ព័ត៌មានថ្មីៗ
Home / ទំព័រដើម / គួរសែទុកឈ្មោះឧកញ៉ាចំនួន៧៥រូបដែលជាមន្ត្រីយោធា ត្រូវលុបគោរម្យងារឧកញ៉ាចេញ ដើម្បីរក្សាតំណែងជាមន្ត្រីយោធា

គួរសែទុកឈ្មោះឧកញ៉ាចំនួន៧៥រូបដែលជាមន្ត្រីយោធា ត្រូវលុបគោរម្យងារឧកញ៉ាចេញ ដើម្បីរក្សាតំណែងជាមន្ត្រីយោធា

សូមលោកអ្នកអាននូវបញ្ជីរឈ្មោះខាងក្រោមដែល គេហទំព័រផែនដីថ្មី ទើបទទួលបានមានរាយនាមដូចតទៅ៖

#វត្តក្រីក្រនៅតំបន់ភ្នំដាច់ស្រយ៉ាល អំពាវនាវពុទ្ធបរិស័ទជួយឧប្ថមជាថវិកា ដើម្បីកសាងសាលាឆាន់ ក្រោយពេលសាលាឆាន់ ត្រូវអគ្គីភ័យលេបត្របាក់អស់

កំពត៖ ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ ស្ថិតនៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត បានអំពាវដល់ពុទ្ធបរិស័ទសូមមេត្តាជួយចូលបុណ្យតាមសធ្ធាជ្រះថ្លា ដើម្បីកសាងសាលាឆាន់ឡើងវិញ ព្រោះវត្តនេះក្រីក្រណាស់ និងថែមទាំងត្រូវភ្លើងឆេះសាលាឆាន់អស់ទៀត។

ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ បានមានសង្ឃដីការថា នៅកាលពីពេលថ្មីៗនេះ វត្តពង្រក ជុំតេជោបានកើតមានអគ្គីភ័យមួយបានលេបត្របាក់យកសាលាឆាន់មួយខ្នង ឆេះអស់គ្មានអ្វីទេ គឺនៅសល់តែផេះ។ ហើយព្រះសង្ឃនៅទីនោះកំពុងតែជួបការលំបាកខ្លាំងណាស់ វត្តនេះគ្មានសាលាឆាន់ ព្រះវិហ៊ា កុដិថ្ម នោះទេ ដោយវត្តនេះជាវត្តក្រីក្រនិង ស្ថិតនៅលើភ្នំដែរជាទីដាច់ស្រយ៉ាលថែមទៀតផង ។

ព្រះចៅអធិការវត្តពង្រក ជុំតេជោ ព្រះនាម អ៊ុន សុភ័ក្រ បានឲ្យដឹងថា វត្តរបស់ព្រះអង្គជាវត្តបង្កើតថ្មី មានអាយុកាលត្រឹម១០ឆ្នាំ សព្វថ្ងៃវត្តពង្រក ជុំតេជោ នៅមិនទាន់មានព្រះវិហ៊ា ឬកុដិថ្ម នោះទេ។ ហើយមានអគីភ័យបានឆាបឆេះសាលាឆាន់អស់ គួអោយសង្វែកដល់លោកនេនតូចៗ នឹងព្រះសង្ឃនៅទីនោះណាស សូមបងប្អូនទាំងអស់មេត្តាចូលបុណ្យតាមសទ្ធាជ្រះថ្លាផង ព្រោះវត្តនេះក្រីក្រណាស់។

ញាតិញោមអាចទំនាក់ទំនង់តាមទូរស័ព្ទលេខព្រះចៅអធិការវត្ដផ្ដល់ឈ្មោះ វត្ដពង្រកជុំ តេជោ 0966296ា60 /092 786 028 , 016 896 332 /097 9 529 343 អរគុណ ៕