ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អភិបាលស្រុកកោះញែក ស៊ិន វណ្ណវុឌ្ឍ អ្នកបែងចែកលុយដល់មេភូមិ និងមេឃុំ ដើម្បីស៊ីញ៉េ ផ្ដល់ដីព្រៃឈើជិត១០០០ហិចតា ជូនលោក សេង សុវណ្ណរ៉ា បើមិនបានលុយរឿងអីនាំគ្នាស៊ីញ៉េ ? ព្រោះម្នាក់ៗដឹងច្បាស់ថា ជាដីព្រៃរដ្ឋ

អភិបាលស្រុកកោះញែក ស៊ិន វណ្ណវុឌ្ឍ អ្នកបែងចែកលុយដល់មេភូមិ និងមេឃុំ ដើម្បីស៊ីញ៉េ ផ្ដល់ដីព្រៃឈើជិត១០០០ហិចតា ជូនលោក សេង សុវណ្ណរ៉ា បើមិនបានលុយរឿងអីនាំគ្នាស៊ីញ៉េ ? ព្រោះម្នាក់ៗដឹងច្បាស់ថា ជាដីព្រៃរដ្ឋ

ករណីឃុបឃិតជាប្រព័ន្ធ ស៊ីញ៉េយកដីព្រៃឈើរដ្ឋជិត១០០០
ហិចតា ហើយប្រកែកថា ខ្លួនមិនដឹងទៀត មន្ត្រីបែបនេះ សូម សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល មេត្តាធ្វើការ វៈកាត់ដកចេញពីតំណែង និងនាំខ្លួនទៅតុលាការទើបរាស្រ្តពេញចិត្ត

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83

មណ្ឌលគិរី៖ករណីឃុបឃិតស៊ីញ៉េយកដីព្រៃឈើរដ្ឋចំនួនជិត១០០០ហិចតា អោយទៅលោក សេង សុវណ្ណារ៉ា ត្រូវប្រភពទម្លាយថា រឿងនេះ គឺផ្ដើមចេញពីមកពីអំពើពុករលួយរបស់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ដែលទទួលយកប្រាក់មួយចំនួនធំពីលោក សេង សុវណ្ណារ៉ា ហើយធ្វើការស៊ីញ៉េលើឯកសារកាន់កាប់ដីព្រៃឈើទាំងខុសច្បាប់អោយទៅលោក សេង សុវណ្ណារ៉ា តែម្ដង។

ប្រភពបានរាយការណ៏ថា រឿងមន្ត្រីក្បត់ជាតិនេះដំបូង គឺ លោក សេង សុវណ្ណារ៉ា ដែលជាមន្ត្រីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានមើលឃើញថា ដីនោះមានតម្លៃច្រើនលានដុល្លា ដូច្នេះទើបលោក សេង សុវណ្ណារ៉ា បានរៀបចំឯកសារ និងប្រាក់ជាច្រើនមុឺនដុល្លា ទៅអោយលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ចាត់ចែងចែកអោយមេភូមិអន្រ្តេះ ឈ្មោះ ហ៊ីង ច្រិះនិងមេឃុំអរបួនលើ ឈ្មោះ ហាន សុខន រួមនិងអភិបាលស្រុកកោះញែក ផ្ទាលផង។ហើយក្រោយពីទទួលប្រាក់ពីលោក សេង សុវណ្ណារ៉ា នោះលោកអភិបាលស្រុកកោះញែក ស៊ិន វណ្ណវុឌ្ឍ បានហៅមេភូមិ និងមេឃុំ មកជួបលោកព្រមទាំងបានចែកប្រាក់ ដ៏តិចតួចអោយទៅមេភូមិ និងមេឃុំ ទាំង២រូប និងបង្ខំអោយពួកគេស៊ីញ៉េតែម្ដង។


ប្រភពបានអោយដឹងថា សម្រាប់មេភូមិអន្រ្តេះ ឈ្មោះ ហ៊ីង ច្រិះនិងមេឃុំអរបួនលើ ឈ្មោះ ហាន សុខន គឺពួកគាត់មិនចង់ស៊ីញ៉េ លើឯកសារកាន់កាប់ដីនោះទេ ប៉ុន្តែដោយសារតែលោកអភិបាលស្រុកកោះញែក ស៊ិន វណ្ណវុឌ្ឍ បង្ខំ ពួកគាត់ក៏ស៊ីតាមបញ្ជាចៅហ្វាយ មិនម៉ែនព្រោះតែបានលុយនោះទេ។ ហើយបន្ទាប់ពីបែកធ្លាយរឿងនេះ បានធ្វើអោយមេភូមិអន្រ្តេះ ឈ្មោះ ហ៊ីង ច្រិះនិងមេឃុំអរបួនលើ ឈ្មោះ ហាន សុខន ដេកមិនសូវស្ងប់
នោះទេ។


