ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ព្រះរាជអាជ្ញារងខេត្តកោះកុង អង រី យកស្រីកំណាន់ចិត្តទៅដោះកូយនៅផ្ទះសំណាក់ស្រែនាង ក្នុងខណ្ឌចំការមន ត្រូវប្រពន្ធតាមទាន់ផ្អើលឆុល រត់គេចទាំងកណ្ដាលយប់

ព្រះរាជអាជ្ញារងខេត្តកោះកុង អង រី យកស្រីកំណាន់ចិត្តទៅដោះកូយនៅផ្ទះសំណាក់ស្រែនាង ក្នុងខណ្ឌចំការមន ត្រូវប្រពន្ធតាមទាន់ផ្អើលឆុល រត់គេចទាំងកណ្ដាលយប់

ការិយាល័យព័ត៌មានទូរស័ព្ទលេខ 092 464 205

ភ្នំពេញ៖ លោកព្រះរាជអាជ្ញារង អង រី នៃ អយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវស្ត្រីជាភរិយាបានស្តីបន្ទោសដោយប្រើពាក្យធ្ងន់ៗថា៖ ហ្អែងល្បីហើយ ល្បីពេញគួរសមដែរ ស្រីដែលអះអាងថា ជាភរិយាស្របច្បាប់បានតាមទាន់លោកព្រះរាជអាជ្ញារង អង រី ជាប្តីបានយកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាង។ហើយក្នុងហេតុការណ៏នេះ សង្ស័យភ័យពេក លោកព្រះរាជអាជ្ញាររងក៏បានជម្លៀសស្រីស្នេហ៍ឲ្យគេចខ្លួន ខណៈប្រពន្ធទូរស័ព្ទឲ្យចេញពីបន្ទប់មកដោះស្រាយគ្នា។ករណីនេះបង្កការភ្ញាក់ផ្អើលអ្នកភូមិទាំងកណ្តាល
រាត្រីនៅវេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ព្រហ្ម ម៉ាញ គាត់បានលើកឡើងហើយថា៖ «ខ្ញុំឈប់មានស្រី ខ្ញុំឈប់ខូច ឈប់ឲ្យប្រពន្ធលំបាកចិត្ត គឺឈប់ខូចឲ្យប្រពន្ធដឹង»។
ថាហើយរឿងខូច គឺប្រុសៗឈប់ខូចទៅ…បើប្រុសៗបានស្តាប់ខ្លះៗពីសំដី តារាវោហាសាស្ត្រអាយ៉ៃកំប្លែង «ព្រហ្ម ម៉ាញ» អាចរួចខ្លួនបានមួយគ្រាៗ និងមិនសូវភ័យលោះព្រលឹង…។ មើលចុះ ស៊យធំហើយ…ដូចលោកព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីកំណាន់ចិត្តទៅដោះកូយនៅផ្ទះសំណាក់ស្រែនាង ភរិយាតាមទាន់ផ្អើលឆុល យ៉ាងដូចនេះចឹង។

នៅពេលនោះគេឃើញស្ត្រីជាភរិយាបានស្តីបន្ទោសដោយប្រើពាក្យធ្ងន់ៗថា៖ ហ្អែងល្បីហើយ ល្បីពេញខេត្ត ពេញប្រទេស ឯងជាព្រះរាជអាជ្ញារងយកស្រីមកដេកផ្ទះសំណាក់ ល្បីហើយលោកព្រះរាជអាជ្ញារង អង រី ។ បុរសជាប្តីវិញមិនសូវហ៊ានតបទេ យកតែព្រះអាយ៉ូសប្រឹងដើរគេច រត់ចេញពីកន្លែងកើតហេតុ ខណៈបើកឡានបង្កគ្រោះថ្នាក់ប៉ះរថយន្តអ្នកជិតខាង ហើយភរិយាចាប់ជាប់ដកសោរឡានទុក។

 

ស្ត្រីជាភរិយាបន្តថា៖ គាត់ឈ្មោះ«កញ្ញា» បច្ចុប្បន្នរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកព្រះរាជអាជ្ញារង អង រី មានរយៈពេល៥ឆ្នាំហើយ បានកូនស្រីម្នាក់ជាចំណងដៃក្នុងបន្ទុកគ្រួសារ ប៉ុន្តែស្វាមីរបស់បានដាក់ពាក្យប្តឹងលែងលះទៅតុលាការ ដោយលើកហេតុផលថារស់នៅមិនចុះសម្រុងនិងគ្នា តែធាតុពិតអ្នកស្រីមិនបានបង្កជម្លោះ ឬមិនបានបំពេញបំណងដល់គាត់ក្នុងនាមជាភរិយានោះឡើយ។ ហេតុផលតែមួយគត់ គឺគាត់មានសហាយ មានស្រី ហើយតាមទាន់ច្រើនលើកទើបគាត់ព្យាយាមដាក់ពាក្យលែងលះ។

រឿងនេះផងដែរស្ត្រីជាប្រពន្ឋតាមទាន់ប្តីលួចលាក់មានស្រីក្នុងផ្ទះសំណាក់ រួចរូបនាងបានលើដៃសំពះស្នើរសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រើអភិក្រមទី៥ ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា​ មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីដំណែង​ ដូច្នេះហេីយទេីបនាងដង្ហេីយឲ្យសម្តេចជួយអន្តរាគមន៍ក្នុងករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុងរូបនេះ ។

ទាក់ទងព័ត៌មាននេះ គេហទំព័រផែនដីថ្មី បានរកការបំភ្លឺពីលោក អង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ប៉ុន្តែមិនអាចរកការទាក់ទងលឺបាន ពាក់ព័ន្ធនិងភរិយាចោទប្រកាន់ខាងលើ ខណៈគាត់ព្យាយាមរត់ចេញពីកន្លែងកើត ទាំងគ្មានព្រលឹងក្នុងខ្លួនទៅហើយ។

តាមសំដីព្រះពុទ្ធអ្នកច្បាប់មិនត្រូវធ្វើអ្វីឲ្យសង្គមមើលឃើញពីទង្វើរបស់ខ្លួនមិនថ្លៃថ្នូទេ បើជាព្រះរាជអាជ្ញា ជាចៅក្រម ទោះទៅទីណាក៏រក្សាសីលធម៍ ជាព្រះរាជអាជ្ញា ជាចៅក្រម ប្រកបដោយគុណធម៍។ ក្នុងនោះព្រះពុទ្ធថា៖ អ្នកច្បាប់ ធ្វើស ឲ្យទៅជាខ្មៅ នោះជាបុរស«ថោកទាប» តែបើអ្នកច្បាប់មានគុណធម៍ យល់ដឹងពីខុស និងត្រូវ មិនលំអៀង មិនភ័យព្រួយរឿងអនុវត្តច្បាប់ដោយយុត្តិធម៍ គឺជា«ឧត្តមបុរស»៕