ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ណម ពិសិដ្ឋ ទាមទាប្រាក់ទឹកតែថ្លៃខ្ពស់ ពីការចំណាយអភិវឌ្ឍន៏ នៅក្នុងខេត្ត ចឹងប្រាក់អភិវឌ្ឍន៏ត្រូវបាត់បង់ អំពើពុករលួយ

ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ណម ពិសិដ្ឋ ទាមទាប្រាក់ទឹកតែថ្លៃខ្ពស់ ពីការចំណាយអភិវឌ្ឍន៏ នៅក្នុងខេត្ត ចឹងប្រាក់អភិវឌ្ឍន៏ត្រូវបាត់បង់ អំពើពុករលួយ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205

ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

សៀមរាប៖ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប លោក ណម ពិសិដ្ឋ កំពុងត្រូវបានសង្ស័យថា ធុំក្លិនមិនស្រួលប្រព្រឹត្តអំពើពុករលួយ​ច្រើន​រូបភាព ដែល​បណ្តាមន្ទីរនិងក្រុមហ៊ុនុមួយចំនួននៅខេត្តរអ៊ូរទាំសឹងគ្រប់ៗគ្នា ប៉ុន្តែមិនហ៊ានតតាំង ដោយជួបការបាកនិងយ៉ាប់លើស។

ប្រភពបន្ថែមថា តាមមន្ទីរអង្គភាពជុំវិញ​ខេត្ត និងក្រុមហ៊ុន គឺលោក ណម ពិសិដ្ឋ តែងតែបានទាមនូវកម្លៃទឹកពីពួកគេ និងបាននិយាយដោយចំហរចំពោះ​ការទាប្រាក់ទឹកលើការទូទាត់ នៃការចំណាយលើគម្រោងនានា ពីតាមមន្ទីរនិងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការផ្គត់ផ្គងទំនិញ សម្ភារះ ឬការសាងសំណង់ ដើម្បី​រួមចំណែក​ចុះមូលដ្ឋាន ។ ហើយអ្វីដែលនៅពេលដែលលោក​នេះគឺគ្មាននរណា​ហ៊ានតវ៉ានោះឡើយ ។ ករណីនេះគេមិនដឹងថា លោកអភិបាលខេត្តសៀម​រាប និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ​បានជ្រាបដែរឬទេ? នេះគឺជារឿងមួយ ដែលថ្នាក់ដឹកនាំគួរស្រាវជ្រាវផង។

ករណីស្តារស្ទឺងសៀមរាប ដែលលោក ណម ពិសិដ្ឋ សហការជាមួយក្រុមហ៊ុនរាជសី នាគ្រាកន្លងមក មានពាក់ព័ន្ធជាមួយ​លោក ណម ពិសិដ្ឋ ដោយមានភាពមិនប្រក្រតីជាច្រើន ។ គេរាយការណ៍ថា គ្រាន់តែអាចម៍ដី ដែល​បានជីកកកាយពីមាត់ស្ទឹងសៀមរាប​ យកអាចច៏ដីទៅចាក់បំពេញ​នៅក្នុងដីឡូត៍ លោក ណម ពិសិដ្ឋ ក៏ជារឿងមួយ​មានភាពមិនប្រក្រតីដែរ ។

ករណីនេះ ត្រូវបានមន្ត្រីសាលាក្រុងសៀមរាបអះអាងថា សកម្មភាព​ដែលបានធ្វើឡើង​ក្នុងការស្តារស្ទឹងសៀមរាប ដោយ​ក្រុមហ៊ុនរាជសី​មានពាក់ព័ន្ធនឹងអំពើពុករលួយ​ជាមួយ​លោក ណម ពិសិដ្ឋ ។ គេមិនដឹងថា តើថ្នាក់ដឹកនាំខេត្តសៀមរាប មាន​ពាក់ព័ន្ធនឹងបញ្ហានេះ​ជាមួយលោកណម ពិសិដ្ឋ ដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែគេកត់សម្គាល់ឃើញថា មិនដែលមានប្រតិកម្ម​អំពីមន្ត្រីថ្នាក់ដឹកនាំខេត្តជុំវិញ​ការស្តារ​ស្ទឹងសៀមរាបនោះទេ ។

មន្ត្រីរាជការជុំវិញសាលាខេត្តសៀមរាប បានខ្សឹបខ្សៀវគ្នាតាមតុកាហ្វេថា អំពើពុករលួយ​របស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានក្លាយទៅជា​ទម្លាប់ ដែលគ្មាននរណាអាចតវ៉ាបាន ហើយបញ្ហា​ដែលបានកើតឡើងនៅតាម​មន្ទីរនានា ជាពិសេស​ថ្លៃទឹកតែ តែងតែកើតមានតាំងពីដើមរៀងមក ។ ចំណុចនេះ មន្ត្រី​ប្រធានមន្ទីរជុំវិញសាលាខេត្តសៀមរាប ខ្លះបានអះអាងថា គួរតែបញ្ចប់វប្បធម៌​បែបនេះទៅ ។ មន្ត្រីទាំងនោះសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យមើលប្រធានមន្ទីរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ខេត្តសៀមរាបផង ពីព្រោះលោកបានប្រព្រឹត្តអំពើពុករលួយ​ល្មមឆ្អែតឆ្អន់ហើយ ។ អំពើពុករលួយ​ពេលនេះ បែរជាយកការងារ​ធ្វើជាលេសដើម្បីប្រយោជន៍បុគ្គលថែមទៀតផង។

ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី នៅរសៀលថ្ងៃទី២៣ ខែ០៧ ឆ្នាំ២០១៩នេះមិនអាចរកការបំភ្លឺពី លោក ណម ពិសិដ្ឋ ប្រធានមន្ទីរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ខេត្តសៀម នោះទេ៕