ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មន្រ្តីរដ្ឋបាលព្រៃឈើតូចតាច ៣រូប ត្រូវតុលាការបញ្ជាចាប់ ខណៈនាយខ័ណ្ឌ និងប្រធានមន្ទីរកសិកម្មខេត្តមណ្ដលគិរី ដែលជាមេក្លោងឃុបឃិតធំជាមួយឧកញ៉ា សឹង្ហ សំអុល និងឈ្មួញផ្សេងទៀត នៅសោយសុខលើគំនរប្រាក់ពុករលួយ

មន្រ្តីរដ្ឋបាលព្រៃឈើតូចតាច ៣រូប ត្រូវតុលាការបញ្ជាចាប់ ខណៈនាយខ័ណ្ឌ និងប្រធានមន្ទីរកសិកម្មខេត្តមណ្ដលគិរី ដែលជាមេក្លោងឃុបឃិតធំជាមួយឧកញ៉ា សឹង្ហ សំអុល និងឈ្មួញផ្សេងទៀត នៅសោយសុខលើគំនរប្រាក់ពុករលួយ

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

មណ្ឌលគិរី ៖យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ដ៏កក្រើកនៅក្នុងខេត្តមណ្ឌលគិរី ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់ខ្លួនមេក្លោងបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី គឹឧកញ៉ា សុឹង សំអុល និងបក្ខពួក៣នាក់ទៀត និងចាប់យករថយន្តជាង៤០គ្រឿង កាលពីនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នោះ។ឥឡូវនេះមន្ត្រីរដ្ឋបាលព្រៃឈើ ៣រូបនៅក្នុងខេត្តនេះរត់គេចខ្លួន បន្ទាប់ពីគេសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើស។

ចំពោះលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបុគ្គលរូបនេះបានចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះ កាប់ពីខាងក្រៅអូសចូលទីតាំងក្រុមហ៊ុនក៏ដោយ និងលោក អ៊ុ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត កំពុងនៅសោយសុខលើគំនប្រាក់ដែលបានមកពីការឃុបឃិតពីការបំផ្លាញព្រៃដ៏មហន្តរាយ។

ព្រិត្តិការណ៏ ការចាប់ខ្លួន ឧកញ៉ា សុឹង សំអុល ភ្លាមៗរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានក្លាយជាសារអបអរសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជនរួមជាតិ គាំទ្រលើចំណាត់ការ បំបែកសំណុំរឿងបទល្មើសព្រៃឈើ ខណៈជនរូបនេះជំនាញបំផ្លាញព្រៃឈើ ប្រព្រឹត្តិមិនរាងចាលប្រចាំតំបន់ភូមិភាគឥឦសាន្ត ដឹកឈើឆ្លងដែនទៅវៀតណាម យ៉ាងយូរឆ្នាំ គ្រប់រដូវកាលបំផ្លាញទាំងផ្លូវថ្នល់ថែមទៀត។
មន្ត្រីរដ្ឋបាលព្រៃឈើ៣រូបនៅក្នុងខេត្តនេះរត់គេចខ្លួន បន្ទាប់ពីគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើស។

សូមបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូប ដែលកំពុងរត់គេចខ្លួន ជាប់ព័ន្ធនិងការឃុបឃិតបណ្ដោយអោយកើតមានបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី រួមមាន៖

ទី១ លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ទី២ លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ទី៣ លោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលទាំងព្រៃឈើទាំង៣រូបនេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យពួកគេបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា៖ ផ្តល់ការអនុញ្ញាតផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់, អនុគ្រោះចំពោះបទល្មើសព្រៃឈើ, មិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា, ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។

ដីកាបញ្ជារបស់លោក ហៀង សុភក្ត្រ ក៏បើកផ្លូវឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបនេះផងដែរ ប្រសិនបើប្រទះឃើញរូបគេនៅទីណានោះ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះ ក្រៅពីការចាប់ខ្លួនលោក ស៉ឹង្ហ សំអុល មេឈ្មួញឈើ និងបក្ខពួក៣នាក់ទៅ។ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឱ្យឈ្មួញឈើធំៗ ៤នាក់ផ្សេងទៀត ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើនេះផងដែរ។

