ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អ្នកកាសែត២រូប ដែលប៉េអឹមខេត្តព្រះសីហនុ ករណីផ្សាយព័ត៌មានរឿងទំនាស់ដីធ្លី របស់ពលរដ្ឋ២៤គ្រួសារ ជាមួយនិងសេដ្ឋីឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស ត្រូវបានដោះលែងវិញ

អ្នកកាសែត២រូប ដែលប៉េអឹមខេត្តព្រះសីហនុ ករណីផ្សាយព័ត៌មានរឿងទំនាស់ដីធ្លី របស់ពលរដ្ឋ២៤គ្រួសារ ជាមួយនិងសេដ្ឋីឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស ត្រូវបានដោះលែងវិញ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

អ្នកកាសែត ២ រូប (ស្តាំ) លោកកែវ រតនា និងលោកហ៊ុន សុខា និងពលរដ្ឋដែលត្រូវបានចោទក្នុងជម្លោះដីធ្លី

ព្រះសីហនុ៖លោក ហ៊ុន សុខា ប្រធានក្លិបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ត្រូវបានតុលាការខេត្តព្រះសីហនុដោះលែងវិញហើយនៅវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី ២៣ កក្កដា ២០១៩ នេះ។

លោក លាង សុភ័ក្រ អនុប្រធានក្លិបអ្នកកាសែតឯករាជ្យប្រាប់ថា លោក ហ៊ុន សុខា ប្រធានក្លិបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ត្រូវបានតុលាការដោះលែងអោយត្រឡប់មកវិញហើយ។ ឥឡូវលោក ហ៊ុន សុខា បានធ្វើដំណើរចាកចេញពីស្ថាប័នអយ្យការ ជិះឡានទៅរក សណ្ឋាគារដើម្បីស្នាក់នៅក្នុងយប់នេះ ។

បើយោងតាមមេបញ្ជាការអាវុធហត្ថ ខេត្តព្រះសីហនុ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដែលបានបញ្ជាក់ប្រាប់អ្នកកាសែតក្នុងស្រុកនៅយប់ថ្ងៃនេះថា តុលាការសម្រេចដោះលែងលោក ហ៊ុន សុខា និង លោក កែវ រតនា ប៉ុន្តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ចំណែកពលរដ្ឋទាំង៥នាក់ ជាប្រជាពលរដ្ឋ រស់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានឃុំខ្លួនក្នុងនោះរួមមាន៖

ទី១៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ
ទី២៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ
ទី៣៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ
ទី៤៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ
ទី៥៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ

នេះជាព័ត៌មានបឋម ស្តីពីការដោះលែងលោក ហ៊ុន សុខា ដែលត្រួវកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន ជាមួយប្រជាពលរដ្ឋ៥នាក់ ក្នុង រឿងជម្លោះដីធ្លី កាលពីថ្ងៃទី ១៩ កក្កដា ២០១៩ ។

សូមរំលឹកថា ករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ២៤គ្រួសារជាមួយសេដ្ឋីឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរងប៉េអឹមផ្ទៃប្រទស និងជាម្ចាស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានឈានដល់ការចាប់ខ្លួនអ្នកកាសែត ២រូប និងត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ក្រោយពីកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន ក្រោមបញ្ជាពីលោកឧត្តមសេនីយ៏ត្រ ហេង ប៊ុនទីដែលជាបញ្ជាការ នៅថ្ងៃទី១៩ ខែ០៧ ឆ្នាំ២០១៩នោះ ។

ចំពោះការចាប់ខ្លួនអ្នកកាសែតនេះ ក៏បានបង្កអោយមានការរិះគន់ថា ជាអំពើអយុត្តិធម៏យ៉ាងខ្លាំងពីសំណាក់មហាជនច្រើនលើសលុប រួមនិអ្នកកាសែតផងដែរ។ព្រោះថាអ្នកកាសែតទាំង២រូប មិនបានប្រព្រិត្តិអ្វីខុសទេ។ ផ្ទុយទៅវិញពួកគាត់បានបំពេញតួនាទីដ៏ល្អប្រសើរ ហើយពលរដ្ឋដែលមានបញ្ហាទំនាស់បានសុំអោយពួកគាត់ជាអ្នកកាសែតជួយផ្សព្វផ្សាយ ដើម្បីទាមរកយុត្តិធម៏តែប៉ុណ្ណោះ។

