា សកម្មភាព​របស់​ក្រុមហ៊ុន ហុង ឆាយ​ហេង ក្នុង​ការជីក​កកាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវកម្ម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ផងដែរ​។ ដូច្នេះ​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន ហុង ឆាយ​ហេង ជីក​កកាយ​ដីភ្នំ​ហង្ស តទៅ​ទៀតឡើយ​ព្រោះ​តំបន់​នេះ​ជា​តំបន់​អភិរក្ស​ជា​យូរ​មកហើយ​។

​តាម​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​របស់​ក្រុមហ៊ុន ហុង ឆាយ​ហេង ក្នុង​ការជីក​កាយ​ដីភ្នំ​ហង្ស គឺ​មិនទាន់​ទទួលបាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង នៅឡើយ​ទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​អាជ្ញាធរ​ឃុំ​ក​ន្ទឺ​២ និង​អាជ្ញាធរ​ស្រុក​បាណន់ ដាក់​ឯកសារ​មក​ខាង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ហើយ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ផង​ស្រាប់តែ​ក្រុមហ៊ុន ហុង ឆាយ​ហេង ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​ហង្ស ធ្វើ​អាជីវកម្ម​រយៈពេល​ជាង​១០​ថ្ងៃ​មកហើយ​។ ដូច្នេះ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ​ព្រោះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​២ កំពុង​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ករណី​ក្រុមហ៊ុន ហុង ឆាយ​ហេង ជីក​កកាយ​ដីភ្នំ​ហង្ស យ៉ាង​គឃ្លើន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិនិងជាសម្បត្តិរដ្ផងដែរ​៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