ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ស្លាប់អស់ហើយចឹងៗ៖អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ឈ្មោះ លឹម ភ័ណ្ឌ លេងមួយក្បាច់ស៊ីលុយឆ្ងាញ់ ផលិតទឹកក្រូចក្លែងក្លាយ ដាក់មេ និងពណ៌បង្ហូរចេញពីក្នុងស៊ីទែន ដាក់ទឹកពីក្បាលរ៉ូមីនេ

ស្លាប់អស់ហើយចឹងៗ៖អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ឈ្មោះ លឹម ភ័ណ្ឌ លេងមួយក្បាច់ស៊ីលុយឆ្ងាញ់ ផលិតទឹកក្រូចក្លែងក្លាយ ដាក់មេ និងពណ៌បង្ហូរចេញពីក្នុងស៊ីទែន ដាក់ទឹកពីក្បាលរ៉ូមីនេ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

តើលោក លឹម ភ័ណ្ឌ អាចរួចផុតពីសំណាញ់ច្បាប់ដែរ ឬ ទេ ? ក្នុងរឿងលួចផលិតទឹកក្រូចក្លែងក្លាយ និងអត់គុណភាព ដាក់មេ និងពណ៌បង្ហូរចេញពីក្នុងស៊ីទែន ដាក់ទឹកពីក្បាលរ៉ូមីនេនោះ ផលិតរាប់ឆ្នាំ ម្ចាស់រហូតបានក្លាយជាសេដ្ឋី

កំពង់ធំ៖មហាជនកំពុងរង់ចាំមើលថា តើលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជខេត្តកំពង់ធំ អាចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ ? ករណីលោកបានលួចផលិតទឹកក្រូចអត់គុណភាពរាប់ឆ្នាំ ទទួលបានប្រាក់ចំណេញរហូតក្លាយជាសេដ្ឋីនៅខេត្តកំពង់ធំ។ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប សិប្បកម្មផលិតទឹកក្រូចយីហោ លឹមភ័ណ្ឌ ដែលមានទីតាំងនៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ។

ក្រោយប្រត្តិការនេះនៅរសៀលថ្ងៃទី១០ កក្កដាឆ្នាំ២០១៩ លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច បានសម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ ដែលមានទីតាំងនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន បន្ទាប់ពីរកឃើញថា ទីតាំងសិប្បកម្មនេះ ផលិតទឹកក្រូចអត់គុណភាព ព្រមទាំងបានរកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយនៅលើទីផ្សារក្នុងខេត្តកំពង់ធំ និងតាមបណ្តាខេត្តមួយចំនួនទៀត។

សិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ ត្រូវបានគេដឹងថា បានបើកដំណើរការរាប់ឆ្នាំមកហើយ ដែលមានម្ចាស់ឈ្មោះ លឹម ភ័ណ្ឌ មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ។

តាមប្រភពព័ត៏មានបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះឆែកឆេររកឃើញទឹកក្រូចក្លែងក្លាយជាច្រើនប្រភេទរួចមក ម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ឌ បានរត់គេចខ្លួនបាត់។

មហាជនកំពុងរង់ចាំមើលថា តើលោក លឹម ភ័ណ្ឌ អាចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ ? ខណៈដែលបុគ្គលម្នាក់នេះ ជាអ្នកមានលុយ មានអំណាចម្នាក់នៅក្នុងខេត្តកំពង់ធំនោះ៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយកផងដែរ៕