ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ជនថ្លើមធំហ៊ានបោះបង្គោលរបងរំលោភយកដីវត្តគោកបញ្ជាន់ ដែលមានតម្លៃជិត២០លានដុល្លារ គឺម្ចាស់ក្រុមហ៊ុន ហេង ចេស្ដា

ជនថ្លើមធំហ៊ានបោះបង្គោលរបងរំលោភយកដីវត្តគោកបញ្ជាន់ ដែលមានតម្លៃជិត២០លានដុល្លារ គឺម្ចាស់ក្រុមហ៊ុន ហេង ចេស្ដា

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

ភ្នំពេញ៖ ករណីជនមិនស្គាល់មុខប្រើកូនចៅខ្លួនទៅបោះបង្គោលរបងព័ទ្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត៤ហិកតា ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានតម្លៃខ្ទង់ជិត២០លានដុល្លារ នាពេលថ្មីៗនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទៅចូលរួម បោះបង្គោល និងឈរការពារបង្គោលដែលពួកគេបោះរំលោភយកដី វត្តតាមបញ្ជាមេរបស់ពួកគេនោះ។

ប្រភពពីមន្ត្រីអាជ្ញាធរ ដែលដកស្រង់ចំលើយរបស់ជនទៅបោះបង្គោលរំលោភយកដីវត្តខាងលើ បានអះអាងថា អ្នកដែលបញ្ជាអោយរូបគេ ទៅបោះបង្គោលយកដីវត្តខាងលើគឺមានឈ្មោះហេង ចេស្ដា ប្រធានក្រុមហ៊ុន ហេង ចេស្ដា តែអត្តសញ្ញាណពិតប្រាកដគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ អ្នកខ្លះគេថាឈ្មោះ ហេង ចេស្ដា នេះ មានឋានៈជាឧត្តមសេនីយ៏ ។ ក្នុងនោះតាមការអះអាង ក្រោយពីមន្ត្រីអាជ្ញាធរលើកគ្នាចុះទៅ ដកបង្គោលបោះរំលោភយកដីវត្ត និងឃាត់ខ្លួនកូនចៅគេយកទៅសួរនាំរួចមក មានបុរសម្នាក់ដែលអះអាងថា ឈ្មោះ ហេង ចេស្ដា ខាងលើ បាន ទូរស័ព្ឌទៅគំរាមមន្ត្រីអាជ្ញាធរមូលដ្ឋានទៀតផង។

សូមរំលឹកថា នៅពេលថ្មីៗនេះមានមនុស្សមួយក្រុមមានគ្នាជិត១០នាក់ បាននាំគ្នាយកបង្គោលទៅបោះរំលោភយកដីស្រះទឹកវត្តគោក បញ្ជាន់មានទំហំជាង៣ហិកតា ជិត៤ហិចតា បានទៅបោះទីតាំងឈរជើងនិងឈរការពារបង្គោល និងដីដែលបានយកបង្គោលបោះនោះថែមទៀត។

ករណីនេះ បានធ្វើអោយអ្នកភូមិផ្ទុះប្រតិកម្ម ឡើង ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ត្រីសាលាខណ្ឌពោធ៌សែនជ័យ បានលើកគ្នាចុះទៅដកបង្គោលស៊ីម៉ង់ត៍នោះចេញវិញ ហើយថែមទាំងបានឃាត់ខ្លួនបុរស់២នាក់ នាំទៅកាន់យកទៅកាន់សាលាខណ្ឌពោធ៌សែនជ័យ ដើម្បីធ្វើការសាកសួររួច បុរសម្នាក់ដែលមិនបានពាក់ព័ន្ធ ក៏ត្រូវបានដោះលែងវិញ។ចំណែកបុរស់ម្នាក់ទៀតឈ្មោះ ហង្ស ពេជ្រ ភេទប្រុស អាយុ៥៦ ឆ្នាំ អតីតយោធាពិការនៅអង្គភាពភូមិភាគពិសេស មុនធ្លាក់ខ្លួនពិការ មានឋានន្តរស័ក្ក ថ្នាក់វរសេនីយ៍ឯក មានទីលំនៅបច្ចុប្បន្ន ភូមិតាង៉ូវ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

បើយោងតាមចំលើយរបស់លោក ហង្ស ពេជ្រ បានអោយដឹងថា គាត់មកមើលដីខាងលើនេះតាមបញ្ជា ក្រុមហ៊ុន ហេង ចេស្ដា ដែលមានទីស្នាក់ការនៅម្ដុំវត្តនិរោធខណ្ឌច្បារអំពៅ។
ទាក់ទងពាក់ព័ន្ធការអះអាងបុរស់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ គេហទំព័រ ផែនដីថ្មី មិនទំនាក់ទំនងនិងក្រុមហ៊ុន ហេង ចេស្ដា ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌ។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៥ ដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាន់នេះ មានទំហំ៣៦,៦៥៦ម៉ែត្រការ៉េ ត្រូវបានលោក ឆាយ ឬទ្ធិសែន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញកាលសម័យណោះ ចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ជា សម្បត្តិ របស់វត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលពីអំឡុងឆ្នាំ២០១៦ ដីស្រះព្រះទន្លេនេះ ធ្លាប់មានក្រុមជនខិលខូចឃុបឃិតគ្នាលួចលក់ម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរារាំង និង ប្តឹងទប់ស្កាត់ទាន់ពេលវេលា។

ក្រុមជនខិចខូច បានលួចលក់ដីជាប់សាលារៀនបឋមសិក្សាគោកបញ្ជាន់ ដែលជាកម្មសិទ្ធិរបស់វត្ត ទំហំ ៧ម៉ែត្រ គុណនឹង១០០ម៉ែត្រអស់ម្ដងរួចមកហើយ។ ពលរដ្ឋសង្កាត់ចោមចៅ២ បានឲ្យដឹងថា ករណីដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការរាជធានីនៅឡើយ ដោយសារប្រជាពលរដ្ឋបានប្តឹងរក្សាការពារ និងសុំរំលាយគណៈកម្មការវត្តគោកបញ្ជាន់ចោល ព្រោះពួកគាត់សង្ស័យថា ដីវត្តអាចឈ្មួញទិញបានព្រោះមាន ការឃុបឃិតគ្នាពីមនុស្សដែលមានសិទ្ធិអំណាច សម្រេចកិច្ចការនៅក្នុងវត្តនេះ។

តាមអ្នករកស៊ីទិញ លក់ដីធ្លី បានបង្ហើបអោយដឹងថា ទីតាំងដីស្រះទន្លេរបស់វត្តគោកបញ្ជាន់នេះ បើលក់បាន១ម៉ែត្រការ៉េខ្ទង់៥០០ដុល្លារ ឯណោះ។ ដូចនេះ បើគេយក៣៦.៦៥៦ម៉ែត្រការ៉េគុណ៥០០ដុល្លារទៅ គឺស្មើរ១៨.៣២៨.០០០ដុល្លារឯណោះ ! អញ្ចឹងតើបានឈ្មួញស្រក់ទឹកមាត់មិនខ្លាចបុណ្យបាបនោះឡើយ៕