ព័ត៌មានថ្មីៗ
Home / ទំព័រដើម / លោក ភេម សុខុន មេរដ្ឋបាលជលផលកណ្ដៀង ត្រូវបានក្រសួង សម្រេចដាក់អោយចូល​និវត្តន៏ នៅឡើយចុះមន្ត្រីនគរបាល៣រូប កាន់តំណែងសំខាន់ៗ មានអាយុលើសច្រើនឆ្នាំ ម៉េចមិនដាក់អោយចូលនិវត្តន៏ផង មន្ត្រីក្មេងៗជំនាន់ក្រោយច្រើនណាស់កំពុងរង់ចាំបញ្ចេញស្នាដៃ

លោក ភេម សុខុន មេរដ្ឋបាលជលផលកណ្ដៀង ត្រូវបានក្រសួង សម្រេចដាក់អោយចូល​និវត្តន៏ នៅឡើយចុះមន្ត្រីនគរបាល៣រូប កាន់តំណែងសំខាន់ៗ មានអាយុលើសច្រើនឆ្នាំ ម៉េចមិនដាក់អោយចូលនិវត្តន៏ផង មន្ត្រីក្មេងៗជំនាន់ក្រោយច្រើនណាស់កំពុងរង់ចាំបញ្ចេញស្នាដៃ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

ពោធិ៍សាត់៖ក្រសួងមុខងារសាធារណៈ បានចេញសម្រេចដាក់អោយលោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ចូលនិវត្តន៏ទៅតាមច្បាប់កំណត់ នៅ ​ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទោះបីកន្លងមករូបលោកបានរត់ការ​សុំប្ដូក្របខ័ណ្ឌ ពី ខ មកក្របខ័ណ្ឌក ដើម្បីបានពន្យា​អាយុចូល​និវត្តន៍ ​ប៉ុន្តែត្រូវទទួលបរាជ័យ និងបានបង្កភាពស្មុកស្នាញ់រហូតដល់អង្គភាពប្រឆាំអំពើពុករលួយ បានចុះអង្កេតរឿងនេះថែមទៀត ដោយសារសង្ស័យថា មានអំពើពុករលួយ។

លិខិតក្រសួងមុខងារសាធារណៈ សម្រេចដាក់អោយលោក ភេម សុខុន នាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀង ចូលនិវត្តន៏ ទើបបែកធ្លាយចេញមកក្រៅនូវពេលថ្មីៗនេះ។ចំណែកតំណែងនាយ​សង្កាត់​រដ្ឋបាលជល​ផល​កណ្ដៀងថ្មី មកដល់ពេលនេះ មិនទាន់ដឹងថាមន្ត្រីរូបណាត្រូវបានតែងតាំងកាន់តំណែងជំនួសនោះទេ។

ចំណែកអធិការរងចំនួន២រូប នៃអធិការដ្ឋាននគរបាលស្រុកក្រគរ គឺលោកអធិការង ផាច ជី ទទួលផែនសេនាធិការ លោក ញុឹក សុគា អធិការរងទទួលផែនគ្រឿងញឿន ក៏ដល់អាយុចូលនិវត្តន៏យូហើយដែរ ប៉ុន្តែលោកទាំង ២រូប តែងតែប្រឹងរត់ការសុំពន្យាសុពលភាពការងារ ដោយដល់ពេលចូលនិវត្តន៍មិនព្រមចូលនិវត្តន៏ បែជារត់កាសុំបន្តការងារ រហូត។សម្រាប់លោកអធិការង ផាច ជី បានបំពេញបែបបទបន្ត មិនព្រមចូលនិវត្តន៍ទេ។ ហើយការរត់ការពន្យាបន្តការងារនៅថ្នាក់លើម្ដង ជាពីម្ដងបីម្ដង ដោយរត់ការម្ដងៗ បានចំណាយប្រាក់ជាច្រើនក្នុងមួយឆ្នាំ លោក ផាច់ ជី រត់ការពន្យាការងារបាន៣ដងមកហើយ។

តាមប្រភពបានបន្តថា សព្វថ្ងៃលោក ផាច់ ជី កំពុងប្រឹងជួយកូនៗ របស់លោកដែលបំរើកានៅក្នុងអធិដ្ឋាននគបាលស្រុកក្រគ ឲ្យឡើងធំគ្រប់គ្នាសិនទើបលោកចូលនិវត្តន៍។ ព្រោះថា កាន់តំណែងនេះ រូបគាត់មានលទ្ធភាពរកចំណូលក្រៅបាន បើចូលនិវត្តន៏ គឺដេកស៊ីប្រាក់ខែ។លោក ផាច់ ជី មានកូនទី១ ឈ្មោះជី ចាន់ណា ពាកសក្ត័៣ជានាយរងផ្នែកដែលគ្រប់គ្រងផ្ទាល់ដោយលោកផាច់ ជី តែម្ដង។ហើយលោក ជីចាន់ណា ពីមុនពាក់សក្ត័មួយទេ ដោយសាតែការប្រឹងរត់ការឡើងសក្ត័ជាបន្តបន្ទាប់ លោកជី ចាន់ណា ត្រូវបានតំឡើងសក្ត័ គឺមួយឆ្នាំឡើងសក្ត័ពីដង គឺសក្ត័ពី នឹងស័ក្កបី ក្នុងឆ្នាំ២០១៧ តាមរយះ លោកផាច់ ជី ដែលជាឪពុកបង្កើតជាអ្នកជួយគាំទ្រ។

