ព័ត៌មានថ្មីៗ
Home / ទំព័រដើម / គួរសសើរ៖ លោកអធិការនគរបាលស្រុកបាធាយ ចាប់ជនជាតិឡាវម្នាក់ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ដើម្បីជូនប្រពន្ធជាខ្មែរ មកសម្រាល កូននៅស្រុកកំណើត ទាស់បន្តិចត្រង់ភ្លេចមើល ជនជាតិវៀតណាម

គួរសសើរ៖ លោកអធិការនគរបាលស្រុកបាធាយ ចាប់ជនជាតិឡាវម្នាក់ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ដើម្បីជូនប្រពន្ធជាខ្មែរ មកសម្រាល កូននៅស្រុកកំណើត ទាស់បន្តិចត្រង់ភ្លេចមើល ជនជាតិវៀតណាម

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

កំពង់ចាម​៖ កម្លាំង​អធិការដ្ឋាននគរបាលស្រុកបាធាយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ សហការជាមួយកម្លាំង ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានត្រួតពិនិត្យធ្វើរដ្ឋបាលចំហរស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនជនជាតិឡាវ ដែលលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស) ស្ថិតនៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

​តាមប្រភពបានអោយដឹងថា ជនជាតិឡាវខាងលើមានឈ្មោះ SENGSAVANG KEO ភេទប្រុស កាន់លិខិតឆ្លងដែនលេខ P0672571 ផុតសុពលភាពថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទឆ្លងដែនច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស)។​

ប្រភពបានបន្តថា ជនជាតិឡាវ​រូបនេះ បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ តាមច្រករបៀង នៃច្រកទ្វារព្រំដែនអន្តរជាតិឡែម ខេត្តបាត់ដំបង ក្នុងគោលបំណងជូនប្រពន្ធឈ្មោះ ថា សុខ ឃា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មកសម្រាលកូននៅភូមិឃុំខាងលើ ហើយកម្លាំងនគរបាលមូលដ្ឋានរាយកាណ៏ទៅលោកអធិការនគរបាលស្រុក រួចក៏មានកម្លាំងចុះឃាតខ្លួនតែម្ដង។​

ជនជាតិឡាវខាងលើនេះ ក្រោយពីត្រូវឃាតខ្លួន ត្រូវបានបញ្ជូន​​ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្ត។

ការបំពេញភារកិច្ចរបស់លោកអធិការនគរបាលស្រុកបាធាយ ពិតជាទទួលបានការសសើរយ៉ាងច្រើនពីមហាជន ថាពិតជាមន្ត្រីខិតខំបំពេញការងារបានល្អ ទាស់បន្តិចត្រង់លោកភ្លេចមើលជនជាតិវៀតណាមដែលមករស់នៅខុសច្បាប់ ក្នុងស្រុករបស់ខ្លួន ខំអីលោកបានពានរង្វាន់លេខ១ ជាមិនខាន៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយក៕