ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អស់ហើយ៖ដីគម្របព្រៃរដ្ឋរាប់រយហិកតានៅស្រុកទឹកផុស ត្រូវបាន លោកផ្កាយបីយោធាឈ្មោះ ទា ឡេង យកគ្រឿងចក្រឈូសឆាយរំលោភយកជាកម្មសិទ្ធិ

អស់ហើយ៖ដីគម្របព្រៃរដ្ឋរាប់រយហិកតានៅស្រុកទឹកផុស ត្រូវបាន លោកផ្កាយបីយោធាឈ្មោះ ទា ឡេង យកគ្រឿងចក្រឈូសឆាយរំលោភយកជាកម្មសិទ្ធិ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

កំពង់ឆ្នាំង៖លោកផ្កាយបីយោធាឈ្មោះ ទា ឡេង ត្រូវបានចោទថា​ បានយកគ្រឿងចក្រឈូសឆាយដីគម្របព្រៃរបស់រដ្ឋរាប់រយហិកតា នៅចំណុចខាងលិចភ្នំដី ក្នុងភូមិចំបក់ប្រាសាទឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើជាកម្មសិទ្ធិ។ ប៉ុន្តែកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបដោយឃាត់ខ្លួនមនុស្សម្នាក់ រថយន្ត ១ គ្រឿង និងគ្រឿងចក្រ ២គ្រឿង។ ប៉ុន្តែជនសង្ស័យត្រូវ​បាន​រត់​រួច នៅពេលធ្វើដំណើរ​តាមផ្លូវ។

តាមសម្ដីរបស់កម្មករស៊ីឈ្នួលឈូសឆាយដីគម្របព្រៃរបស់រដ្ឋបានអះអាងថា លោកផ្កាយបី ទា ឡេង នៅក្រុងភ្នំពេញ បានជួលពួកគេឲ្យឈូសឆាយ ដោយអះអាងថា មានច្បាប់ឈូសឆាយត្រឹមត្រូវ ពីលោកអភិបាលខេត្ត ទើបគាត់ហ៊ានឈូសឆាយដីព្រៃនេះ មិនដឹងថា លោកផ្កាយ៣ ជាម្ចាស់ដីបោកប្រាស់ភូតភរនោះឡើយ។

ចំណែកម្ចាស់គ្រឿចក្រឈ្មោះ ច្រឹក ជ្រឹង អះអាងថា មានច្បាប់ពីលោកអភិបាលខេត្តនៅចំណុចខាងលើមក។
អភិបាលខេត្តកំពង់ឆ្នាំងលោកឈួ ចន្ទ័ឌឿន បានបញ្ជាឲ្យសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សាំង សុខឿន អភិបាលរងស្រុកទឹកផុស ចុះទៅបង្ក្រាប ដែលមានកម្លាំងនគរបាលស្រុក នគរបាលប៉ុស្តិ និងមន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់និងផ្នែកផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់កាសែតក្នុងស្រុកមួយឲ្យដឹងថា ការឈូសឆាយខាងលើនេះគ្មានអ្នកណាហ៊ានអនុញ្ញាតច្បាប់ឲ្យឡើយ ការអះអាងរបស់ម្ចាស់គ្រឿងចក្រ ឈ្មោះ ច្រឹក ជ្រឹក គឺជាការបង្ខូចឈ្មោះថ្នាក់ដឹកនាំខេត្តតែប៉ុណ្ណោះ។ ហើយរឿងនេះសមត្ថកិច្ចជំនាញ និងកសាងសំណុំរឿងចបញ្ជូនទៅតុលាការចាត់ការតាមតាមនិតិវិធីដោយ មិនលើកលែងឡើយ។

ទាក់ទងករណីនេះ ផែនដីថ្មី មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ទា ឡេង បានទេ ជុំវិញការយកគ្រឿងចក្រឈូសឆាយដីគម្របព្រៃរបស់រដ្ឋរាប់រយហិកតា នៅចំណុចខាងលិចភ្នំដី ក្នុងភូមិចំបក់ប្រាសាទឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយទាំងដីព្រៃបំរុងរបស់នៅផ្នែកខាងលើនិងដីលិចទឹកនៅផ្នែកខាងក្រោមកុំពងរងការឈួសឆាយរំលោភយកធ្វើជាកម្មសិទ្ធរបស់ឈ្មួញប្រើប្រាស់គ្រប់រូបភាពមានទាំងឈួសឆាយនៅពេលយប់ ហើយមន្ត្រីមានសមត្ថកិច្ចមួយចំនួនត្រូវបានគេសង្ស័យថាបានចូលដៃជើងផងដែរ៕