ព័ត៌មានថ្មីៗ
Home / ទំព័រដើម / បែកធ្លាយ អធិការ និងអធិការរង២រូប នគរបាលស្រុកក្រគរ ដល់អាយុចូលនិវត្តន៏ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ប៉ុន្តែពន្យាកំណើតបានសម្រច នៅបន្តតំណែងដដែល

បែកធ្លាយ អធិការ និងអធិការរង២រូប នគរបាលស្រុកក្រគរ ដល់អាយុចូលនិវត្តន៏ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ប៉ុន្តែពន្យាកំណើតបានសម្រច នៅបន្តតំណែងដដែល

ករណីនេះត្រូវបានអ្នកដឹងរឿងសង្ស័យថា មកពីអំពើពុករលួយ ខណៈស្នងការនគរបាល ស្នងការរងនគរបាល និងមន្ត្រីនគរបាលជាន់ខ្ពស់រាប់រយរូបនៅទូទាំងរទេស មិនអាចពន្យាអាយុចូលនិវត្តន៏បាន ក៏ត្រូវចូលនិវត្តន៏ក្លាយជាពលរដ្ឋធម្មតា ទទួលប្រាក់តាមរយៈសង្គមកិច្ចទៅហង ?

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៏ឯក ឯម រុន និងអធិការរងចំនួន២រូបទៀត គឺលោកវរៈសេនីយ៏ត្រី
ថាច់ ជី អធិការរងទទួលបន្ទុកសេនាធិការ លោកវរៈសេនីយ៏ត្រី ញឹក សុគា អធិការរងទទួលបន្ទុកប្រឈាំងគ្រឿងញឿន នៃអធិការដ្នាននគរបាលស្រុកក្រគរ ថ្នាក់នគរបាលស្រុកទាំង៣រូបនេះសុទ្ធត្រូវដល់អាយុចូលនិវត្តន៏ម្នាក់យ៉ាងតិចពី១ឆ្នាំទៅដល់៣ឆ្នាំកន្លង ប៉ុន្តែដោយសាពួកគាត់វ័យឆ្លាត់
ចេះប្រើថ្នាំពន្យាកំណើតបានជោគជ័យ ក៏នៅមានពេលវេលាបន្តកាន់តំណែងរបស់ខ្លួនបន្តទៅមុខទៀត។

ប្រភពបានរាយការណ៏អោយដឹងថា លោកវរៈសេនីយ៏ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ គឺរូបគាត់ត្រូវដល់អាយុចូលនិវត្តន៏តាំងពីឆ្នាំ២០១៦ ពោលគឺតាំងពីបីឆ្នាំមុន ប៉ុន្តែគាត់ពន្យាអាយុបានជោគជ័យ ក៏នៅបន្តកាន់តំណែងជាអធិការដដែល។

ចំពោះលោកវរៈសេនីយ៏ត្រី ថាច់ ជី អធិការរងទទួលបន្ទុកសេនាធិការ គឺរូបគាត់ត្រូវចូលនិវត្តន៏តាំងពីឆ្នាំ២០១៧ ប៉ុន្តែគាត់ពន្យាអាយុបានជោគជ័យ ក៏នៅបន្តកាន់តំណែងជាអធិការរងដដែលទៅ។

ចំណែកលោកវរៈសេនីយ៏ត្រី ញឹក សុគា អធិការរងទទួលបន្ទុកប្រឈាំងគ្រឿងញឿន គឺរូបគាត់ត្រូវដល់អាយុចូលនិវត្តន៏តាំងពីក្នុងពេលបោះឆ្នោតសភា ឆ្នាំ២០១៨ ពោលគឺតាំងពី១ឆ្នាំមុន ប៉ុន្តែគាត់ពន្យាអាយុបានជោគជ័យ ក៏នៅបន្តកាន់តំណែងជាអធិការរងដដែល។ដោយលោក ម៉ោល សុទ្ធ អតីតអធិការរង ដោយអត់ចេះប្រើថ្នាំពន្យាកំណើត ក៏ចូលនិវតន៏នៅ ខែ០៧ ឆ្នាំ២០១៨ ទាំងអាឡោះអាល័យការងារខ្លួន។

ប្រភពបានរាយការណ៏ថា ក្រៅពីមន្ត្រីនគរបាលបីរូបខាងលើនេះ នៅក្នុងខេត្តពោធិ៍សាត់ គឺមានមន្ត្រីនគរបាលជាច្រើនរូបទៀតសុទ្ធតែត្រូវដល់អាយុចូលនិត្តន៏ ប៉ុន្តែមិនព្រមចូលនិវត្តន៏ទុកការងារអោយមនុស្សជំនាន់ក្រោយទេ គឺពួកគាត់ខិតខំរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ ហើយមន្ត្រីទាំងនោះភាគ់ច្រើនតំណែងដែលមានអំណាចក្នុងឃុំ ស្រុក និងខេត្ត។

ទាក់ទងព័ត៌មាននេះលោកវរៈសេនីយ៏ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បាននិយាយប្រាប់ ផែនដីថ្មី ថា រឿងខាងលើពិតម៉ែន ប៉ុន្តែថ្នាក់លើបានមើលឃើញពីគុណសម្បត្តិរបស់លោក ក៏អនុញាត្តិអោយលោកបន្តការងារទៅ ហើយនៅជាង១ឆ្នាំទៀត លោកនិងចូលនិវត្តន៏ម៉ែនទែន។ចំណែកលោកវរៈសេនីយ៏ត្រី ថាច់ ជី អធិការរងទទួលបន្ទុកសេនាធិការ រឿងនេះពិត ហើយមកដោយសាថ្នាក់លើយល់ឃើញថាលោកនៅបំរើការងារបានល្អ ក៏អោយបន្ត ខុសពីលោក ម៉ោល សុទ្ធ ចង់បន្តដែរ ប៉ុន្តែថ្នាក់លើមិនយល់ព្រម ព្រោះមានប្រពន្ធចុងរកស៊ីគ្រឿងញឿននិងជាប់គុក។

ទាក់ទងព័ត៌មានខាងលើ ផែនដីថ្មី មិនអាចសុំការបំភ្លឺពីលោកស្នងការនគរបាលខេត្តពោធិ៍សាត់ សារុន ចាន់ធី បានទេ៕

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយក៕