ព័ត៌មានថ្មីៗ
Home / ទំព័រដើម / លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង​​​ ​​​ត្រូវដាក់អោយចូល​និវត្តន៏ លិខិតក្រសួងនិងធ្លាក់មកនៅដើមអាទិត្យក្រោយឆាបៗនេះ

លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង​​​ ​​​ត្រូវដាក់អោយចូល​និវត្តន៏ លិខិតក្រសួងនិងធ្លាក់មកនៅដើមអាទិត្យក្រោយឆាបៗនេះ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖ក្រោយពីបែកធ្លាយរឿង ​លោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​​ បាន រត់ការ​ពន្យា​អាយុចូល​និវត្តន៍ ​ខណៈ​ត្រូវគ្រប់​ អាយុ​ចូលនិវត្តន៍ ​ នៅថ្ងៃទី១៦ ​ខែឧសភា ឆ្នាំ២០១៩ ​កន្លងមក ទៅ ហើយ​នៅបន្តមុខតំណែងរបស់ខ្លួនដដែល ហើយត្រូវបានគេហទំព័រ ផែនដីថ្មី យកមកចុះផ្សាយ បានបង្កអោយមានការចាប់អារមណ៏យ៉ាងខ្លាំងពីមហាជនជុំវិញរឿងនេះ។ ឥឡូវនេះតាមដំណឹងច្បាស់ការណ៏ លោក ភេម សុខុន និងត្រូវក្រសួងដាក់អោយរូបគាត់ចូលន៏វត្តន៏ នៅក្នុងអាទិ្យក្រោយឆាប់ៗនេះ។

លោក ញឹម រដ្ឋា ប្រធាន​មន្ទីរ ​មុខងារសាធារណៈខេត្តពោធិ៍សាត់​ បានប្រាប់ គេហទំព័រ ផែនដីថ្មី ថា ​លោក ភេម សុខុន នាយសង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ​គឺក្រសួងមុខងារសាធារណៈ និងដាក់អោយរូបគាត់ចូលន៏វត្តន៏នៅក្នុងអាទិ្យក្រោយឆាប់ៗនេះ ដោយមិនអាចផ្លាស់ប្តូក្របខ័ណ្ឌបានទេ។ហើយបញ្ហាកន្លងមកវាជាកំហុសបច្ចេកទេស ប៉ុន្តែក្រោយមានការស្រាវជ្រាវទើបក្រសួង សម្រេចធ្វើការកែតម្រូវវិញ។ដូច្នេះលោក ភេម សុខុន នាយសង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង គឺដល់ពេលចូលនិវត្តន៏ មិនអាចពន្យាបានទេ។

ប្រធាន​មន្ទីរ ​មុខងារសាធារណៈខេត្តពោធិ៍សាត់​ ញឹម រដ្ឋាបានបន្តថា ចំពោះការរិះគន់ចោទថា មានអំពើពុករលួយ ក្នុងរឿងនេះ
គឺអត់មាននោះទេ បញ្ហាកន្លងមកវាគ្រានតែជាកំហុសបច្ចេកទេសមួយតែប៉ុណ្ណោះ។

ចំណែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបំភ្លឺថា ចំពោះករណីខាងលើ មន្ទីរបានបំភ្លឺទៅអង្គភាពប្រឆាំអំពើពុករលួយ ម្តងរួចហើយកាលពីថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៨ ដោយពុំមានពាក់ព័ន្ធនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ទេ។ព្រោះនេះជាការងាររបស់មន្ទីរ​មុខងារសាធារណៈខេត្តពោធិ៍សាត់។

យោងតាមតារាង​ទូទាត់ ​បៀវត្ស​ប្រចាំខែកុម្ភៈ​ ឆ្នាំ ២០១៨​​ ​លោក ភេម សុខុន ​អត្តលេខ ​១៦១១៥០០០០៨ ​ជា​នាយ​សង្កាត់​រដ្ឋបាលជលផលកណ្ដៀង ​​នៃ​មន្ទីរកសិកម្ម ​រុក្ខប្រមាញ់ និង​នេសាទ​ ខេត្តពោធិ៍សាត់ ​កាល​ពីឆ្នាំ ២០១៨ ​​​លោក ភេម សុខុន ស្ថិតក្នុង​ឋានន្តរសក្ដិ​ត្រឹម​ជា​មន្ដ្រី​ក្រមការ ​ឫមន្ដ្រីបច្ចេកទេស​ ក្របខណ្ឌ ខ៣.៤​ ប៉ុន្ដែ នាពេលបច្ចុប្បន្ន​ ក្នុង​លិខិត​បញ្ជា​បេសកម្ម ក្នុង ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ លោក ភេម សុខុន ​នាយសង្កាត់រដ្ឋបាល​ជលផល​ កណ្ដៀង ​បែរជាត្រូវ​អង្គភាព ​ចាត់​តាំងចុះ ​បេសកម្មបន្ដទៀត​ ព្រោះថា ​​បើគិត​តាម​តារាង​ទូទាត់ ​បៀវត្ស​ប្រចាំខែកុម្ភៈ​ ឆ្នាំ ២០១៨​​ លោកគឺត្រូវដល់ពេល​ចូលនិវត្ដន៍ទៅហើយ​៕

ទាក់ទងព័ត៌ននខាងលើ គេហទំព័រ ផែនដីថ្មី បានរកការបំភ្លឺពីលោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង នៅរសៀលថ្ងៃទី១២ ខែ០៧ ឆ្នាំ២០១៩នេះ ប៉ុន្តែពុំអាចទាក់ទងបាន៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