ព័ត៌មានថ្មីៗ
Home / ទំព័រដើម / សាហាវម៉ែន៖បំផ្លាញភ្នំកូនសត្វ ក្នុងភូមិ និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត យកអាចច៍ដីចាក់លុបទំនប់ប្រទាក់ក្រឡា រំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ ក្រោមល្បិចកាយដីជុសជុលផ្លូវ ? ព្រួញមួយបាញ់បានសត្វ៣

សាហាវម៉ែន៖បំផ្លាញភ្នំកូនសត្វ ក្នុងភូមិ និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត យកអាចច៍ដីចាក់លុបទំនប់ប្រទាក់ក្រឡា រំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ ក្រោមល្បិចកាយដីជុសជុលផ្លូវ ? ព្រួញមួយបាញ់បានសត្វ៣

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពត៖ភ្នំកូនសត្វដែលជាភ្នំធម្មជាតិដ៏ល្អស្រស់ស្ថិតនៅក្នុងភូមិកូនសត្វឃុំ កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ពេលនេះកំពុងរង់ការបំផ្លាញយកអាចច៍ដីទៅចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋដែលមានទំហំយ៉ាងធំនៅក្បែរភ្នំកូនសត្វនេះមានចម្ងាយប្រហែល១០០ម៉ែត្រ ដើម្បីរំលោភយកដីទំនប់ប្រទាក់ក្រឡារបស់រដ្ឋមកធ្វើជាកម្មសិទ្ធិថែមទៀត។

តាមប្រភពពីមន្ត្រីមូលដ្នានបានរាយការណ៏ថា ភ្នំកូនសត្វដែលជាភ្នំធម្មជាតិដ៏ល្អស្រស់ ត្រូវបានលោក អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្តកំពត បានស្នើរសុំទៅលោកអភិបាលខេត្តកំពត ជាវ តាយ ដើម្បីកាយយកអាចច៍ដី ដើម្បីជុសជុលផ្លូវពីភូមិកូនសត្វទៅសាលាស្រុកទឹកឈូ។ ហើយក្រោយពីទទួលបានការអនុញាត្តិអោយកាយភ្នំយកអាចច៍ដីមក ឈ្មួញឈ្មោះប៉ែន ទូច បានយកគ្រឿងចក្រ
មកកាយដីភ្នំនេះ និងបានដឹកដីនេះទៅចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋដែលមានទំហំយ៉ាងធំនៅក្បែរភ្នំកូនសត្វនេះមានចម្ងាយប្រហែល១០០ម៉ែត្រ ក្នុងមួយថ្ងៃៗរាប់រយឡាន ដើម្បីរំលោភយកដីទំនប់ប្រទាក់ក្រឡារបស់រដ្ឋមកធ្វើជាកម្មសិទ្ធិតែម្ដង។

ប្រភពពីមន្ត្រីមូលដ្នានបានរាយការណ៏ថា ក្រៅពីការចាក់លុបទំនប់ប្រទាក់ក្រឡារបស់រដ្ឋនេះ ឈ្មួញ ប៉ែន ទូច បានដឹកដីលក់យ៉ាងអនាធិបតេយ្យថែម។ចំពោះរឿងកាយយកដីភ្នំចាក់លុបទំនប់ប្រទាក់ក្រឡា រំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ គឺជារឿងមួយ ការយកអាចច៍ដីលក់ ក៏ជារឿងមួយទៀតគិតទៅល្បិចកាយដីចាក់ជុសជុលផ្លូវ ? ពិតជាសាហាវខ្លាំងណាស់។

ទាក់ទងព័ត៏មាននេះ លោក យិន ធី មេឃុំកូនសត្វ បានប្រាប់គេហទំព័រ ផែនដីថ្មី ថា ភ្នំកូនសត្វ ត្រូវបានលោក អ៊ុក ឡាយ សមាជិកក្រុមប្រឹក្សាខេត្តកំពត បានសុំកាយយកអាចច៍ដី ដើម្បីជុសជុលផ្លូវ និងដោយប្រើគ្រឿងចក្ររបស់លោក ប៉ែន ទូច ផងដែរ៕សូមរងចាំអានព័ត៌មានបន្ថែម