ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ព័ត៌មានបន្ថែម៖ជុំវិញរឿងពន្យាកំណើតមិនចូលនិវត្តន៏ អធិការរងនគរបាលស្រុកក្រគរ ដើម្បីបន្តតំណែង និង ការបំភ្លឺរបស់លោកអធិការ

ព័ត៌មានបន្ថែម៖ជុំវិញរឿងពន្យាកំណើតមិនចូលនិវត្តន៏ អធិការរងនគរបាលស្រុកក្រគរ ដើម្បីបន្តតំណែង និង ការបំភ្លឺរបស់លោកអធិការ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖សូមបញ្ជាក់បន្ថែមពីព័ត៌មានជុំវិញគេហទំព័រ ផែនដីថ្មី ចុះផ្សាយក្រោមចំណង់ជើងថា បែកធ្លាយ អធិការ និអធិការរង២រូបនគរបាលស្រុកក្រគរ ដល់អាយុចូលនិវត្តន៏ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ប៉ុន្តែពន្យាកំណើតបានសម្រច នៅបន្តតំណែងដដែល។ ក្រោយពីចេញផ្សាយរឿងខាងលើគេហទំព័រ ផែនដីថ្មី នូវសេចក្ដីរាយការណ៏បន្ថែមថ្មី រួមនិងការសុំបំភ្លឺរបស់លោក ឯម រុន អធិការនគរបាលស្រុកក្រគរផងដែរ។

តាមប្រភពបានរាយការណ៏ថា នៅអធិការដ្ឋាននគរបាលស្រុកក្រគរ មានអធិការរងចំនួន២រូប តែងតែប្រឹងរត់ការសុំពន្យាសុពលភាពការងារដោយដល់ពេលចូលនិវត្តន៍ប៉ុន្តែមិនព្រមចូលនិវត្តន៏ បែជារត់កាសុំបន្តការងារ ដោយមិនព្រមចូលនិវត្តន៍ លោកអធិការង ផាច ជី ទទួលផែនសេនាធិការ លោកបានបំពេញបែបបទកន្លងផុត៤ឆ្នាំហើយ តែលោកមិនព្រមចូលនិវត្តន៍ទេ លោកតែងតែរត់ការដើម្បីពន្យាការងារនៅថ្នាក់លើម្ដងជាពីម្ដងបីម្ដងដោយរត់ការម្ដង ដោយចំណាយប្រាក់ជាច្រើនក្នុងមួយឆ្នាំ។ អញ្ចឹងលោក ផាច់ ជី រត់ការពន្យាការងារបាន៣ដងហើយ។ចំពោះមូលហេតុដែលលោកមិនចង់ចូលនិវត្តន៍នោះ គឺលោកធ្វើកានៅអធិរដ្ឋាននគរបាលស្រុកក្រគរ ព្រោះលោកមានអំណាចខ្លាំងសឹងតែជាងលោកអធិការទៅទៀត។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ

តាមប្រភពបានរាយការណ៏បន្ថែមថា សព្វថ្ងៃលោក ផាច់ ជី កំពុងប្រឹងជួយកូនៗ របស់លោកដែលបំរើកានៅក្នុងអធិដ្ឋាននគបាលស្រុកក្រគ ឲ្យឡើងធំគ្រប់គ្នាសិនទើបលោកចូលនិវត្តន៍។ លោក ផាច់ ជី មានកូនទី១ ឈ្មោះជី ចាន់ណា ពាកសក្ត័៣ជានាយរងផ្នែកដែលគ្រប់គ្រងផ្ទាល់ដោយលោកផាច់ ជី តែម្ដង។ហើយលោក ជីចាន់ណា ពីមុនពាក់សក្ត័មួយទេ ដោយសាតែការប្រឹងរត់ការឡើងសក្ត័ជាបន្តបន្ទាប់ លោកជី ចាន់ណា ត្រូវបានតំឡើងសក្ត័ គឺមួយឆ្នាំឡើងសក្ត័ពីដង គឺសក្ត័ពី នឹងស័ក្កបី ក្នុងឆ្នាំ២០១៧ តាមរយះ លោកផាច់ ជី ដែលជាឪពុកបង្កើតជាអ្នកជួយគាំទ្រ។


លោកអធិការង ផាច ជី ទទួលផែនសេនាធិការ

សេចក្ដីរាយការណ៏បានបន្តថា លោក ផាច់ ជី ថ្មីៗនេះកំពុងរត់ការរកដំណែងណាដែលល្អឲ្យកូននៅក្នុងអធិកាដ្ឋាននគរបាលស្រុកក្រគរ រាល់ថ្ងៃ ថាច់ ជី កំពុងរតជ្រែខ្វែងដៃខ្វែងជើង តាមព័ត៌មានគាត់កំពុងរត់ការឲ្យកូនប្រុសរបស់លោកធ្វើជាប្រធានផ្នែកសណ្ដាប់ធ្នាប់សាធារណះ ចរាចរណ៍ ប៉ុន្តែពុំទាន់ធ្លាក់មកទេ។ហើយកូនស្រីម្នាក់របស់គាត់ឈ្មោះ និត្យ ក៏ត្រូវលោក ផាច់ ជី កំពុងរកតំណែងឲ្យផងដែរ។ចំពោះលោក ផាច់ ជី ក៏មិនសូវមានការគាំទ្រពីមន្ត្រីនគរបាលថ្នាក់ក្រោមដែរ ក្នុងចំណោមមន្ត្រីនគរបាលជាង១៥០ទៅ១៦០នាក់នៅទូទាំងស្រុក។

