ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ព័ត៌មានបន្ថែម៖រឿងអ្នកកាសែត ២ រូប ដែលប៉េអឹមខេត្តព្រះសីហនុ ចាប់ទោះបីបានដោះលែងវិញ ប៉ុន្តែភាពអយុត្តិធម៌នៅមានដដែល #ករណីផ្សាយព័ត៌មានរឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ២៤គ្រួសារជាមួយនិងឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស

ព័ត៌មានបន្ថែម៖រឿងអ្នកកាសែត ២ រូប ដែលប៉េអឹមខេត្តព្រះសីហនុ ចាប់ទោះបីបានដោះលែងវិញ ប៉ុន្តែភាពអយុត្តិធម៌នៅមានដដែល #ករណីផ្សាយព័ត៌មានរឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ២៤គ្រួសារជាមួយនិងឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

ព្រះសីហនុ៖ករណីទំនាស់ដីធ្លីរវាងពលរដ្ឋចំនួន២៤គ្រួសារជាមួយនិងក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដែលគ្រប់គ្រងដោយទាយាទ គឺឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស ហើយឈានដល់ការចាប់ និងខ្លួនប្រជាពលរដ្ឋដែលជាភាគីទំនាស់ចំនួន ៥រូប រួមនិងឃាតខ្លួនលោក ហ៊ុន សុខា ប្រធានក្លឹបអ្នក កាសែតឯករាជ្យ និងជាអគ្គនាយកទូរទស្សន៏ CPN TV និងលោក កែវ រតនា ចាងហ្វាងកាសែត TN អស់រយះពេល៤ថ្ងៃ គឺ ពីថ្ងៃទី១៩ និងបានតុលាការខេត្តព្រះសីហនុ ដោះលែងនៅវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី ២៣ កក្កដា ២០១៩ កន្លងទៅថ្មីៗនេះ ប៉ុន្តែតុលាការបានដាក់អ្នកកាសែតទាំង ២រូប ខាងលើ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មានន័យថាអ្នកកាសែតទាំង២ មិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសជាដាច់ខាច និងត្រូវចូលបង្ហាញមុខអោយមន្ត្រីនគរបាលយុត្តិធម៏ឃើញជារឿងរាល់ខែ។ហើយរឿងនេះលុះត្រាតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុង ទើបអ្នកកាសែតទាំង២រូបបានទទួលយុត្តិធម៏ឡើងវិញ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៥នាក់ និងអ្នកកាសែត ២ នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រ ហេង ប៊ុនទី ជាបញ្ជាការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ទាក់ទងនិងករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ២៤គ្រួសារជាមួយឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស និងជាម្ចាស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដែលជាទាយាទរបស់ឧកញ៉ា ថេង ប៊ុនម៉ា ផងដែរ។ហើយបន្ទាប់នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កៀង សុន្ទរោ បានសម្រេចចោទប្រកាន់អ្នកកាសែត២នាក់ និងប្រជាពលរដ្ឋ៥នាក់ ករណីប្រើហិង្សា និងញុះញង់លើដីឧកញ៉ា ខូវ សម្បត្តិ ទៅវិញ។ប៉ុន្តែសម្រាប់អ្នកកាសែតត្រូវបានដោះលែងវិញ។ចំណែកប្រជាពលរដ្ឋទាំង៥នាក់ រស់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទី១៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ ទី២៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ ទី៣៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ ទី៤៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំទី៥៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ ត្រូវបានតុលាការសម្រចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ការចាប់ខ្លួនអ្នកកាសែតនេះ ក៏បានបង្កអោយមានការរិះគន់ដ៏ខ្លាំងខ្លាពីមហាជន រួមនិងអ្នកកាសែតជាតិ អន្តរជាតិ ថាជាអំពើអយុត្តិធម៏ដែលកម្រមាន។ព្រោះថាអ្នកកាសែតទាំង២រូប មិនបានប្រព្រិត្តិអ្វីខុសទេ។ ផ្ទុយទៅវិញពួកគាត់បានបំពេញតួនាទីដ៏ល្អប្រសើរ ហើយពលរដ្ឋដែលមានបញ្ហាទំនាស់បានសុំអោយពួកគាត់ជាអ្នកកាសែតជួយផ្សព្វផ្សាយ ដើម្បីទាមរកយុត្តិធម៏តែប៉ុណ្ណោះ។

ច្បាប់ដែលតុលាការខេត្តព្រះសីហនុ លើកយកមកធ្វើការ ចោទប្រកាន់លើអ្នកកាសែតពីរនាក់ ដែលជាជនត្រូវចោទនោះ ឝឺ ពីបទ ” ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់ អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និង សមគំនិតក្នុងអំពើ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត តាមមាត្រា ៤៩៥ មាត្រា ៤៩៧ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៣ នៃច្បាប់ភូមិបាល ។