ទាក់ទងនិងការចាប់ខ្លួនអ្នកកាសែត ២រូប និងពលរដ្ឋ៥រូបខាងលើ រហូតមកដល់៦និង៣០ល្ងាច់ថ្ងៃទី២៣ ខែ០៧ ឆ្នាំ២០១៩នេះ ទើបបានតុលាការសម្រេចដោះលែងវិញ។ហើយរឿងនេះគេមិនទាន់ដឹងថា ការដោះលែងនេះ តុលាការដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ឬទម្លាក់ចោលការចោទប្រកាន់ទាំងស្រុក ឬយ៉ាងណាទេ។

ករណីទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង នាពេលសេដ្ឋី ថេង ប៊ុនម៉ា នៅមានជីវិត កាលពីជាង១០ឆ្នាំមុនបានកើតម្ដងហើយ និងបានប្រើកម្លាំងកងរាជអាវុធហត្ថខេត្ត(កាលនោះជាក្រុង)បាញ់ពលរដ្ឋអោយរងរបួស បន្ទាប់មករឿង ក៏បែកធ្លាយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយកាត់ដីមួយចំនួនជូនពលរដ្ឋដែលបានទាមទា ប៉ុន្តែការចាត់ចែងរបស់អាជ្ញាធរក្រុង(ខេត្ត) មានអំពើពុករលួយ ពលរដ្ឋ២៤គ្រួសារមិនយល់ស្រប ក៏បានបន្តប្ដឹងទាមទារហូតមក តែគ្មានដំណោះស្រាយ រហូតដល់មានករណីចាប់ខ្លួននេះកើតឡើង សំណាងហើយគ្មានអ្នកទទួលរងរបួសធ្ងន់ធ្ងដូចពេលមុន។

ចំណែកច្បាប់ដែលតុលាការខេត្តព្រះសីហនុ លើកយកមកធ្វើការ ចោទប្រកាន់លើអ្នកកាសែតពីរនាក់ ដែលជាជនត្រូវចោទនោះ ឝឺ ពីបទ ” ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់ អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និង សមគំនិតក្នុងអំពើ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត តាមមាត្រា ៤៩៥ មាត្រា ៤៩៧ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២៥៣ នៃច្បាប់ភូមិបាល ។

តើច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ក្នុងរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសអោយប្រើ ចាប់ពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ១៩៩៥ នៅមានសារ: សំខាន់ទៀតទេ ? បើស្ថាប័នតុលាការមិនយកច្បាប់ស្តីពី របប សារព័ត៌មានមកប្រើចំពោះករណីអ្នកកាសែតផងនោះ ? តើ អ្នកកាសែតត្រូវចុះទៅយកព័ត៌មានពិតជាក់ស្តែង ធ្វើការផ្សព្វ ផ្សាយព័ត៌មាននៅទីកន្លែងសាធារណ:ដែលមានប្រជាពលរដ្ឋជួបជុំគ្នាតវ៉ា ពីរឿងផ្សេងៗ ឬកន្លែងមានប្រើប្រាស់អំពើហិង្សាផ្សេងៗ តើត្រូវធ្វើតាមរបៀបណា ? ដើម្បីចៀសផុតពីការចោទ ប្រកាន់ ដូចក្នុងបទចោទខាងលើ ? មើលសុំអស់លោកអ្នកចេះ ច្បាប់ជួយបំភ្លឺផ្លូវអ្នកកាសែតខ្មែរផងទាន ! ។ ប៉ុន្មានមាត្រាខាង លើនេះក្នុងច្បាប់ស្តីពី របបសារព័ត៌មានដូចជាមិនមានចែងទេ ។

ករណីនេះធ្ងន់ធ្ងរណាស់ សូមលោក ចៅក្រម និងព្រះរាជអាជ្ញារ មេត្តាគួរពិចារណានិងទម្លាក់បទចោទនេះចោលវិញទៅ ព្រោះវាអយុត្តិធម៌ណាស់សំរាប់អ្នកកាសែតខ្មែរ។ មើលអស់លោកៗចាងហ្វាងការផ្សាយ នៃសារព័ត៌មាន និងអ្នកច្បាប់ រួមនិងពលរដ្ឋ គួរចូលរួមបញ្ចេញមតិយោបល់ខ្លះៗផងមើល តើគួរធ្វើ បែបណាបើអ្នកកាសែតមិនត្រូវបានការពារដោយច្បាប់ របស់ខ្លួនឯងបែបនេះ ? តើប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខ ឈរលើគោលការណ៍ អ្វីខ្លះ ? លទ្ធិ ប្រជាធិបតេយ្យ សេរីភាព នៃការបញ្ចេញមតិ ពិសេសអ្នក កាសែតត្រូវបាន អ្នកមានអំណាច និង ទឹកលុយ ជ្រើសយកប្រព័នតុលាការមកវាយ បំបាក់ស្មារត៏អ្នកកាសែត តាមអំពើចិត្តអី ? ៕