ប្រភពបានបន្តថា ក្រោយទទួលបានស៊ីញ៉េលើលិខិតកាន់កាប់ដីខាងលើពីមេភូមិអន្រ្តេះ ឈ្មោះ ហ៊ីង ច្រិះនិងមេឃុំអរបួនលើ ឈ្មោះ ហាន សុខន រួមនិងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក រួចនោះលោក សេង សុវណ្ណារ៉ា បានកាន់យកលិខិតនោះទៅជួបលោកអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអាង ផ្ទាល រួចលោក ស្វាយ សំអាង ក៏ស៊ីញ៉េតាមក្រោយ។ចំពោះរឿងនេះគឺ លោកអភិបាលខេត្ត និងលោកអភិបាលស្រុកកោះញែក បានដឹងថា លិខិតកាន់កាប់ដីដែលស៊ីញ៉េអោយលោកសេង សុវណ្ណារ៉ា ជាដីព្រៃឈើរបស់រដ្ឋ ប៉ុន្តែមូលហេតុដែលគេស៊ីញ៉េទាំងបិទភ្នែក ដោយលុយ បូករួមនិងការយោគយល់ដល់លោក សេង សុវណ្ណារ៉ា ខ្លះផង។ ដូច្នេះករណីនេះមានឃុបឃិតជាប្រព័ន្ធក្នុងការរំលោភដីរដ្ឋជិត១ពាន់ហិកតានៅខេត្តមណ្ឌលគិរី មានតាំងពីមេភូមិ-ឃុំ-ស្រុក រហូតដល់ អភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង បញ្ហានេះគួរដកតំណែងមន្រ្តីនោះទាំងអស់គ្នាទើបយុត្តិធម៏។

លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវដកតំណែងជាបន្តបន្ទាប់ ទាំងក្នុងជួរគណបក្សប្រជាជនកម្ពុជា និង តំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នោះ។ជាមួយគ្នានេះ មានធ្លាយឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា អាចជាការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។

ទាក់ទងរឿងដីខាងលើ នៅពេល គេហទំព័រ ផែនដីថ្មី ផ្សាយលើកមុន រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្ដីប្រកាសមួយ បញ្ជាក់ថា ពាក់ព័ន្ធនឹងដីជិត១ពាន់ហិកតា របស់លោក សេង សុវណ្ណារ៉ា ដែលមានទីតាំងស្ថិតនៅភូមិអន្រ្តេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះ កន្លងមក អាជ្ញាធរខេត្ត មានការសង្ស័យថា ការគ្រប់គ្រង់ដីនេះ អាចនឹងមានភាពមិនសមរម្យ អាជ្ញាធរខេត្ត បានចាត់តាំងមន្ត្រីជំនាញសហការជាមួយអាជ្ញាធរភូមិឃុំស្រុក ចុះពិនិត្យសិក្សាស្រាវជ្រាវ នឹងបានពិនិត្យឃើញថា ការគ្រប់គ្រងដីនេះ ពិតជាមិនមានភាពត្រឹមត្រូវ និងសមស្របតាមច្បាប់ពិតប្រាកដមែន ទើប អាជ្ញាធរខេត្ត បានចេញដីកាលេខ ០០៦ ដក.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីដកហូតទុកជាព្រៃរបស់រដ្ឋវិញហើយ។

ចំពោះសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី នោះគ្រាន់តែពិធីលុបលាងបំភ័ណ្ឌភ្នែកមហាជនក្នុងរឿងអាស្រូវខ្លួនតែប៉ុណ្ណោះ។ប្រសិនបើរឿងនេះមិនបែកធ្លាយ ហើយថ្នាក់ដឺកមិនមានចំណាត់ការទេ ម្លេះឯកសារកាន់កាប់ដីនោះ ក្លាយជាលិខិផ្លូវការ ដីនោះនិងក្លាយជារបស់លោក សេង សុវណ្ណារ៉ា និងពួកអស់លោកដែលរួមគ្នាស៊ីញ៉េមិនខាន។

មជ្ឈដ្ឋានជាច្រើននៅពេលនេះកំពុងរង់ចាំមើលថា តើ លោក សេង សុវណ្ណារ៉ា និង អ្នកពាក់ព័ន្ធទាំងអស់នឹងមានវាសនាយ៉ាងដូចម្តេច អាចនឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតដែរឬទេ ? ក្នុងនោះសូម្បីតែមេភូមិឈ្មោះ ហុីង ច្រៈ ,មេឃុំឈ្មោះ ហាន សុខន, អភិបាលស្រុកឈ្មោះ សុិន វណ្ណវុឌ្ឍ និងអភិបាលខេត្តឈ្មោះ ស្វាយ សំអ៊ាង មានករណីចុះហត្ថលេខា និងបោះត្រាលើឯកសាររំលោភយកដីរដ្ឋនេះយ៉ាងច្បាស់ត្រឡែត ផ្សំគំនិតជាមួយជនពុករលួយ សេង សុវណ្ណារ៉ា ក៏អាចប្រឈមនិងអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