តើច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ក្នុងរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសអោយប្រើ ចាប់ពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ១៩៩៥ នៅមានសារ: សំខាន់ទៀតទេ ? បើស្ថាប័នតុលាការមិនយកច្បាប់ស្តីពី របប សារព័ត៌មានមកប្រើចំពោះករណីអ្នកកាសែតផងនោះ ? តើ អ្នកកាសែតត្រូវចុះទៅយកព័ត៌មានពិតជាក់ស្តែង ធ្វើការផ្សព្វ ផ្សាយព័ត៌មាននៅទីកន្លែងសាធារណ:ដែលមានប្រជាពលរដ្ឋជួបជុំគ្នាតវ៉ា ពីរឿងផ្សេងៗ ឬកន្លែងមានប្រើប្រាស់អំពើហិង្សាផ្សេងៗ តើត្រូវធ្វើតាមរបៀបណា ? ដើម្បីចៀសផុតពីការចោទ ប្រកាន់ ដូចក្នុងបទចោទខាងលើ ? មើលសុំអស់លោកអ្នកចេះ ច្បាប់ជួយបំភ្លឺផ្លូវអ្នកកាសែតខ្មែរផងទាន ! ។ ប៉ុន្មានមាត្រាខាង លើនេះក្នុងច្បាប់ស្តីពី របបសារព័ត៌មានដូចជាមិនមានចែងទេ ។

ដូច្នេះសូមលោក ចៅក្រម និងព្រះរាជអាជ្ញារមេត្តាគួរពិចារណា និងទម្លាក់បទចោទនេះចោលវិញទៅ ព្រោះវាអយុត្តិធម៌ណាស់សំរាប់អ្នកកាសែត។ តើគួរធ្វើ បែបណាបើអ្នកកាសែតមិនត្រូវបានការពារដោយច្បាប់ របស់ខ្លួនឯងបែបនេះ ? តើប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខ ឈរលើគោលការណ៍ អ្វីខ្លះ ? លទ្ធិ ប្រជាធិបតេយ្យ សេរីភាព នៃការបញ្ចេញមតិ ពិសេសអ្នក កាសែតត្រូវបាន អ្នកមានអំណាច និង ទឹកលុយ ជ្រើសយកប្រព័នតុលាការមកវាយ បំបាក់ស្មារត៏អ្នកកាសែតតាមអំពើចិត្តបែបនេះ។

សូមជ្រាប់ថា ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយនិងក្រុមហ៊ុនថៃ ប៊ុនរ៉ុង ជាង១០ឆ្នាំមុនបានកើតម្ដង ហើយកម្លាំងកងរាជអាវុធហត្ថខេត្ត(កាលនោះជាក្រុង)បាញ់ប្រជាពលរដ្ឋអោយរងរបួសយ៉ាងធ្ងន់ធ្ងផងដែរ។ហើយបន្ទាប់មករឿងនេះ ក៏បានបែកធ្លាយដោយល្បីខ្លាំង ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាអោយកាត់ដីមួយចំនួនជូនប្រជាពលរដ្ឋដែលបានប្ដឹងតវ៉ាទាមទាដី ប៉ុន្តែការចាត់ចែងរបស់អាជ្ញាធរក្រុង(ខេត្ត) សម័យនោះមានអំពើពុករលួយខ្លាំង។ចំណែកប្រជាពលរដ្ឋ២៤គ្រួសារមិនយល់ស្រប ក៏បានប្ដឹងទាមទាដីរហូតមក ប៉ុន្តែគ្មានដំណោះស្រាយ ហើយដីដែលប្រជាពលរដ្ឋប្ដឹងជំទាស់ ត្រូវក្រុមហ៊ុនថៃ ប៊ុនរ៉ុង ធ្វើប្លង់កម្មសិទ្ធិបាន ទោះមានបណ្ណឹងតវ៉ានៅគណៈកម្មការសុរិយោដីក្រុងព្រះសីហនុ(ខេត្ត)ក្ដី។ហើយប្រជាពលរដ្ឋទាំងនោះនៅបន្តប្ដឹងដដែល រហូតមកដល់មានការចាប់ខ្លួននេះ ប៉ុន្តែលើកនេះពិតជាសំណាងជាងលើកមុនខ្លាំងណាស់។ព្រោះដែលគ្មានអ្នកទទួលរងរបួស ដូចកាលពីជាង១០ឆ្នាំមុននោះទេ។

សូមបញ្ជាក់ថា លោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ត្រូវបានសាធារណជនស្គាល់ថា ជាកូនប្រុសច្បងរបស់អ្នក​ឧកញ៉ា ថេង ប៊ុនម៉ា និងជាអតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ហើយលោកឧកញ៉ាតែងតែ ចូលរួមក្នុងការងារមនុស្សធម៌ជួយសង្គមជាច្រើនរាប់មិនអស់។ជាពិសេសនៅឆ្នាំ២០១៦ លោកឧកញ៉ា បានផ្តល់ថវិកាចំនួន ១៧៥០០០០(មួយលាន ប្រាំពីសែន និងប្រាំមុឺន) ដុល្លារអាមេរិក ដើម្បីសាងសង់អាគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។៕