ព័ត៌មានថ្មីៗ
Home / ទំព័រដើម / តើត្រូវប៉ាន់ខ្លាំងអី ? ៖ នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង​​​ ភេម សុខុន ដល់​អាយុ​ចូល​និវត្តន៍​​ ​​​ ​រត់ការពន្យាអាយុ ដើម្បី​បន្ដ​មុខ​តំណែងខ្លាញ់របស់ខ្លួន

តើត្រូវប៉ាន់ខ្លាំងអី ? ៖ នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង​​​ ភេម សុខុន ដល់​អាយុ​ចូល​និវត្តន៍​​ ​​​ ​រត់ការពន្យាអាយុ ដើម្បី​បន្ដ​មុខ​តំណែងខ្លាញ់របស់ខ្លួន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖រឿងអាស្រូវថ្មីមួយពេលនេះកំពុងត្រូវបានបែកធ្លាយ ដោយគេដឹងថា ​លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​​ បាន​នឹង កំពុង ​រត់ការ​ ពន្យា​អាយុចូល​និវត្តន៍ ​ខណៈ​ត្រូវគ្រប់​ អាយុ​ចូលនិវត្តន៍ ​ នៅថ្ងៃទី១៦ ​ខែឧសភា ឆ្នាំ២០១៩ ​កន្លងមក ​ទៅហើយ​ ប៉ុន្តែពេលនេះអាចនៅបន្តមុខតំណែងរបស់ខ្លួនដដែល ដោយប្រើថ្នាំពន្យាអាយុតាមរយៈអំពើពុករលួយ ។

ប្រភពច្បាស់ការ​ ​បានបង្ហើបថា ​លោក ភេម សុខុន នាយសង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​បាន​ចំណាយ​លុយ ​មិន​តិចនោះទេ ? ក្នុងការ ពន្យា ​អាយុចូលនិវត្តន៍​ ​អាច​តាម​រយៈមន្ទីរ ​មុខ​ងារ​សាធារណៈ ​ខេត្តពោធិ៍សាត់ ​ទៅលោកកិត្តិបណ្ឌិត​ ពេជ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួង​មុខងារ សាធារណៈ ។

មន្ត្រីជលផល ខេត្តពោធិ៍សាត់ ​មួយចំនួន បាន​សម្ដែង ​ការ​មិន​សប្បាយចិត្ត នោះទេ ​ ចំពោះ ការ​ប្រព្រឹត្តិ អំពើ​ពុក​រលួយ តាមរយៈ រត់ការ ពន្យា ​អាយុ ចូលនិវត្តន៍ ​នេះ ព្រោះថា ​ ​លក្ខន្តិកៈ មន្ត្រី​រាជការ ដល់ អាយុ ត្រូវតែ ចូលនិវត្តន៍​ ដើម្បី បើកផ្លូវ ឲ្យ មនុស្ស ជំនាន់ ក្រោយៗ ​ទៀត ​។ ដោយហេតុថា​ ​ការដែល មន្ត្រី ជលផល ចាស់ៗ ដល់ ​អាយុ ចូលនិវត្តន៍​ ហើយ ព្យាយាម​ រត់ការ ពន្យារ ​អាយុ ចូលនិវត្តន៍ នោះ ធ្វើ ឲ្យ មន្ត្រី ក្មេងៗ​ ដែល មាន ចំណេះ ​ជំនាញ ​ពិតប្រាកដ គ្មាន ឱកាស​ ធ្វើ ការងារ បម្រើ ប្រទេសជាតិ តាម សមត្ថភាព របស់ ពួកគេ នោះទេ ។

ប្រភពដដែល ​បាន​បង្ហើបទៀតថា ​​ខណ្ឌរដ្ឋបាលជលផល​ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្តពោធិ៍សាត់ ​​ធ្លាប់​បាន​ធ្វើ​លិខិត​មិន​ប្រក្រតី​ ​ពី​បុគ្គល​​ លោក ភេម សុខុន​ នាយ​សង្កាត់​រដ្ឋបាល​ជលផល​កណ្ដៀង ​ ផងដែរ ​ប៉ុន្ដែ​ ​ក្រោយមកមានការ​ត្រូវរ៉ូវគ្នាឡើងវិញ ​ក្នុង​អំពើ​ពុក​រលួយណាមួយ​​ រួមនិងការឃុបឃិតគ្នាជាមួយប្រធាន​មន្ទីរ ​មុខងារសាធារណៈខេត្តពោធិ៍សាត់​ ​ទើបគេមិនឃើញ​ចេញ​លិខិត​បញ្ចប់​មុខងារ​​ឲ្យ​បុគ្គល ​ភេម​ សុខុន ដាក់អោយចូលនិវត្តន៏នោះ។

យោងតាម​លិខិត​បែកធ្លាប់ ​បាន​ទទូច​ឲ្យ​ឯកឧត្តម ឱប យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ចុះអង្កេត​លើ​ករណី​លោក ​ភេម​ សុខុន ​នាយសង្កាត់​រដ្ឋបាលជលផលកណ្ដៀង ​នៃខណ្ឌរដ្ឋបាលជលផល របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និងនេសាទ ​ខេត្តពោធិ៍សាត់​ ក្នុង​ការ​ពន្យារ​ អាយុ ​ចូលនិវត្តន៍ និង​ថ្នាក់​ដោយ​ភាព​មិន​ប្រក្រតី។

