ព័ត៌មានថ្មីៗ
Home / ទំព័រដើម / បែកធ្លាយ៖អ​ភិបាល​ស្រុក​បូទុម​សាគរ​ ​​​ ​ប្រធាន​ការិយាល័យភូមិបាល​ស្រុក​ ​ពៅ​ ​ច័ន្ទ​ថន​ ​ចុះហត្ថលេខាទទួលស្គាល់ការទិញលក់​ដីរដ្ឋ​នៅ​ចំណុច​ព្រែក​ក្រសាំង​ ក្នុង​ឃុំអណ្តូងទឹក ស្រុកបុទុមសារគរ

បែកធ្លាយ៖អ​ភិបាល​ស្រុក​បូទុម​សាគរ​ ​​​ ​ប្រធាន​ការិយាល័យភូមិបាល​ស្រុក​ ​ពៅ​ ​ច័ន្ទ​ថន​ ​ចុះហត្ថលេខាទទួលស្គាល់ការទិញលក់​ដីរដ្ឋ​នៅ​ចំណុច​ព្រែក​ក្រសាំង​ ក្នុង​ឃុំអណ្តូងទឹក ស្រុកបុទុមសារគរ

ការិយាល័យព័ត៌មាន(បុគ្គលឹកប្រចាំការ)ទូរស័ព្ទ 092 464 205
លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83

ពលរដ្ឋស្នើឲ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ចំពោះការកាប់ទន្ទ្រានរំលោភយកដីមាត់សមុទ្រ នៅស្រុកបុទុមសារគរ

កោះកុង៖ ការរុករានកាប់បំផ្លាញព្រៃកោងកាងរបស់រដ្ឋ ក្នុងបំណង
រំលោភយកដីមាត់សមុទ្រ នៅត្រង់ចំណុចព្រែកក្រសាំង ភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសារគរ ខេត្តកោះកុង ដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងលក់បន្តពីមួយទៅមួយ បានធ្វើឲ្យពលរដ្ឋស្លូតត្រង់ជាច្រើន មិនសប្បាយចិត្ត និងរិៈជាខ្លាំង ស្នើដល់ក្រសួងពាក់ព័ន្ធ មានវិធានការទប់ស្កាត់ផងទាន!។

ក្រុមប្រជាពលរដ្ឋ ប្រាប់អោយដឹងនៅថ្ងៃទី៣០ ខែសីហា ២០១៩នេះ ថា៖ បច្ចុប្បន្ន! មានមេឃុំអណ្ដូងទឺក ឈ្មោះ ឃៀង ឃីង លោកប្រធានការិយាលភូមិបាលស្រុកឈ្មោះ ពៅ ចាន់ ថន លោក ទូ សាវុធ អភិបាលបាលស្រុកបុទុមសារគរ បានត្រូវដងត្រូវផ្លែឃុបឃិតជាមួយឈ្មួញ? រួចធ្មេចភ្នែកឃុតឃិត គ្នាចុះហត្ថលេខា ទទួលស្គាល់ ជាមួយជនខិលខូចលួចកាប់ទន្ទ្រាន និងទិញលក់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានលុយរាប់ម៉ឺនដុល្លារ។ករណីនេះគេបានសង្ស័យថា មន្ត្រីទាំងបីរូបនេះ អាចទទួលបានសំណូកពីឈ្មួញ ម្នាក់ៗរាប់ពាន់ដុល្លា ទើបហ៊ានស៊ីញ៉េបែប។

តាម​លិខិត​ឯកសារ​កិច្ចសន្យា​ទិញ​លក់​ដីធ្លី​អំឡុង​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​កន្លងទៅ​ ​បាន​បែកធ្លាយ​ ​ហើយ​ក្រុម​អ្នក​សារពត៌មាន​យើង​ទទួល​បាន​បង្ហាញថា​ ​ឈ្មោះ​ ​អ៊ឹម​ ​ច័ន្ទ​សោធន​ ​ភេទប្រុស​ ​សញ្ជាតិ​ខ្មែរ​ ​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់ត្រាច​ទី១​ ​ឃុំ​កំពង់ត្រាច​ខាងកើត​ ​ស្រុក​កំពង់ត្រាច​ ​ខេត្តកំពត​ ​បាន​ព្រមព្រៀង​គ្នា​លក់​-​ទិញ​ដីចម្ការ​ ​ដែល​មួយ​ផ្នែក​ធំ​ជា​ដី​ព្រៃ​ក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ​ ​ស្ថិតនៅ​ចំណុច​ខាងលើ​ ​ទំហំ៤០ហិ​ក​តា​ ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ​ភ្យូ​ឈ័រ​-​លែន​ ​អ៊ីនវេ​សមិន​ ​ដែល​មាន​តំណាង​ឈ្មោះ​ ​លី​ ​ជី​ឆាយ​ ​ភេទប្រុស​ ​សញ្ជាតិ​ខ្មែរ​ ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បាវិត​លើ​ ​សង្កាត់​បាវិត​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ដើម្បី​បន្តកាន់កាប់​។​