អ្នករកស៊ីឈើទាំង៤នាក់ដែលកំពុងគេចខ្លួនដែរនោះរួមមាន៖ ឈ្មោះ សុង វិនចាង អាយុ ៦៨ឆ្នាំ មុខរបរជាអគ្គនាយកក្រុមហ៊ុនដាច់វូដ, ឈ្មោះ ចាង វិនតាវ នាយកក្រុមហ៊ុនយ៉ានចាវ, លោក ណេង ម៉ៅ អាយុ ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក លោក សាំង សុខុន អាយុ ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ជុំវិញសំណុំរឿងបទល្មើសព្រៃឈើដ៏ធំនេះ មហាជនពេលនេះកំពុងទន្ទឹងចាំមើលថា តើមន្ត្រីពុករលួយដែលឃុបឃិតជាមួយឈ្មួញខាងលើ រួមមានដូចជា៖

១ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តមណ្ឌលគិរី ដែលបុគ្គលរូបនេះបានចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះ កាប់ពីខាងក្រៅអូសចូលទីតាំងក្រុមហ៊ុនក៏ដោយ។

២ លោក អ៊ុ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត។ ក្រៅពីនោះនៅមាន៖

៣ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត ។

៤ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ដែលជាបុគ្គលអោយ ឈ្មួញកេណ្ឌប្រមូលមនុស្សទៅបំផ្លាញឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

៥ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ជាមេក្លោង អោយវៀតណាមយកគ្រឿងចក្រ ឡាន ត្រាក់ទ័រចូលបំផ្លាញឈើយ៉ាងអនាធិបតេយ្យ!។

៦ ហើយអ្នកពិសេសជាងគេ គឺលោកអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង គួរត្រូវដកតំណែង និងនាំខ្លួនទៅតុលាការ រឿងបទល្មើសព្រៃឈើសែនធ្ងន់ធ្ងនេះ។ព្រោះថាលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណបញ្ជការកងឯកភាពខេត្តដែលមានអំណាចខ្លាំងគេ ហេតុដោយអោយបទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ បង្កអោយខូចផ្លូវថ្នល់ បែជាលោកធ្វើដេកលក់ តើនណាជឿថា អភិបាលខេត្តរូបនេះមិនបានពាក់ព័ន្ធ និងអំពើពុករលួយម៉េចទៅកើត ?។

ជនពុករលួយទាំង៦រូបខាងលើ គឺជាអ្នកទទួលខុត្រូវខ្ពស់ក្នុងសំណុំរឿង បទល្មើសព្រៃឈើសែនធ្ងនធ្ងជាមួយឧកញ៉ា សឹង្ហ សំអុល និងជាមួយឈ្មួញធំៗជាច្រើននាក់ទៀត។

សម្រាប់មហាជនទូទៅ​នៅទូទាំងប្រទេស ពុំសូវមានជំនឿថា តុលាការខេត្ត អាចចាត់លើមន្ត្រីពុករលួយធំៗ បានទេ។ព្រោះមន្ត្រីទាំងនោះ សុទ្ធតែជាមនុស្សមានទំនាក់ទំនងស្និតស្នាល និងតុលាការខេត្ត ដើម្បីយុត្តិធម៏ និងតម្លាភាព ក្រសួងយុត្តិធម៏ ត្រូវតែប្ដូសមត្ថកិច្ចតុលាការ មកតុលាការភ្នំពេញ វិញម្ដង។

ចំពោះរឿង សម្រាប់មហាជនកំពុងទន្ទឹងរងចាំមើលយ៉ាងអន្ទះសារ ចង់ឃើញនូវចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រេចដកតំណែងនិងចាប់ខ្លួន រួមនិងអូសរឹបទ្រព្យសម្បត្តិ របស់មន្ត្រីពុករលួយខាងលើ ដាក់ថវិកាជាតិ រួមនិងផ្ដន្ទាទោសពួកគេអោយធ្ងន់ធ្ង ដើម្បីព្រមានដល់មន្ត្រីខិលខូចដ៏ទៃទៀត៕