ព័ត៌មានថ្មីៗ
Home / ទំព័រដើម / លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ ព្រោះមានបង្អែកធំនៅក្រសួង

លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ ព្រោះមានបង្អែកធំនៅក្រសួង

ចំណែករតនាគារខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក យុត ស្វិនី ប្រធាន ក៏ល្បីល្បាញក្នុងការទាមទាប្រាក់ទឹកតែមិនចាញ់ មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ដែលមានលោក បឹង គឹម​សឹង ជាប្រធាន​មន្ទីរ ប៉ុន្មាននោះទេ។ករណីនេះ ចាំបាច់ថ្នាក់ជាតិគួរស្រាវជ្រាវអោយបានស៊ីជម្រៅផង។

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
លេខានិពន្ធ&ជំនួយការលោកស្រីចាងហ្វាងទូរស័ព្ទ+66 94 781 83

បន្ទាយមានជ័យ៖​ប្រភពពី​មន្ត្រីរាជការនៅខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង​ដដែល​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង គឹម​សឹង និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក បឹង គឹម​សឹង កាន់តែ​បានដៃ​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ព្រមទាំង​យកឈ្មោះ​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទៅ​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​អំពើពុករលួយ​របស់ខ្លួន​ទៀតផង​។

មួយរយៈ​កន្លងទៅនេះ​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ​នៅខេត្ត​បន្ទាយមានជ័យ បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង គឹម​សឹង និង​បក្ខពួក​ជា​សាធារណៈ ជាពិសេស​ទាក់ទង​ទៅនឹង​ទាមយកប្រាក់ទឹកតែតាម​ភាគរយ​ពី​ថវិកា​សម្រាប់​គម្រោង​ផ្សេងៗ​ ពីតាម​របស់​​មន្ទីរ​ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នានា​។ មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​រត់ការ​ឯកសារ​ដក​ប្រាក់​ ឬ​ទូទាត់​ប្រាក់​ដោយ​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ ត្រូវតែ​កាន់លុយ​ទឹកតែ​ឲ្យ​លោក បឹង គឹម​សឹង តាម​ការកំណត់​មិនតិចជាង​៥​ភាគរយ ​នៃ​សាច់ប្រាក់​ដែល​ត្រូវ​ដក ​ឬ​ ត្រូវ​ទូទាត់​​។ចំណែកក្រុមហ៊ុនដែលផ្គត់ផ្គងទំនិញ ឬសំណង់ ក៏ត្រូវចំណាយប្រាក់ទឹកតែដែរ។បញ្ហា​នេះ ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ។ព្រោះ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក បឹង គឹម​សឹង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការងារ​សម្រាប់​មន្ទីរ​អង្គភាព​នានា​នៅខេត្តមួយនេះយ៉ាងខ្លាំង​។

តាម​ប្រភពពី​មន្ត្រីរាជការ​នៅ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ​លោក បឹង គឹម​សឹង ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើបហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​ និងអង្គភាព​នានា​នៅខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក បឹង
គឹម​សឹង និង​បក្ខពួក​ជាបន្ទាន់ ដើម្បីលុបបំបាត់អំពើពុករលួយ៕