កូនទី១លោក ផាច់ ជី ឈ្មោះជី ចាន់ណា ពាកសក្ត័៣ជានាយរងផ្នែក

សេចក្ដីរាយការណ៏បានបន្តថា ចំពោះករណីលោក ញុឹក សុគា អធិការរងទទួលផែនគ្រឿងញឿន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ លោកក៌បានរត់ការពន្យាអាយុបន្តកាងាដែរ។ហើយលោក ញុឹក សុគា សព្វថ្ងៃស៊ីខ្សែរជាមួយលោកលោក ផាច់ ជី ទេ។ លោក ញឹ ក សុគាកន្លងទៅនេះបានព្រលយពាក្យថា បើលោករត់កាពន្យាការងារមិនបានទេ គឺលោកនឹងហែកមិនអោយអ្នកផ្សេងពន្យាកំណើតបានដែរ។ចំពោះរឿងទាំងអស់នេះលោក ឯម រុន អធិកានគរបាលស្រុកក្រគរ គឺគាត់មិនបានដឹងអ្វីទេ។ ព្រោះការពន្យាអាយុចូលនិត្តន៏ទាំងអស់នេះ គឺលោកផាច់ ជីនឹងលោកញុឹក សុគា លោករត់ការទៅថ្នាក់លើខ្លួនឯងទេ។

លោក ញុឹក សុគា អធិការរងទទួលផែនគ្រឿងញឿន

ទាក់ទងរឿងពន្យាកំណើតនេះដែរ លោកវរៈសេនីយ៏ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ ក៏បានសុំអោយគេហទំព័រ ផែនដីថ្មី កែតម្រូវព័ត៌មានដែល បានផ្សាយលើកមុនថា លោកបានសុំពន្យាអាយុចូលនិវត្តន៏ ដើម្បីបានបន្តការងារនោះ ព័ត៌មានមួយនេះអត់ត្រូវទេ រូបលោកនៅសល់ពេលជាង១ឆ្នាំទៀតបានដល់អាយុចូលនិវត្តន៏។

ចំណែកលោកវរៈសេនីយ៏ត្រី ផាច់ ជី អធិការរងទទួលបន្ទុកសេនាធិការ ធ្លាប់ប្រាប់ ផែនដីថ្មី ថារឿងសុំពន្យាការចូលនិវត្តន៏នេះពិត ដោយសាថ្នាក់លើយល់ឃើញថា លោកនៅបំរើការងារបានល្អ ក៏អោយបន្តទៅ។លោកវរៈសេនីយ៏ត្រី ផាច់ ជី ក៏បានបញ្ជាក់ថា លោក ម៉ោល សុទ្ធ ក៏ចង់បន្ដូចលោកដែរ ប៉ុន្តែថ្នាក់លើមិនព្រម ដោយសារលោក ម៉ោល សុទ្ធ មានប្រពន្ធចុងរកស៊ីគ្រឿងញឿន ទើបថ្នាក់លើមិនអនុញាត្តិ។

លោក ម៉ោល សុទ្ធ បានប្រាប់ ផែនដីថ្មី ថា រូបលោកមិនចង់បន្តការងារទេ ហើយលោកសប្បាយចិត្តនូវពេលចូលនិវត្តន៏ មានពេលទំនេ និងអាចរកស៊ីផ្ទាល់ខ្លួនបានខ្លះ ខុសពេលមុន។ចំពោះកន្លងមកលោកបានប្រឹងបំពេញការងារចាប់ពួករកស៊ីគ្រឿងញឿនបានច្រើន ចុងក្រោយគ្រានតែចម្លើយមូលបង្កាចរបស់ពួកគ្រឿងញៀនមកចាប់ប្រពន្ធលោកទាំងអយុត្តិធម៏នេះសំណាងបានលោកអភិបាលខេត្តជួយអន្តរាគមន៏ ខំអីវេទនាធំ។សព្វថ្ងៃគ្រួសារលោកនៅជំពាក់ប្រាក់ធនាគារច្រើនណាស់ មិនដូចអ្នកខ្លះចេះតែស្រម៉ៃថា ប្រពន្ធលោករកស៊ីគ្រឿងញឿនខុសហើយ។


កូនស្រី លោក ផាច់ ជី

ប្រភពបានរាយការណ៏ថា នៅក្នុងខេត្តពោធិ៍សាត់ គឺមានមន្ត្រីនគរបាលជាច្រើនរូបទៀតសុទ្ធតែត្រូវដល់អាយុចូលនិត្តន៏ ប៉ុន្តែមិនព្រមចូលនិវត្តន៏ទុកការងារអោយមនុស្សជំនាន់ក្រោយទេ គឺពួកគាត់ខិតខំរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ ហើយមន្ត្រីទាំងនោះភាគ់ច្រើនតំណែងដែលមានអំណាចក្នុងឃុំ ស្រុក និងខេត្ត។

ទាក់ទងព័ត៌មានខាងលើ ផែនដីថ្មី មិនអាចសុំការបំភ្លឺពីលោកស្នងការនគរបាលខេត្តពោធិ៍សាត់ សារុន ចាន់ធី បានទេ៕

 

សេចក្ដីជូនដំណឹង គេហទំព័រ ផែនដីថ្មី មានកត្តិយស សូមជម្រាប់ជូនសាធារណៈជនជ្រាប់ថា អង្គភាពយើងខ្ញុំសព្វថ្ងៃមាន facebook Page ផ្លូវការចំនួន៥ សម្រាប់ផ្សាយបន្តជូន។

សូមបញ្ជាក់ថា គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយក៕