ព័ត៌មានថ្មីៗ
Home / ទំព័រដើម / សូមជួយមើលគំនរឈើហ៊ុបរាប់សិបដើមនៅទីបញ្ជាការស្រាលទីចាត់យោធាគីមីសាស្រ្ត មានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ ក្រោមការគ្រប់គ្រងផ្ទាល់ពីឧត្តមសេនីយ៏ទោ កែវ ប៊ុនណា នាយករងទីចាត់យោធាគីមីសាស្រ្ត

សូមជួយមើលគំនរឈើហ៊ុបរាប់សិបដើមនៅទីបញ្ជាការស្រាលទីចាត់យោធាគីមីសាស្រ្ត មានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ ក្រោមការគ្រប់គ្រងផ្ទាល់ពីឧត្តមសេនីយ៏ទោ កែវ ប៊ុនណា នាយករងទីចាត់យោធាគីមីសាស្រ្ត

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ព្រះវិហារ ៖ឈើហ៊ុបរាប់សិបដើមត្រូវគេដឹងថា លោកឧត្តមសេនីយ៏ទោ កែវ ប៊ុនណា នាយករងទីចាត់យោធាគីមីសាស្រ្តនិងជាប្រធានទីបញ្ជាការស្រាលទីចាត់យោធាគីមីសាស្រ្ត បានដឹកយកមករក្សាទុកក្នុងបន្ទាយខ្លួនដែលមានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ។


ប្រភពបានរាយណ៏ថា ឈើខាងលើ គឺលោកឧត្តមសេនីយ៏ទោ កែវ ប៊ុនណា បានដឹកយករក្សាទុកក្នុងបរិវេណដីបន្ទាយ ដើម្បីកែច្នៃជាសង្ហារឹម រួមនិងយកឈើខ្លះចេះទៅទីផ្សារ ។ហើយនៅពេលថ្មីៗនេះលោកឧត្តមសេនីយ៏ទោ កែវ ប៊ុនណា បានបញ្ជារឡានស្ទួចឈើបំរ៉ុងយកទៅលក់ ប៉ុន្តែក៏លើកឈើចុះវិញក្រោយដឹងថា កម្លាំងរាជអាវុធហត្ថលើផ្ទៃ បើកយុទ្ធនាការចុះបង្ក្រាប់បទល្មើសព្រៃឈើទ្រុងទ្រាយធំនោះ។


ប្រភពដដែលបានបន្តថា បន្ទាប់ប៉ុន្មាន់ថ្ងៃគេឃើញមានកម្លាំងចំរុះខេត្តចុះទៅទីតាំងខាងលើ និងបានចេញមកវិញមើលទៅជាដើរកំសាន្តអញ្ចឹង មិនដឹងកម្លាំងចុះទៅធ្វើអ្វី និងទទួលបានលទ្ធផល់អ្វីទេ មើលទៅដូចជាគួរសង្ស័យណាស់ ដែលចាំបាច់ថ្នាក់គួរចុះអង្កេតផង។

ទាក់ព័ត៌មាននេះ ផែនដីថ្មី មិនអាចរកការបំភ្លឺពីមន្ត្រីពាក់បានទេ៕