ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អ្នកមានអំណាច និងប្រាក់ខ្លាំងម៉ែន៖ទិញអាចច៍ដីដែលកាយយកពីភ្នំកូនសត្វចាក់លុបបឹងទំនប់ប្រទាក់ក្រឡារបស់រដ្ឋ ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ

អ្នកមានអំណាច និងប្រាក់ខ្លាំងម៉ែន៖ទិញអាចច៍ដីដែលកាយយកពីភ្នំកូនសត្វចាក់លុបបឹងទំនប់ប្រទាក់ក្រឡារបស់រដ្ឋ ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពត៖ផ្ទៃបឹងទំនប់ប្រទាក់ក្រឡាដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋព្រមទាំងទេសចណ៏ដែលមើលទៅទិដ្ឋភាពល្អស្រស់ និងត្រូវបានភ្ញៀវទេសចណ៏បរទេសនិយមចូលចិត្តនៅកម្សាន្តផងនោះ។ ឥឡូវផ្ទៃបឹងមួយផ្នែកដែលមានចម្ងាយប្រហែល១០០ម៉ែត្រ ក្បែរភ្នំកូនសត្វស្ថិតនៅក្នុងភូមិកូនសត្វឃុំ កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអ្នកមានអំណាច ឬ ទឹកប្រាក់បានទិញយកអាចច៍ដីពីឈ្មួញដែលកាយដីភ្នំកូនសត្វយកទៅចាក់លុបបឹងមួយនេះ ដើម្បីពង្រីកផ្ទៃដីរបស់ខ្លួនដែលនៅជាប់បឹងនេះយ៉ាងព្រហើន គ្មានខ្លាចក្រែងអាជ្ញាធរបន្តិចសោះ។

ករណីនេះសូមអាជ្ញាធរខេត្តកំពត និងក្រសួងស្ថាប័នពាក់ព័ន្ធគួរចុះពិនិត្យនិងចាត់វិធានការផ្លូវច្បាប់លើអ្នកប្រព្រិត្តិផង ដើម្បីការពារកុំអោយមានរឿងបែបនេះកើតឡើងតទៅទៀត៕