ព័ត៌មានថ្មីៗ
Home / ទំព័រដើម / កុំចេះតែហ៊ាន៖ អ្នកកាសែត ២ រូប​ ដែលហ៊ានផ្សាយរឿងទំនាស់ដីធ្លីនៅខេត្ត​ព្រះ​សីហនុ រវាងពលរដ្ឋ២៤គ្រួសារជាមួយសេដ្ឋីឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស ត្រូវចាប់ខ្លួន និងរងការចោទប្រកាន់ទាំងអយុត្តិធម៏ ក្រោមការរិះគន់ពីមហាជន​ច្រើនលើសលុបនៅពេញប្រទេស

កុំចេះតែហ៊ាន៖ អ្នកកាសែត ២ រូប​ ដែលហ៊ានផ្សាយរឿងទំនាស់ដីធ្លីនៅខេត្ត​ព្រះ​សីហនុ រវាងពលរដ្ឋ២៤គ្រួសារជាមួយសេដ្ឋីឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស ត្រូវចាប់ខ្លួន និងរងការចោទប្រកាន់ទាំងអយុត្តិធម៏ ក្រោមការរិះគន់ពីមហាជន​ច្រើនលើសលុបនៅពេញប្រទេស

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

អ្នកកាសែត ២ រូប ខាងស្តាំ លោកកែវ រតនា និងលោកហ៊ុន សុខា និងពលរដ្ឋដែលត្រូវបានចោទក្នុងជម្លោះដីធ្លី

ព្រះសីហនុ៖ករណីទំនាស់ដីធ្លីរវាងពលរដ្ឋ២៤គ្រួសារជាមួយសេដ្ឋីឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស និងជាម្ចាស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ពេលនេះអ្នក​កាសែត​ ២ រូប ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពីម្សិលមិញពី​បទ​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ហើយ​ប្រជាពលរដ្ឋ​ ៥​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត ក្រោយពី​កម្លាំង​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ ឃាត់​ខ្លួន ​នៅថ្ងៃទី១៩ ខែ០៧ ឆ្នាំ២០១៩ ​។ចំពោះការចាប់ខ្លួនអ្នកកាសែតនេះ ក៏បានបង្កអោយមានការរិះគន់ថា ជាអំពើអយុត្តិធម៏យ៉ាងខ្លាំងពីសំណាក់មហាជន​ច្រើនលើសលុប រួមនិអ្នកកាសែតផងដែរ។ព្រោះថាអ្នកកាសែតទាំង២រូប មិនបានប្រព្រិត្តិអ្វីខុសទេ ផ្ទុយទៅវិញពួកគាត់បានបំពេញតួនាទីដ៏ល្អប្រសើរ ហើយពលរដ្ឋដែលមានបញ្ហាទំនាស់បានសុំអោយពួកគាត់ជាអ្នកកាសែតជួយផ្សព្វផ្សាយ ដើម្បីទាមរកយុត្តិធម៏តែប៉ុណ្ណោះ។

ទាក់ទងនិងការចាប់ខ្លួនអ្នកកាសែត ២រូប និងពលរដ្ឋ៥រូបខាងលើ រហូតមកដល់ល្ងាច់ថ្ងៃទី២៣ ខែ០៧ ឆ្នាំ២០១៩នេះ គេមិនទាន់ដឹងថា ជោគវាសនាពួកគាត់ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ ឬ អនុញាត្តិអោយនូវក្រៅឃុំ ប៉ុន្តែដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនោះទេ។ករណីត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ។

 

បើតាមសម្ដីរបស់លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ថ្លែង ថា ជនសង្ស័យឈ្មោះ កែរ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣នៃច្បាប់ភូមិបាល ។

ករណីទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង នាពេលសេដ្ឋី ថេង ប៊ុនម៉ា នៅមានជីវិត កាលពីជាងទៅកាលជាង១០ឆ្នាំមុនបានកើតម្ដង និងបានប្រើកម្លាំងកងរាជអាវុធហត្ថខេត្ត(កាលនោះជាក្រុង)បាញ់ពលរដ្ឋអោយរងរបួស បន្ទាប់មករឿងក៏បែកធ្លាយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយកាត់ដីមួយចំនួនជូនពលរដ្ដែលបានទាមទា ប៉ុន្តែការចាត់ចែងរបស់អាជ្ញាធរក្រុង(ស្មើរខេត្ត) មានអំពើពុករលួយ ពលរដ្ឋ២៤គ្រួសារមិនយល់ស្រប ក៏បានបន្តប្ដឹងទាមទារហូតមក តែគ្មានដំណោះស្រាយ រហូតដល់មានករណីចាប់ខ្លួននេះកើតឡើង សំណាងហើយគ្មានអ្នកទទួលរងរបួសធ្ងន់ធ្ងដូចពេលមុន។

ចំណែកច្បាប់ដែលតុលាការខេត្តព្រះសីហនុ លើកយកមកធ្វើការ ចោទប្រកាន់លើអ្នកកាសែតពីរនាក់ ដែលជាជនត្រូវចោទនោះ ឝឺ ពីបទ ” ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់ អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និង សមគំនិតក្នុងអំពើ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត តាមមាត្រា ៤៩៥ មាត្រា ៤៩៧ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៣ នៃច្បាប់ភូមិបាល ។

តើច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ក្នុងរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសអោយប្រើ ចាប់ពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ១៩៩៥ នៅមានសារ: សំខាន់ទៀតទេ ? បើស្ថាប័នតុលាការមិនយកច្បាប់ស្តីពី របប សារព័ត៌មានមកប្រើចំពោះករណីអ្នកកាសែតផងនោះ ? តើ អ្នកកាសែតត្រូវចុះទៅយកព័ត៌មានពិតជាក់ស្តែង ធ្វើការផ្សព្វ ផ្សាយព័ត៌មាននៅទីកន្លែងសាធារណ:ដែលមានប្រជាពលរដ្ឋជួបជុំគ្នាតវ៉ា ពីរឿងផ្សេងៗ ឬកន្លែងមានប្រើប្រាស់អំពើហិង្សាផ្សេងៗ តើត្រូវធ្វើតាមរបៀបណា ? ដើម្បីចៀសផុតពីការចោទ ប្រកាន់ ដូចក្នុងបទចោទខាងលើ ? មើលសុំអស់លោកអ្នកចេះ ច្បាប់ជួយបំភ្លឺផ្លូវអ្នកកាសែតខ្មែរផងទាន ! ។ ប៉ុន្មានមាត្រាខាង លើនេះក្នុងច្បាប់ស្តីពី របបសារព័ត៌មានដូចជាមិនមានចែងទេ ។

ករណីនេះធ្ងន់ធ្ងរណាស់ សូមលោក ចៅក្រម និងព្រះរាជអាជ្ញារ មេត្តាគួរពិចារណានិងទម្លាក់បទចោទនេះចោលវិញទៅ ព្រោះវាអយុត្តិធម៌ណាស់សំរាប់អ្នកកាសែតខ្មែរ។ មើលអស់លោកៗចាងហ្វាងការផ្សាយ នៃសារព័ត៌មាន និងអ្នកច្បាប់ រួមនិងពលរដ្ឋ គួរចូលរួមបញ្ចេញមតិយោបល់ខ្លះៗផងមើល តើគួរធ្វើ បែបណាបើអ្នកកាសែតមិនត្រូវបានការពារដោយច្បាប់ របស់ខ្លួនឯងបែបនេះ ? តើប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខ ឈរលើគោលការណ៍ អ្វីខ្លះ ? លទ្ធិ ប្រជាធិបតេយ្យ សេរីភាព នៃការបញ្ចេញមតិ ពិសេសអ្នក កាសែតត្រូវបាន អ្នកមានអំណាច និង ទឹកលុយ ជ្រើសយកប្រព័នតុលាការមកវាយ បំបាក់ស្មារត៏អ្នកកាសែត តាមអំពើចិត្តអី ? ៕