លោកអធិការង ផាច ជី ទទួលផែនសេនាធិការ

សេចក្ដីរាយការណ៏បានដដែលតថា លោក ផាច់ ជី ថ្មីៗនេះកំពុងរត់ការរកដំណែងណាដែលល្អឲ្យកូននៅក្នុងអធិកាដ្ឋាននគរបាលស្រុកក្រគរ រាល់ថ្ងៃ ថាច់ ជី កំពុងរតជ្រែខ្វែងដៃខ្វែងជើង តាមព័ត៌មានគាត់កំពុងរត់ការឲ្យកូនប្រុសរបស់លោកធ្វើជាប្រធានផ្នែកសណ្ដាប់ធ្នាប់សាធារណះ ចរាចរណ៍ ប៉ុន្តែពុំទាន់ធ្លាក់មកទេ។ហើយកូនស្រីម្នាក់របស់គាត់ឈ្មោះ និត្យ ក៏ត្រូវលោក ផាច់ ជី កំពុងរកតំណែងឲ្យផងដែរ។ចំពោះលោក ផាច់ ជី ក៏មិនសូវមានការគាំទ្រពីមន្ត្រីនគរបាលថ្នាក់ក្រោមដែរ ក្នុងចំណោមមន្ត្រីនគរបាលជាង១៥០ទៅ១៦០នាក់នៅទូទាំងស្រុក។ ចំពោះករណីលោក ញុឹក សុគា អធិការរងទទួលផែនគ្រឿងញឿន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ លោកក៌បានរត់ការពន្យាអាយុបន្តកាងាដែរ ហើយពេលនេះកំពុងភ័យខ្លាចថ្នាក់លែងអនុញាត្តិអោយពន្យាតទៅទៀតផងដែរ។

លោក ញុឹក សុគា អធិការរងទទួលផែនគ្រឿងញឿន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ

ក្រៅពីនោះ លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន ត្រូវចូលនិវត្តន៏តាំងពី ពេល ៣,៤ ឆ្នាំមុន ប៉ុន្តែគាត់ចេះទប់កៅអីបានល្អ ទើបរូបគាត់បាននៅបន្តការងាររហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែករណីនេះគេមិនបានឃើញលិខិតរបស់ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសអនុញាត្តិអោយ លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន បន្តការងារនោះទេ។ហើយសព្វថ្ងៃលោកវរសេនីយ៏ត្រី ហង្ស សាម៉ុន កំពុងបំពេញការងារនៅស្ថានីយ៏ថ្លឹងឡានខេត្តពោធិ៍សាត់ ថែមទៀត និងបានធ្វើអោយមន្ត្រីដែលកំពុងពេញកម្លាំង ច្រណែនមួយចំនួនដែរ។

លោកវរសេនីយ៏ត្រី ហង្ស សាម៉ុន ត្រូវចូលនិវត្តន៏តាំងពី ពេល ៣,៤ ឆ្នាំមុន

ករណីនេះ ក្រសួងមហាផ្ទៃ គួរចុះស្រាវជ្រាវអំពីផង។ ព្រោះតាមដឹងនៅខេត្តពោធិ៍សាត់ មានរឿងដល់អាយុចូលនិវត្តន៏ ប៉ុន្តែមិនព្រមចូល ហើយសុំពន្យាជាប់ មតិជាច្រើនបាននិយាយថា មូលហេតុពួកគាត់មិនចង់ចូល ព្រោះតែកន្លែងលុយចូល ចេញទៅ គឺស្ដាយ៕

ទាក់ទងព័ត៌ននខាងលើ គេហទំព័រ ផែនដីថ្មី ពុំអាចរកការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានទេ នៅរសៀលថ្ងៃនេះ ៕

គេហទំព័រ ផែនដីថ្មី ជាអង្គភាពព័ត៌មានមួយត្រូវបានទទួលស្គាល់តាមប្រកាសលេខ ១១៤ ព.ម,ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលមានលោកស្រី តន សម្បត្តិ ជាចាងហ្វាងការផ្សាយនិងជានិពន្ធនាយក៕