យោងតាមតារាង​ទូទាត់ ​បៀវត្ស​ប្រចាំខែកុម្ភៈ​ ឆ្នាំ ២០១៨​​ ​លោក ភេម សុខុន ​អត្តលេខ ​១៦១១៥០០០០៨ ​ជា​នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង ​​នៃ​មន្ទីរកសិកម្ម ​រុក្ខប្រមាញ់ និង​នេសាទ​ ខេត្តពោធិ៍សាត់ ​កាល​ពីឆ្នាំ ២០១៨ ​​​លោក ភេម សុខុន ស្ថិតក្នុង​ឋានន្តរសក្ដិ​ត្រឹម​ជា​មន្ដ្រី​ក្រមការ ​ឫមន្ដ្រីបច្ចេកទេស​ ក្របខណ្ឌ ខ៣.៤​ ប៉ុន្ដែ នាពេលបច្ចុប្បន្ន​ ក្នុង​លិខិត​បញ្ជា​បេសកម្ម ក្នុង ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ លោក ភេម សុខុន ​នាយសង្កាត់រដ្ឋបាល​ជលផល​ កណ្ដៀង ​បែរជាត្រូវ​អង្គភាព ​ចាត់​តាំងចុះ ​បេសកម្មបន្ដទៀត​ ព្រោះថា ​​បើគិត​តាម​តារាង​ទូទាត់ ​បៀវត្ស​ប្រចាំខែកុម្ភៈ​ ឆ្នាំ ២០១៨​​ លោកគឺត្រូវដល់ពេល​ចូលនិវត្ដន៍ទៅហើយ​ ។ ករណីនេះត្រូវបានសង្ស័យថា លោក ភេម សុខុន ស្ថិតក្នុង​ឋានន្តរសក្ដិ​ត្រឹម​ជា​មន្ដ្រី​ក្រមការ ​ឫ មន្ដ្រីបច្ចេកទេស​ ក្របខណ្ឌ ខ៣.៤ អាចបន្តការងារខ្លួនបាន៥ឆ្នាំទៀត តាមរយៈអំពើពុករលួយ ដើម្បីបន្តកើបលុយពុករលួយ ពីបទល្មើសនេសាទនៅបឹងទន្លេសាប ស្ថិតក្នុងទឹកដីស្រុកកណ្ដៀង ព្រោះថា នៅស្រុកកណ្ដៀង និងស្រុកក្រគរ របស់ខេត្តពោធិ៍សាត់​ មន្ត្រីជលផលដែលមានមុខតំណែងនាយសង្កាត់និងនាយផ្នែកត្រូវប៉ាន់សឹងគ្រប់រដូវ សឹង១២ខែ លើ១២ខែ ចឹងបាននាយសង្កាត់រូបនេះ
មិនចង់ចូលនិត្តន៏ ប្រឹងរត់ការពន្យាអាយុនោះ។

ក្នុងន័យ ដូច​បានរៀបរាប់ ជូន​ខាងលើនេះ​ ខ្ញុំសូម​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មេត្ដា​ពិនិត្យ និង​ធ្វើការ​អង្កេត​លើករណី ​ខាងលើនេះ ​ដែលធ្វើ​ឲ្យប៉ះពាល់ទៅដល់ស្ថាប័ន​នៅថ្នាក់ក្រោមជាតិ​ ក្នុង​ការ​បំពេញ​ការងារ ​ព្រមទាំង​ធ្វើឲ្យបាត់បង់នូវទំនុក​ចិត្តពីមន្ដ្រីថ្នាក់ក្រោម ​​ដែល​ខិតខំ​បំពេញ​ការងារ ក៏ដូច​ ផល​ប្រយោជន៍របស់​ប្រជាពលរដ្ឋ​ទាំង​មូល​ក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ មាន​សេចក្ដីអំពាវនាវ ឲ្យ លោក វេង សាខុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជួយ ពិនិត្យមើល ​ភាព មិន ប្រក្រតី នេះ ផង ​ដើម្បី កុំ ឲ្យ មន្ដ្រី រូបនេះ ​ ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត តទៅទៀត ​។ ម្យ៉ាងទៀត​ អ្វីដែល បានដឹង នោះ គឺ អាច ជា ព័ត៌មាន ដ៏ សំខាន់ មួយ សម្រាប់ អង្គភាព ប្រឆាំង អំពើពុករលួយ សម្រាប់ ការពិចារណា​ និង បើក ការស្រាវជ្រាវ ដោយ មិន ចាំបាច់ មាន ពាក្យ បណ្តឹង នោះឡើយ ព្រោះ គ្រាន់តែ ព័ត៌មាន បញ្ជាក់ថា រត់ការ ពន្យា អាយុ ចូលនិវត្តន៍ នោះ គឺ វា បាន បង្ហាញ ច្បាស់ ហើយ ថា ជាស កម្ម ភាព ពុករលួយ ជា ប្រព័ន្ធ ទៅហើយ។

ទាក់ទងព័ត៌ននខាងលើ គេហទំព័រ ផែនដីថ្មី បានរកការបំភ្លឺពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង នៅរសៀលថ្ងៃទី១១ ខែ០៧ ឆ្នាំ២០១៩នេះ ប៉ុន្តែពុំអាចទាក់ទងបាន៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