ចំពោះ​លិខិត​ឯកសារ​គំនូស​បង្ហាញ​ប្លង់ដី​ ​និង​កិច្ចសន្យាលក់​ទិញ​ដីធ្លី​រដ្ឋ​ខាងលើ​ ​គឺ​សុទ្ធតែ​មានការ​ទទួលស្គាល់​ពីអ​ភិបាល​ស្រុក​បូទុម​សាគរ​ ​លោក​ ​ទូ​ ​សា​វុធ​ ​លោក​ ​ពៅ​ ​ច័ន្ទ​ថន​ ​ប្រធាន​ការិយាល័យភូមិបាល​ស្រុក​ ​លោក​ ​ឃៀង​ ​យិង​ ​និង​ស្នាម​ផ្តិត​មេដៃ​ភាគី​ទិញ​លក់​សងខាង​ផង​ដែរ​។​

ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អណ្តូង​ទឹក​ ​បាន​ឲ្យដឹង​ថា​ ​ពួកគាត់​មិនឃើញ​មាន​វត្តមាន​ក្រុម​អាជ្ញាធរ​ឃុំ​ ​ស្រុក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ ​និង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ​ចុះទៅ​ពិនិត្យ​ ​និង​មាន​វិធានការ​បង្រ្កាប​ចំពោះ​ជនខិលខូច​ចូល​រំលោភបំពាន​កាប់​រាន​យក​ដី​រដ្ឋ​ក្នុង​មាត់សមុទ្រ​ត្រង់​ចំណុច​ព្រែក​ក្រសាំង​ ​ភូមិ​ប្រទាល​ ​ឡើយ​ ​ទោះបីជា​មាន​អង្គភាព​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​តាំងពី​ខែសីហា​ ​ឆ្នាំ២០១៨កន្លងទៅ​ក៏ដោយ​ចុះ​។​

ពលរដ្ឋ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ ​បច្ចុប្បន្ន​អាជ្ញាធរ​មាន​ដូចជា​ ​មេឃុំអណ្ដូងទឹក ​ ​លោក​ប្រធាន​កា​រិយា​លភូមិ​បាល​ស្រុក ​ពៅ​ ​ចាន់​ថន​ ​​ ​លោក​ ​ទូ​ ​សា​វុធ​ ​អភិបាលស្រុកបុ​ទុម​សារ​គរ​ ​ឃុ​ប​ឃិ​ត​ដោយចុះហត្ថលេខា​ទទួលស្គាល់​ ​ជាមួយ​ជនខិលខូច​លួច​កាប់​ទន្ទ្រាន​ ​និង​ទិញ​លក់​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែលមានតម្លៃ​រាប់​ម៉ឺន​ដុល្លារ​។​

ពលរដ្ឋ​ថា​ ​ពួកគាត់​មិនដែល​ឃើញ​មាន​អាជ្ញាធរ​ទាំងនេះ​ចុះ​ពិនិត្យ​ ​ឬ​ ​បង្រ្កាប​ហាមឃាត់​បាន​ជនខិលខូច​ណា​ម្នាក់​ទេ​ ​ពោល​គឺ​ហាក់​ធ្វើមិនដឹង​មិនឮ​អ្វី​ទាំងអស់​ ​ដោយ​ទុកឲ្យ​សកម្មភាព​រំលោភបំពាន​យក​ដី​សម្បតិ្ត​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ជា​ហូរហែរ​ ​ព្រោះ​គ្មាន​ក្រុមហ៊ុន​ឯកជន​ណាមួយ​ហ៊ាន​មក​ប្រព្រឹត្ត​បទល្មើស​នោះ​ ​គឺ​មាន​ពលរដ្ឋ​ខិលខូច​មួយចំនួន​ដែល​ជិត​ស្និត​នឹង​អាជ្ញាធរ​ថ្នាក់ក្រោម​តែម្តង​។​

ការ​លើកឡើង​នូវ​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ ​នៅពេល​ឃើញ​មាន​ជនបទ​ល្មើស​ ​កាប់​ដើម​ព្រែ​កោងកាង​ ​និង​ដើម​ស្មាច់​តូច​ធំ​ ​រុករាន​ដី​គ្មាន​ខ្លា​ចរ​អាល​ច្បាប់​បន្តិច​ណា​សោះ​ឡើយ​ ​ក្រោយ​កាប់​បំផ្លាញ​ព្រៃ​រួច​ ​ក៏​ឈ្នួ​ញ​មក​តថ្លៃ​ទិញ​ភ្លាម​ៗ​តែម្តង​ ​និង​ត្រៀម​បន្ត​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ​ជាក់ស្តែង​ ​ការទិញ​លក់​ដី​ព្រៃលិចទឹក​នេះ​ដែរ​ ​ក៏​មាន​ទទួលស្គាល់​ពី​អាជ្ញាធរ​ឃុំ​អណ្តូង​ទឹក​ ​និង​ការិយាល័យ​រៀបចំ​ដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ស្រុក​បទុម​សាគរ​។​

ទាក់ទងព័រមាន​ខាងលើ​នេះ​គេហទំព័រ ផែនដីថ្មី ពុំអាចរកការបំភ្លឺពី​លោក​ ​ពៅ​ ​ច័ន្ទ​ថន​ ​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ស្រុក​បុទុម​សាគរ​ បានទេ។ចំណែក​លោក​ ​ទូ​ ​សា​វុធ​ ​ដែលទើបប្ដូតំណែងពីអភិបាលស្រុក​បូទុម​សាគរ​ មកជាអភិបាលរងខេត្តកោះកុង ​វិញ​ក៏ពុំអាចទាក់ទងបានដែរ៕​