ព័ត៌មានថ្មីៗ
Home / ទំព័រដើម / លោកស័ក្ក៤ ហង្ស សាម៉ុន មន្ត្រីនគរបាលខេត្តពោធិ៍សាត់ ដល់អាយុត្រូវ ចូលនិវត្តន៏តាំងពីយូ ប៉ុន្តែក្រាញនៅធ្វើការជាមួយក្រុមជញ្ជីងថ្លឹងឡាន

លោកស័ក្ក៤ ហង្ស សាម៉ុន មន្ត្រីនគរបាលខេត្តពោធិ៍សាត់ ដល់អាយុត្រូវ ចូលនិវត្តន៏តាំងពីយូ ប៉ុន្តែក្រាញនៅធ្វើការជាមួយក្រុមជញ្ជីងថ្លឹងឡាន

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ពោធិ៍សាត់៖មន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ នៃស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ គឺ លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន ត្រូវបានគេដឹងថា រូបគាត់ត្រូវដល់អាយុចូលនិត្តន៏ជាច្រើនឆ្នាំកន្លង ប៉ុន្តែគាត់នៅតែប្រឹងប្រែងរកខ្សែរទុយោទប់មិនអោយចូលនិវត្តន៏។ហើយមានសំណាងល្អលោក ក៏បានបន្តការងារដដែលតាមបំណង។បន្ថែមលើសពីនោះទៀតលោកត្រូវបានលោកស្នងការចាត់តាំងអោយទៅបំពេញការងារស្ថានីយ៏ថ្លឹងឡាន ក្នុងខេត្ត ដែលជាកន្លែងមានចំណូលមិនចេះរីងស្ងួតទៀតផង។ បើតាមត្រូវអ្នកគួរទៅធ្វើការជាមួយក្រុមជញ្ជីង គឺនគរបាលចរាចណ៏ ប៉ុន្តែបែជាបានទៅលើ លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន ទៅវិញពិតជាគួរសសើរម៉ែន។

ប្រភពបានរាយការណ៏ថា លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន
គឺ ត្រូវចូលនិវត្តន៏តាំងពី ពេល ៣,៤ ឆ្នាំមុន តែគាត់ចេះទប់កៅអីបានល្អ។ចំពោះសព្វថ្ងៃរូបគាត់ ត្រូវគេសង្ស័យថា រូបគាត់ធ្វើការអត់ប្រាក់ផង។ ព្រោះអត់មានលិខិតរបស់ក្រសួងមហាផ្ទៃ អនុញាត្តិអោយបន្តងារតទេ។ហើយទោះបីលោកវរសេនីយ៏ត្រី ហង្ស សាម៉ុន អត់ប្រាក់ខែក៏រូបគាត់ គ្មានអ្វីត្រូវលំបាកទេ ដោយគាត់ទទួលប្រាក់ពីក្រុមជញ្ជីងថ្លឹងឡាន តាំងពីគាត់អត់លុយ រហូតដល់នេះ គាត់មានលុយធូធាជាងមុនឆ្ងាយណាស់ និងធ្វើអោយមន្ត្រីនគរបាលជាច្រើនសសើរថា គាត់ពូកែរកលុយថែមទៀត។

មន្ត្រីនគរបាលមួយចំនួនចង់ឃើញក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវអំពីករណីនេះ ។ ព្រោះតាមដឹងនៅខេត្តពោធិ៍សាត់
លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន គឺនៅមានមន្ត្រីនគរបាលជាច្រើនទៀត ដល់អាយុចូលនិត្តន៏ហើយ ប៉ុន្តែនៅកាន់តំណែងសំខាន់ៗ ដូចជាមេប៉ុស្តន៏ អធិការរង និងអ្នកខ្លះធំជាងនេះទៀត។

ទាក់ទងព័ត៌មាននេះ ផែនដីថ្មី ពុំអាចរកការបំភ្លឺពីលោកស្នងការនគរបាលខេត្តពោធិ៍សាត់ សារុន ចាន់ធី បានទេ៕