ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អ្នកទិញដី​ឡូ​តិ៍ និងផ្ទះបង់រំលោះ សូមប្រយ័ត្ន៖.តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន ឧកញ៉ា ឌី​ម សួន​ណាត អគ្គនាយកក្រុមហ៊ុន​អ៊ី​ណា​រីតា កំពូលជនឆបោកប្រាក់រយលានដុល្លា ​តាមរយៈដាក់​លុយទុន​វិនិយោគ ពុះ​ដី​ឡូ​តិ៍លក់​ទទួលបានការប្រាក់​ខ្ពស់​

អ្នកទិញដី​ឡូ​តិ៍ និងផ្ទះបង់រំលោះ សូមប្រយ័ត្ន៖.តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន ឧកញ៉ា ឌី​ម សួន​ណាត អគ្គនាយកក្រុមហ៊ុន​អ៊ី​ណា​រីតា កំពូលជនឆបោកប្រាក់រយលានដុល្លា ​តាមរយៈដាក់​លុយទុន​វិនិយោគ ពុះ​ដី​ឡូ​តិ៍លក់​ទទួលបានការប្រាក់​ខ្ពស់​

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205

ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83 84

​សៀមរាប៖ ​ចៅក្រមស៊ើបសួរ ​លោក ជូ លឹមហ៊ាង នៃ សាលាដំបូងខេត្ត​សៀមរា​ប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុនអ​ចលន​ទ្រព្យ អ៊ីណារីតា (​ក្រុមហ៊ុន Enarita )ដាក់​ពន្ធនា​គារ នៅរសៀ​លថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធការឆបោកដ៏ធំ ជុំវិញការវិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់​បណ្ដា​ខេត្ត​មួយចំនួន​១៦ នៅ​កម្ពុជា ​និង​ប្រជាពលរដ្ឋខ្មែរនៅ​ប្រទេស​កូរ៉េ រាប់ពាន់នាក់ ​តាមរយៈ​ការដាក់​ទុក​វិនិយោគ (​ការប្រាក់​ខ្ពស់​)​ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជារាប់រយលានដុល្លា។

ឧកញ៉ា ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុនអ​ចលន​ទ្រព្យ អ៊ីណារីតា (ក្រុមហ៊ុន Enarita ) ត្រូវបានចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ដោយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ការចាប់ខ្លួន​ ​ដោយសារ​តែមាន​ដីកា​ចំនួន​៤​និង​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​១៦​ខេត្ត​ពាក់ព័ន្ធ​ជាមួយ​លុយ​៨០​លាន​ដុល្លារ​។​តួលេខ​លុយ​២០០​ទៅ​៣០០​លាន​ដុល្លារ​ដោយសារ​មាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ផ្សេងទៀត​។​

ដូច្នេះហើយ​ទើប​សមត្ថកិច្ច​បាន​បញ្ជូន​លោក​ឌី​ម​សួន​ណា​ត ទៅ​ខេត្ត​ត្បូងឃ្មុំ​និង​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​ បាន​បញ្ជូន​បន្តទៅ​ខេត្តសៀមរាប​ គឺ​​ឧកញ៉ា ឌឹម សួនណាត មាន​សំណុំរឿង​ព្រហ្មទណ្ឌ​៣​ គឺ​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​នៅ​ខេត្តសៀមរាប​។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា​ ឧកញ៉ា ឌឹម សួនណាត អគ្គនាយក​ក្រុមហ៊ុន​Enarita​ បាន​បោកប្រាស់​ពលករ​នៅ​ប្រទេស​កូរ៉េ​ដោយ​ប្រើល្បិច​ឆបោក​ប្រាក់​តាមរយៈ​ដាក់ទុន​ជាមួយ​ក្រុមហ៊ុន​និង​ទទួលបាន​ការប្រាក់​ខ្ពស់ ចាប់ពី ២០​ភាគរយ ក្នុង​មួយខែ​។​

ពលករ​នៅ​ប្រទេស​កូរ៉េ រាប់រយ​នាក់ បាន​ចាញ់បោក ក្រុមហ៊ុន​Enarita តាមរយៈ​ការដាក់​ទុក​វិនិយោគ​ជាមួយនិង​ការប្រាក់​ខ្ពស់​។​គឺ​ដាក់​លុយ​ចាប់ពី​១​ម៉ឺន​ដុល្លារ​ និង​បានទទួល​ការប្រាក់​២០​ភាគរយ​បើ​ដាក់​ចាប់ពី​២ ​ឬ​៣​ម៉ឺន​ដុល្លារ​ឡើងទៅ​អាច​ទទួលបាន​ការប្រាក់​ពី​២៥​ទៅ ៣០​ភាគរយ​។ និយាយ​ទៅ​ដាក់​កាន់តែច្រើន ទទួលបាន​ការប្រាក់ កាន់តែ​ខ្ពស់​។​

​នៅមុន​ពេល ពួកគេ​ដាក់ទុន ក្រុមហ៊ុន​គេ​បានឱ្យ​ជួប​ជាមួយ​អ្នក​ទីផ្សា ដោយ​គេ​តម្រូវឱ្យ​ពលករ​នៅ​កូរ៉េ បង្កើតជា​ក្រុម ចាប់ពី​១០​នាក់​ឡើងទៅ ងាយស្រួល​ប្រមូល​លុយ​និង ដក​លុយ​មកវិញ​។​នៅ​ប្រទេស​កូរ៉េ មាន​ពលករ រាប់រយ​នាក់ ទៅពាន់​នាក់​ដែល​បាន​ចាញ់បោក ក្រុមហ៊ុន Enarita ។

យោងតាមដីការបស់ចៅក្រមស៊ើបសួរ ​លោក ជូ លឹមហ៊ាង បានសម្រេចចោទ​ប្រកាន់ ឧកញ៉ា ឌឹម សួនណាត ពីបទ ឆបោក (ដោ​យមានស្ថា​នទម្ងន់​ទោស) និងមិនបំពេញកា​តព្វ​កិច្ចចំ​ពោះឧប​ករណ៍​ដែលអា​ចជួញ​ដូរបាន ប្រព្រឹត្តទៅក្រុង​សៀមរា​ប ខេត្ត​សៀម​រាប និង​តាមប​ណ្ដារាជ​ធានី-ខេត្ត មួយចំនួ​នទៀ​ត។

សូមបញ្ជាក់ថា ជន​ឆបោកដ៏ធំមួយនេះឈ្មោះ​ ឌឹម សួនណា​ត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបា​នកម្លាំ​ងនគ​របាល​នាយក​ដ្ឋានព្រ​ហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ ចាប់ខ្លួននៅថ្ងៃទី១៧ខែកក្កដា ​ តាមបណ្ដឹងរបស់​ជ​ន​រ​ងគ្រោះ​​ជាច្រើននា​ក់ ដែលបានអស់លុ​យរា​ប់សិប​ម៉ឺនដុ​ល្លារ៕